អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ចំណុច​ ៦យ៉ាង​ដែល​លោក​អ្នក​​ត្រូវ​ធ្វើ​​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​ ​បាន​ជោគជ័យ​ឆ្នាំ​២០១៨​​​​

​ចំណុច​ ៦យ៉ាង​ដែល​លោក​អ្នក​​ត្រូវ​ធ្វើ​​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​ ​បាន​ជោគជ័យ​ឆ្នាំ​២០១៨​​​​

​ចំណុច​ ៦យ៉ាង​ដែល​លោក​អ្នក​​ត្រូវ​ធ្វើ​​ដើម្បី​ឱ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​ ​បាន​ជោគជ័យ​ឆ្នាំ​២០១៦​​​​

ប្រ​ភព៖​​ www.export.gov

ការ​ធ្វើ​អាជីវកម្ម​ គឺ​ត្រូវ​មាន​យុទ្ធសាស្ត្រ​ត្រឹម​ត្រូវ​ ស្រប​ទៅ​តាម​បរិបទ​ទីផ្សារ​ និង​តម្រូវ​ការ​របស់​អតិថិជន។ ​ទោះ​ជា​យ៉ាង​ណា​ ​យុទ្ធសាស្ត្រ​គួរ​តែ​​​​មាន​ភាព​បត់​បែន​​​ដើម្បី​យក​ឈ្នះ​គូ​ប្រជែង។ ​ខាង​​ខាង​ក្រោម​នេះ​ គឺ​ជា​​ចំណុច​ ៦​ យ៉ាង​ដែល​លោក​​អ្នក​គួរ​ធ្វើ៖

១) ​ពិនិត្យ​មើល​យុទ្ធសាស្ត្រ​​គ្រប់គ្រង​​បណ្ដាញ​សង្គម​របស់​អ្នក​ឡើង​វិញ៖ ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​​នា​​ពេល​បច្ចុប្បន្ន​ ក៏​មាន​ចូលរួម​ចំណែក​ពី​បណ្ដាញ​សង្គម​ផង​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជំនាញ​លើក​ឡើង​ថា​ ​​មាន​ក្រុមហ៊ុន​តិច​តួច​ណាស់​ដែល​​ទទួល​បាន​ជោគជ័យ​ដោយ​មិន​ប្រើ​បណ្ដាញ​សង្គម។ បី​សំណួរ​ដែល​លោក​អ្នក​គួរ​សួរ​ខ្លួន​ឯង​គឺ៖ ១) បណ្ដាញ​សង្គម​មួយ​ណា​ដែល​អតិថិជន​របស់​អ្នក​មាន​និន្នការ​​​ប្រើ​ប្រាស់​វា? ២) ​បណ្ដាញ​សង្គម​មួយ​ណា​ដែល​សក្ដិសម​បំផុត​សម្រាប់​អាជីវកម្ម​របស់​អ្នក? ៣) ​តើ​អ្នក​គួរ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​តាម​វិធី​ណា​ដើម្បី​​ឱ្យ​វា​មាន​ចំណែក​​សម្រេច​គោលដៅ​ឱ្យ​បាន​កាន់​តែ​ធំ?

២) មាន​ផែនការ​រៀប​ចំ​មាតិកា​ (Content) ច្បាស់​លាស់៖ ​មិន​មែន​ចេះ​​តែ​នឹក​ឃើញ​​អ្វី​ post ​​នោះ​ទេ វា​ត្រូវ​ការ​​ផែនការ​រៀប​ចំ​មាតិកា​ ឬ​ខ្លឹមសារ​ច្បាស់​លាស់​ដើម្បី​ធានា​បាន​នូវ​ភាព​ជោគជ័យ​យូរ​អង្វែង។ ​ផែនការ​នោះ​ត្រូវ​តែ​​ទំនាក់ទំនង​ទៅ​នឹង​អាជីវកម្ម​​របស់​អ្នក​ ជា​ពិសេស​គឺ​​ទាក់ទាញ​ដល់​ការ​ចាប់​អារម្មណ៍​អតិថិជន​ ឬ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​ប្រែ​ក្លាយ​ពួក​គេ​ឱ្យ​ទៅ​ជា​អតិថិជន​​ពិត​ប្រាកដ​របស់​អ្នក។​

៣) សាក​ល្បង​​វីដេអូ​​​ខ្លះៗ៖ សាកល្បង​វីដេអូ​​ល្អ​​ៗ មួយ​ចំនួន​ ដែល​​គួរ​ឱ្យ​អារម្មណ៍​អំពី​ផលិតផល​ ឬ​សេវាកម្ម​របស់​អ្នក។ ​​​នេះ​ជា​ផែនការ​​ដែល​ធ្វើ​ឱ្យ​​អតិថិជន​គិត​ថា​ប្លែក។

៤) ​បង្កើត​ app ​សម្រាប់​ក្រុមហ៊ុន៖​ មិន​មែន​​ចាំបាច់​តែ​ក្រុមហ៊ុន​ផ្នែក​បណ្ដាញ​​ផ្សព្វផ្សាយ​​នោះ​ទេ​ ​លោក​អ្នក​ដែល​មាន​ផ្ដល់​សេវាកម្ម​ និង​លក់​ផលិតផល​ក៏​​អាច​បង្កើត​​ app សម្រាប់​ទូរស័ព្ទ​ផង​ដែរ​ ព្រោះ​ថា​អ្នក​​ប្រើ​ប្រាស់​ទូរស័ព្ទ​មាន​កាន់​តេឹ​ច្រើន​ឡើង​ៗ។ ​​អ្នក​គួរ​មាន​គេហទំព័រ​ដែល​ត្រូវ​បាន​រចនា​ដ៏​ទាក់ទាញ​មួយ​ ​​ហើយ​អ្នក​ក៏​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ (update) វា​ជា​រៀង​រាល់​ថ្ងៃ​ នោះ​បើ​អ្នក​មាន​ app មិន​កាន់​តែ​ប្រសើរ​ហើយ​ទេ។

៥) ពិនិត្យ​មើល​បញ្ជី​ធនធាន​​មនុស្ស​​អ្នក​ឡើង​វិញ​៖ ​ធនធាន​មនុស្ស​ គឺ​ពិត​ជា​សំខាន់​​ ឬ​ជា​ទ្រព្យ​សកម្ម​​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​អាជីវកម្ម​របស់​អ្នក។ ​លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​ ថា​តើ​មាន​បុគ្គលិក​ណា​ខ្លះ​ដែល​ត្រូវ​ដំឡើង​ប្រាក់​ខែ​ ដំឡើង​តួនាទី​ នា​ឆ្នាំ​ថ្មី​នេះ ហើយ​មាន​ផ្នែក​ណា​​ខ្លះ​ដែល​ត្រូវ​ពង្រឹង​ (ជ្រើស​រើស​បុគ្គលិក​ថ្មី​ ឬ​ បណ្ដុះបណ្ដាល​បន្ថែម)។

៦) អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដើម្បី​​កែ​ប្រែ​ប្រព័ន្ធ​គ្រប់គ្រង​​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព៖ ​​ការ​គ្រប់​​គ្រង​សន្និធិ​ ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ​និង​​​ប្រព័ន្ធ​គ្រប់គ្រង​​​អាជីវកម្ម ​គួរ​តែ​​ពិនិត្យ​​មើល​ថា​តើ​អាច​​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​​​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​បាន​ដែរ​ឬ​ទេ។ បច្ចេកវិទ្យា​កាន់​តែ​ទំនើប​។ លោក​អ្នក​គួរ​សិក្សា​ ហើយ​បើ​មាន​លទ្ធភាព​សាក​ល្បង​ដើម្បី​ភាព​​ប្រសើរ​ឡើង​វិញ៕​

ដោយ៖ រតនៈ​វិភូ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31