អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ “ហេតុអ្វី” បានជំរុញឲ្យលោកស្រី Kim Kiyosaki ក្លាយជាម្ចាស់លើទ្រព្យរាប់លានដុល្លារបានយ៉ាងដូចម្ដេច ?

តើ “ហេតុអ្វី” បានជំរុញឲ្យលោកស្រី Kim Kiyosaki ក្លាយជាម្ចាស់លើទ្រព្យរាប់លានដុល្លារបានយ៉ាងដូចម្ដេច ?

ប្រ​ភព៖​​ jetsetmag

ស្ទីវ ចប​ធ្លាប់​បាន​លើក​ឡើង​ថា៖ “ពួក​យើង​មក​ទីនេះ​គឺ​ដើម្បី​បន្សល់​ស្លាក​ស្នាម​នៅ​ក្នុង​សកលលោក​នេះ។ បើ​មិន​ដូច្នោះ​ទេ តើ​ពួក​យើង​មក​ទីនេះ​ដើម្បី​អ្វី​ទៅ ?” ។ តើ​អ្នក​ធ្លាប់​សួរ​ខ្លួនឯង​ថា តើ​អ្នក​រស់នៅ​រាល់ថ្ងៃ​ដើម្បី​អ្វី​ទេ ? តើ​អ្វី​ជា​គោលដៅ​នៅ​ក្នុង​ជីវិត​របស់​អ្នក ? ហើយ​អ្វី​ជា​មូលហេតុ​ដែល​អ្នក​ចង់​សម្រេច​គោលដៅ​មួយ​នោះ ? ហេតុអ្វី​បាន​ជា​អ្នក​ចង់​ធ្វើ​ដូច្នេះ ? ហេតុអ្វី ដើម្បី​អ្វី គឺជា​សំណួរ​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ឆ្លើយ​ឲ្យ​បាន​បើ​អ្នក​ដាក់​ចិត្ត​ដើរ​នៅ​លើ​ដំណើរ​ផ្លូវ​វែង​ឆ្ងាយ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក ព្រោះ​បើ​អ្នក​មិន​ដឹង​ថា​អ្នក​ចង់​ធ្វើ​វា​ដើម្បី​អ្វី​ទេ អ្នក​នឹង​បោះបង់​គោលដៅ​របស់​អ្នក​ចោល​ពាក់​កណ្ដាល​ទី​មិនខាន។

លោកស្រី Kim Kiyosaki ដែល​ជា​ភរិយា​របស់​លោក Robert Kiyosaki អ្នក​និពន្ធ​សៀវភៅ​ជា​ខ្សែ​ភាគ​លក់​ដាច់​បំផុត Rich Dad and Poor Dad បាន​ចាប់ផ្ដើម​មហិច្ឆតា​របស់​លោកស្រី​ជា​អ្នក​វិនិយោគ​អចលនទ្រព្យ​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩ ហើយ​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ Rich Woman: A Book on Investing for Women និង​ជួយ​បង្ហាត់បង្រៀន​ស្ត្រី​ជា​ច្រើន​នាក់​ដើម្បី​ឲ្យ​ពួកគេ​សម្រេច​បាន​នូវ​សេរីភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ និង​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ​ផង​ដែរ។ ក្លាយ​ជា​គំរូ​សម្រាប់​ស្ត្រី​ជាច្រើន​ទូទាំង​ពិភពលោក តើ​មូលហេតុ “ដើម្បី​អ្វី” របស់​លោកស្រី​បាន​ជំរុញ​ឲ្យ​ស្ត្រី​ដ៏​ពូកែ​ប៉ិនប្រសប់​រូប​នេះ អាច​ក្លាយ​ជា​ម្ចាស់​លើ​ទ្រព្យសម្បត្តិ​រាប់​លាន​ដុល្លារ​យ៉ាង​ដូចម្ដេច​បាន ?

ក្រោយ​ពេល​ដែល​លោកស្រី​បាន​បញ្ចប់​ការ​សិក្សា​ជាមួយ​នឹង​សញ្ញាប័ត្រ​ផ្នែក​ជំនួញ​និង​ទីផ្សារ លោកស្រី​ក៏​បាន​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ឲ្យ​ក្រុមហ៊ុន​មួយ។ មិន​យូរ​ប៉ុន្មាន លោកស្រី​ក៏​រក​ឃើញ​ថា​ការ​ធ្វើការ​ឲ្យ​អ្នកដទៃ​ពុំ​មែន​ជា​គោលដៅ​នៅ​ក្នុង​ជីវិត​របស់​លោកស្រី​ឡើយ ទើប​សម្រេច​ចិត្ត​បោះបង់​ការងារ​ចោល ហើយ​ចាកចេញ​ទៅ​ទីក្រុង California ជាមួយ​ស្វាមី ដើម្បី​ផ្លាស់​ប្ដូរ​ទិសដៅ​ជីវិត​ក្នុង​ការ​ចាប់ផ្ដើម​ជីវិត​ជា​សហគ្រិន។ ប៉ុន្តែ​ពួក​គាត់​មាន​ត្រឹមតែ​៩០០​ដុល្លារ​នៅ​ក្នុង​ហោប៉ៅ​ប៉ុណ្ណោះ ហើយ​រយៈពេល​ត្រឹមតែ​២​សប្ដាហ៍​ប្រាក់​ទាំងអស់​ត្រូវ​បាន​រលាយ​បាត់​អស់​ទៀត។ ដូច្នេះ​ពួកគេ​ក៏​ស្នាក់នៅ​ក្នុង​រថយន្ត​ជួល​មួយ​ក្នុង​អំឡុង​ពេល​ដែល​អស់​ប្រាក់​ពី​ក្នុង​ខ្លួន។

មនុស្ស​ដែល​មិន​មាន​ចម្លើយ​សម្រាប់​សំណួរ “ហេតុអ្វី” ទេ ក្នុង​ដំណាក់កាល​លំបាក​វេទនា​បែប​នេះ ម្ល៉េះ​សម​តែ​ពួកគេ​នឹង​បោះបង់​ចោល​ដោយ​ឥត​សង្ស័យ​ឡើយ។ ផ្ទុយទៅវិញ លោកស្រី​ដឹង​ច្បាស់​ថា តើ​ហេតុអ្វី​ទើប​លោកស្រី​សុខ​ចិត្ត​បោះបង់​លុយ​ដែល​អាច​រក​បាន​ដោយ​ងាយស្រួល​ពី​ការ​ធ្វើការ​ឲ្យ​គេ ហើយ​ប្ដូរ​ទិសដៅ​ជីវិត​ជា​សហគ្រិន​វិញ​ដែល​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​អស់​ប្រាក់​ពី​ខ្លួន​បែប​នេះ។ លោកស្រី​ក៏​ធ្លាប់​បាន​និយាយ​ថា៖ “ខ្ញុំ​ដឹង​ថា​ការ​ដែល​ដាច់​លុយ​នឹង​កើតឡើង​បណ្ដោះអាសន្ន​សិន​តែ​ប៉ុណ្ណោះ តែ​ភាព​ក្រីក្រ​នឹង​កើត​ឡើង​ពេញ​មួយ​ជីវិត”

លោកស្រី Kim ថែម​ទាំង​ផ្ដល់​ដំបូន្មាន​ចំពោះ​ស្ត្រី​ទាំងអស់​ថា ប្រសិន​ជា​ពួកគេ​ចង់​ចាប់ផ្ដើម​ការ​វិនិយោគ អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​មុន​ដំបូង​បង្អស់ គឺជា​ការ​ផ្ដល់​ចំណេះដឹង​អប់រំ​ដល់​ខ្លួនឯង។ បើ​អ្នក​ចង់​ចាប់ផ្ដើម​ជំនួញ​អ្វី អ្នក​ត្រូវ​ចេះ​ស្រាវជ្រាវ​បង្កើន​ចំណេះដឹង​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ជំនួញ​ទាំងនោះ ដោយ​ការ​អាន ចូលរួម​វេទិកា​និង​បទ​បង្ហាញ​ផ្សេងៗ និង​កាន់តែ​ល្អ​បើ​សិន​ជា​អាច​ចូល​ជា​សមាជិក​អង្គការ​ណា​ដែល​លើក​កម្ពស់​គាំទ្រ​និង​ជួយ​ជ្រោមជ្រែង​សហគ្រិន​ស្ត្រី៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ entrepreneur & richdad

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30