អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​លោក​ ​Robert Kiyosaki ៖ ​​ហេតុផល​៣​យ៉ាង​ ​បញ្ជាក់​ថា​​ការ​រៀប​ចំ​ថវិកា​ត្រឹមត្រូវ​ នឹង​ជួយ​​ឲ្យ​អ្នក​​​រួច​ផុត​ពី​​«ជីវិត​អ្នក​ក្រ»

​លោក​ ​Robert Kiyosaki ៖ ​​ហេតុផល​៣​យ៉ាង​ ​បញ្ជាក់​ថា​​ការ​រៀប​ចំ​ថវិកា​ត្រឹមត្រូវ​ នឹង​ជួយ​​ឲ្យ​អ្នក​​​រួច​ផុត​ពី​​«ជីវិត​អ្នក​ក្រ»

ប្រ​ភព៖​​ Consumerism Commentary

​ ​លោក​ ​Robert Kiyosaki ​​គឺ​ជា​​អ្នក​ជំនួញ អ្នក​និពន្ធ និង អ្នក​បង្វឹក​​​ភាព​ជោគជ័យ​ដ៏​ល្បីល្បាញ​មួយ​នៅ អាមេរិក​ និង ​​នៅ​លើ​ពិភពលោក​ផង​​ដែរ​។ ​​​​​លោក​យល់​ឃើញ​ថា ​មនុស្ស​ភាគច្រើន​ តែង​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​លើ​ការ​រៀបចំ​ថវិកា​​​ឲ្យ​បាន​​ល្អ ដូច្នេះ ហើយ​ធ្វើ​​​ឲ្យ​ពួកគេ​នៅ​តែ​ក្រ​ ទោះ​​មាន​ចំណូល​ច្រើន​គួរសម​​ក៏​ដោយ​។ ​ខាង​ក្រោម​នេះ​ជា សារសំខាន់​នៃ​ការ​រៀប​ចំ​ថវិកា​ត្រឹមត្រូវ​៖ ​


១) ​ការ​រៀបចំ​ថវិកា​ នឹង​បង្ហាញ​អ្នក​យ៉ាង​ច្បាស់​អំពី​​ការ​ចំណាយ​ប្រចាំ​ខែ​៖ ​មនុស្ស​ជាច្រើន​​តែង​តែ​សប្បាយ​ចាយ​ ពេល​មាន​​លុយ​នៅ​ក្នុង​ដៃ​ ហើយ​តាំង​មក​ទឹកភ្នែក​ពេល​ក្រោយ​ នៅ​ពេល​ចាយ​លុយ​អស់​​មុន​ខែ​។ ​បញ្ហា​នេះ​ក៏​ដោយសារតែ​​ ពួកគេ​មិន​បាន​ប្រុងប្រយ័ត្ន​ ​និង មាន​គម្រោង​ចំណាយ​ច្បាស់លាស់​ ជាហេតុ​​​ចាយ​អស់​ប៉ុន្មាន​ក៏​មិន​ដឹង​ ឲ្យ​តែ​សប្បាយចិត្ត​។

២) ​ជួយ​​ឲ្យ​អ្នកដឹង​ថា ​​ប្រភព​ណា​ខ្លះ​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​​ជីវភាព​៖ ​​​អ្នក​ខ្លះ​​សប្បាយ​ពេល​រក​លុយ​បាន​ច្រើន​គួរសម​ ដោយ​ភ្លេច​គិត​អំពី​ការ​សន្សំ ហើយ​ចេះ​តែ​ចាយ​ ​ហើយ​ភ្លេច​គិត​ថា គួរ​ធ្វើ​អ្វី​ដើម្បី​​អាច​ទាញ​ប្រភព​ចំណូល​បាន​បន្ថែម​ទៀត​ អ៊ីចឹង​ហើយ​​នៅ​ពេល​ដែល​ប្រភព​ចំណូល​បច្ចុប្បន្ន​មាន​​បញ្ហា​ គឺ​អ្វីៗ​ត្រូវ​ចប់​។ ប៉ុន្តែ​​​បើ​ពួកគេ​មាន​ការ​រៀបចំ​ថវិកា​ត្រឹមត្រូវ​នោះ ​វា​នឹង​ជួយ​​​ឲ្យ​​អ្នក​ទាំង​នោះ អាច​គិត​ឃើញ​អំពី​​​​វិធី​ក្នុង​ការ​បង្កើត​ចំណូល​បន្ថែម​ទៀត​បាន​។

៣) ជួយ​​ឲ្យ​អ្នក​​អាច​ចេញ​សកម្ម​ភាព​ ក្នុង​ការ​បង្កើត​ប្រភព​ចំណូល​បន្ថែម​ទៀត​៖​​ នៅ​ពេល​អ្នក​មាន​​របាយការណ៍​ច្បាស់លាស់​​​នៅ​ក្នុង​ដៃ​ហើយ អ្នក​ប្រាកដ​ជាអាចប្រាកដ​ក្នុង​ចិត្ត​ថា ​តើ​​គួរ​ និង អាច​ធ្វើ​អ្វី​ខ្លះ​លើ​​ចំណុច​ដែល​អ្នក​គិត​ថា អាច​បង្កើត​ប្រភព​ចំណូល​បន្ថែម​ទៀត​សម្រាប់​ខ្លួន​ឯង​។ នេះ​ជា​ចំណុច​សំខាន់​ ព្រោះ​​​បើ​អ្នក​ចាប់​ផ្តើម​សកម្មភាព​ ដោយ​មិន​ដឹង​ច្បាស់​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​របស់​​ខ្លួន​ឯង វា​នឹង​ធ្វើ​​​ឲ្យ​អ្នក​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930