អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ទម្លាប់​របស់​មហាសេដ្ឋី​​ជោគជ័យ​ ១១យ៉ាង​ ដើម្បី​បង្កើត​លុយ​​ និង​បង្កើត​ទ្រព្យ​បាន​ឆាប់​ៗ!

​ទម្លាប់​របស់​មហាសេដ្ឋី​​ជោគជ័យ​ ១១យ៉ាង​ ដើម្បី​បង្កើត​លុយ​​ និង​បង្កើត​ទ្រព្យ​បាន​ឆាប់​ៗ!

ជា​ការ​ពិត​ ផ្នត់​គំនិត​របស់​មនុស្ស​​​ជោគជ័យ​ ឬ​ផ្នត់​គំនិត​របស់​សហគ្រិន​ គឺ​ខុស​ពី​ផ្នត់​គំនិត​របស់​មនុស្ស​ធម្មតា។ ​​បុគ្គល​ជោគជ័យ​ ​​មាន​ទម្លាប់​ និង​ផ្នត់​គំនិត​សាមញ្ញ​តែ​ពួក​គេ​ធ្វើ​ជា​ប្រចាំ​ដើម្បី​សម្រេច​គោលដៅ​ ឬ​គោលបំណង​ដែល​បាន​ដាក់​ចេញ។ ​​ខាង​ក្រោម​នេះ​ គឺ​ជា​ចំណុច​ងាយ​ៗ​ ចំនួន​ ១១​យ៉ាង​ដែល​លោក​អ្នក​អាច​រៀន​សូត្រ​បាន​ពី​បុគ្គល​ជោគជ័យ​ទាំង​អស់​នោះ៖
១) ​បន្ថែម​តម្លៃ​​ជា​និច្ច៖ ​គុណ​តម្លៃ​ ​កើត​ចេញ​ពី​ការ​ផ្ដល់​នូវ​អត្ថបទ​ប្រយោជន៍​ដល់​សេវាកម្ម​ឬ​ផលិតផល​សម្រាប់​អតិថិជន។ ​បុគ្គល​ជោគជ័យ​ក្នុង​លោក​​ដឹង​ច្បាស់​ថា​ ប្រសិន​បើ​ចង់​បង្កើត​លុយ​បាន​ច្រើន​នោះ​ នោះ​គឺ​ត្រូវ​បន្ថែម​តម្លៃ (value) ដល់​ផលិតផល​ ឬ​សេវាកម្ម​របស់​ពួក​គេ។ ​ពាក្យ​ថា​ តម្លៃ​នោះ​ គឺ​សំដៅ​ទៅ​លើ​អត្ថ​ប្រយោជន៍។ បើ​ថ្ងៃ​នេះ​អតិថិជន​ទទួល​បាន​ប៉ុណ្ណេះ​ នោះ​ថ្ងៃ​ក្រោយ​យើង​បន្ថែម​អត្ថ​ប្រយោជន៍​​ទៀត។ នៅ​ពេល​ដែល​អតិថិជន​ពេញ​ចិត្ត​​នឹង​អត្ថប្រយោជន៍​ដែល​អ្នក​ផ្ដល់​ឱ្យ​ហើយ ច្បាស់​ណាស់​ថា​ អាជីវកម្ម​នឹង​រីក​ចម្រើន​ទៅ​មុខ។
២) ​ក្រោក​ពី​ព្រលឹម៖ មិន​ខុស​ពី​អត្ថបទ​មុន​ៗ​ប៉ុន្មាន​ទេ។ ការ​ក្រោក​ពី​ព្រលឹម​ គឺ​ជា​​ទម្លាប់​សម្រាប់​បុគ្គល​ជោគជ័យ​គ្រប់ៗ​គ្នា​មិន​ថា​នៅ​ប្រទេស​កម្ពុជា​ ឬ​នៅ​​បរទេស​នោះ​ទេ។ ​ក្រោក​ពី​ព្រលឹម​ធ្វើ​ឱ្យ​អារម្មណ៍​អាច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ងប់​ស្ងាត់​ ហើយ​អ្នក​អាច​ចម្រាញ់​នូវ​គំនិត​ល្អ​ៗ ជា​ពិសេស​គិត​ពី​ផែនការ​សម្រាប់​ធ្វើ​​ប្រចាំ​ថ្ងៃ។ ​នេះ​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​អ្នក​​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​​ការ​សម្រេច​គោលដៅ​បាន​ឆាប់​រហ័ស។
៣) ហាត់​ប្រាណ៖ ​គិត​ពី​វិធី​រក​​លុយ​បាន​យ៉ាង​ម៉េច​ចេញ​ ប្រសិន​បើ​អ្នក​ខ្សោយ​​ខាង​សុខភាព​នោះ​ទេ។ បុគ្គល​ជោគជ័យ​តែង​តែ​ធ្វើ​ឱ្យ​អារម្មណ៍​ និង​រាងកាយ​របស់​គេ​រឹងមាំ។ ​កត្តា​រឹងមាំ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​អាច​គិត​រឿង​ល្អ​ៗ​ចេញ​ ហើយ​​ធ្វើ​ឱ្យ​ពួក​គេ​ហែល​​ វារ​ លូន​ ដើរ​ ឬ​រត់​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​បាន។
៤) ការ​កំណត់​ផែនការ​ប្រចាំ​ថ្ងៃ៖ ​​ការ​ធ្វើ​​ផែនការ​រយៈ​ពេល​វែង​ គឺ​ជា​រឿង​សំខាន់​ ក៏​ប៉ុន្តែ​ដើម្បី​បង្កើត​លុយ​ និង​ទ្រព្យ​បាន​ឆាប់​ ការ​ធ្វើ​ផែនការ​ និង​កំណត់​គោលដៅ​ប្រចាំ​ថ្ងៃ​គឺ​មិន​អាច​ខ្វះ​បាន​នោះ​ទេ។ បញ្ហា​អាច​កើត​មាន​គ្រប់​ពេល​ ហើយ​ពេល​ខ្លះ​កើត​ឡើង​​ខុស​ពី​ការ​រំពឹង​ទុក​របស់​យើង ដូច្នេះ​ ផែន​ការ​ និង​គោលដៅ​ប្រចាំថ្ងៃ​ អាច​ឱ្យ​យើង​សម្រួច​​ខ្លួន​ដើរ​ទៅ​កាន់​​គោលដៅ​បាន។ ​ធ្វើ​វា​នៅ​ពេល​ព្រឹក​ព្រលឹម​អ្នក​នឹង​ជោគជ័យ។
៥) ការ​គ្រប់​គ្រង​ពេល​វេលា​ឱ្យ​មាន​ប្រសិទ្ធភាព៖ មនុស្ស​នៅ​លើ​សកលលោក​​យើង​នេះ​មាន​ពេល​តែ​ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដូច​គ្នា។ ដូច្នេះ​ហើយ​ អ្នក​ត្រូវ​ប្រើ​ប្រាស់​វា​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​បើ​មិន​ដូច្នោះ​ទេ​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អ្នក​នឹង​មិន​ទទួល​បាន​អ្វី​ទាល់​តែ​សោះ​សម្រាប់​ខ្លួន​ឯង។ ​អីចឹង​ហើយ​បាន​ជា​លោក​អ្នក​ចាំ​បាច់​ត្រូវ​មាន​ផែនការ​ និង​គោលដៅ​ប្រចាំ​ថ្ងៃ​រាល់​ថ្ងៃ។
៦) ពង្រីក​ការ​ទំនាក់ទំនង៖ ​ការ​ធ្វើ​អាជីវកម្ម​នា​សតវត្ស​ទី​ ២១​នេះ​ ទំនាក់ទំនង ឬ​ហៅ​ថា​ networking គឺ​ជា​ធាតុ​ផ្សំ​នៃ​ភាព​ជោគជ័យ​​របស់​អាជីវកម្ម​នី​មួយៗ។ ​ព្យាយាម​ពង្រីក​ឱ្យ​បាន​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ស្គាល់​មនុស្ស​ឱ្យ​បាន​​ច្រើន​ប្រភេទ​ ​ធ្វើ​ការ​នៅ​ច្រើន​វិស័យ​ អ្នក​នឹង​កាន់​តែ​​អាច​​ពង្រីក​ដៃ​គូ​អាជីវកម្ម​​របស់​ខ្លួន។ ​បើ​មិន​បាន​សម្រេច​អាជីវកម្ម​ជា​មួយ​គ្នា​ទេ​យ៉ាង​ហោច​ណាស់​​លោក​អ្នក​បាន​ណែនាំ​ពី​ក្រុមហ៊ុន​របស់​ខ្លួន​ឯង​​ឱ្យ​គេ​ស្គាល់​ដែរ​ នោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​​កសាង​ម៉ាក​យីហោ​របស់​ខ្លួន។
៧) ​​ពង្រឹង​ផ្នែក​ស្មារតី​ និង​អារម្មណ៍​របស់​អ្នក (innercising)៖ ​ដូច​មាន​ការ​បញ្ជាក់​ពី​ខាង​ដើម​អីចឹង​ដែរ​ ​ការ​ហាត់​ប្រាណ​ជួយ​អ្នក​ឱ្យ​មាន​រាងកាយ​មាំមួន​ ក៏ប៉ុន្តែ​រឿង​មួយ​ទៀត​អ្នក​ក៏​ត្រូវ​បង្វឹក​ផ្នែក​ស្មារតី​ និង​អារម្មណ៍​របស់​អ្នក​ឱ្យ​បាន​រឹងមាំ​ផង​ដែរ។ ​កុំ​ទាន់​ជ្រាយ​ និង​ឆាប់​បាក់​ទឹក​ចិត្ត​ពេល​ប្រឈម​នឹង​បញ្ហា។ ​គិត​អ្វី​ដែល​វិជ្ជមាន​ និង​កត្តា​ជំរុញ​ទឹក​ចិត្ត​ដើម្បី​ឱ្យ​អ្នក​ដើរ​ហែល​ឆ្លង​បញ្ហា​រាប់​ជំពូក​បាន។
៨) ​អាហារ​ដែល​ផ្ដល់​នូវ​សុខភាព៖ ​ក្រៅ​ពី​ហាត់​ប្រាណ​ អាហារ​ក៏​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សម្រាប់​ជីវិត​របស់​អ្នក។ ដូច្នេះ​ ហើយ​ការ​ជ្រើស​រើស​អាហារ​ដែល​​​ផ្ដល់​នូវ​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ គឺ​ជា​រឿង​​ចាំ​បាច់​ក្នុង​ជីវិត​​របស់​អ្នក។ ​សុរា​ និង​បារី​ បើ​អាច​ជៀស​បាន​ គួរ​ជៀស​ តែ​បើ​មិន​អាច​​ជៀស​បាន​គួរ​កាត់​បន្ថយ​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។
៩) ​សន្សំ​ និង​វិនិយោគ៖ ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជីវិត​ជា​សហគ្រិន។ បើ​គ្មាន​ចំណុច​នេះ​ទេ​ អ្នក​មិន​​បាច់​ក្លាយ​ទៅ​ជា​សហគ្រិន​ឬ​អ្នក​រក​ស៊ី​ដែល​អាច​បង្កើត​ទ្រព្យ​ និង​លុយ​បាន​ច្រើន​​នោះ​ទេ។ ​សហគ្រិន​គឺ​ត្រូវ​ចេះ​សន្សំ​ ហើយ​លុយ​ដែល​សន្សំ​គឺ​យក​មក​បង្កើត​លុយ​ទៀត​ ដែល​នេះ​គេ​ហៅ​ថា​ ការ​វិនិយោគ​នេះ​ឯង។ សហគ្រិន​ជោគជ័យ​ផ្ដោត​ទៅ​លើ​កិច្ចការ​ ឬ​វិស័យ​ដែល​ខ្លួន​កំពុង​ធ្វើ​ ប៉ុន្តែ​គេ​មិន​ដែល​ផ្ដោត​តែ​ទៅ​លើ​ការ​រក​ស៊ី​​តែ​មួយ​មុខ​នោះ​ទេ។ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ រក​ស៊ី​ច្រើន​មុខ​ គឺ​ជា​ចំណុច​ស្នូល​​មួយ​សម្រាប់​ភាព​ជា​សហគ្រិន។
១០) ​ត្រូវ​ការ​អ្នក​ផ្ដល់​យោបល់៖ ​បើ​អ្នក​​មិន​អាច​​ស្វែង​រក​ទីប្រឹក្សា​ដ៏​ពូកែ​បាន​ យ៉ាង​ហោច​ណាស់​ក៏​ស្វែង​រក​មិត្ត​ដែល​ពូកែ​ៗ ហើយ​ព្យាយាម​រក្សា​ទំនាក់ទំនង​ឱ្យ​បាន។ ពេល​ខ្លះ​បញ្ហា​របស់​យើង​លើស​ពី​សមត្ថភាព​របស់​យើង។ យើង​ត្រូវ​ការ​អ្នក​ជួយ​​ផ្ដល់​ការ​ប្រឹក្សា​យោបល់​លើ​បញ្ហា​ផ្សេងៗ​ ជា​ពិសេស​​រឿង​ធ្វើ​អាជីវកម្ម​តែ​ម្ដង។
១១) ​ចែក​រំលែក​ទៅ​កាន់​អ្នកដទៃ៖ ​ប្រសិន​បើ​អ្នក​រក​លុយ​ឬ​មាន​ទ្រព្យ​ច្រើន​​សម្រាប់​ខ្លួន​ឯង​ហើយ ចូរ​អ្នក​កុំ​ភ្លេច​ការ​ចែក​រំលែក​ដល់​អ្នកដទៃ។ ការ​ចែក​រំលែក​មិន​មែន​គោលដៅ​សង្ឃឹម​ថា​បាន​អ្វី​មក​តប​ស្នង​អ្នក​វិញ​នោះ​ទេ​ ប៉ុន្តែ​យ៉ាង​​ហោច​ណាស់​អ្នក​បាន​ចូលរួម​ជួយ​អ្នក​ដទៃ​​ផង​ដែរ។ ​ការ​ចែក​រំលែក​នេះ​ មិន​មែន​សំដៅ​​តែ​ទៅ​លើ​​លុយ​កាក់​ ឬ​ទ្រព្យ​សម្បត្តិ​នោះ​ទេ​​ លោក​អ្នក​អាច​ចែក​រំលែក​គំនិត​របស់​អ្នក​ដល់​អ្នក​ផ្សេង​ទៀត​ឱ្យ​បាន​ជា​មេរៀន​ជីវិត​សម្រាប់​ពួក​គេ។ នៅ​​ប្រទេស​កម្ពុជា​ យើង​ គួរ​​សរសើរ​ដល់​សហគ្រិន​ជោគជ័យ​ជា​ច្រើន​ដែល​បាន​និង​កំពុង​ចែក​រំលែក​នូវ​គំនិត​ជោគជ័យ​របស់​ពួក​លោក​អ្នក​​រក​ស៊ី​ក្មេងៗ និង​អ្នក​ដែល​កំពុង​បំពេញ​ការងារ​ដើម្បី​ផ្ដល់​នូវ​ទុន​គំនិត​សម្រាប់​ប្រកប​ការងារ​ និង​អាជីវកម្ម​​ឱ្យ​រីក​ចម្រើន។ យើង​ក៏​រីក​ចម្រើន​ ​អ្នក​ដទៃ​ក៏​រីកចម្រើន​ នោះ​ហើយ​ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​របស់​យើង​រីក​ចម្រើន​ដែរ៕

ដោយ៖ ខេម​មី​​​​​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930