អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ស្ថាបនិក​​ចំប៉ី​​ស្ប៉ា​​ លោក​ជា​ សារីន​៖ ​​​បើ​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម​​ ត្រូវ​មាន​ចំណេះដឹង​​សំខាន់​​​ទាំង​៣​​នេះ

ស្ថាបនិក​​ចំប៉ី​​ស្ប៉ា​​ លោក​ជា​ សារីន​៖ ​​​បើ​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម​​ ត្រូវ​មាន​ចំណេះដឹង​​សំខាន់​​​ទាំង​៣​​នេះ

លោក​ជា​ សារីន​​​ នាយក​គ្រប់គ្រង​ និង ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​​ចំប៉ី​​ស្ប៉ា​​​​បាន​អះអាង​ថា ​​​មាន​ចំណេះដឹង​៣​ដែល​សំខាន់​បំផុត​ សម្រាប់​​ជួយ​​ឲ្យ​ការ​រក​​ស៊ី ឬ ​ធ្វើ​ជំនួញ​ទទួល​បាន​ជោគជ័យ​​ ទី១ គឺ​​​ចំណេះ​ជំនាញ​​​​ ​ទី២​ ​​ចំណេះដឹង​ទួទៅ​​ ​និង ​ទី៣​ គឺ​​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​​។ ​​ការ​​លើក​ឡើង​បែប​នេះ​គឺ​ធ្វើ​នៅ​​​​ក្នុង​កម្មវិធី​​ «​ស្វែងយល់​​ពី​បញ្ហា​ប្រឈម​​​​​​នៃ​ធុរកិច្ច​បរាជ័យ​»​ ​ដែល​រៀប​ចំ​ដោយ​ JCI ​​​នៅ​​​ក្នុង​សាកលវិទ្យាល័យZaman  ​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

​​​​ចំណេះ​ជំនាញ​​ ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​​​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​​ ឬ​ អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​អាជីវកម្ម​ ព្រោះ​ថា ​បើ​គ្មាន​​​វា​ទេ​ វា​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​ចាប់ផ្ដើម​ធ្វើ​ ព្រោះ​​បើ​​​​​អ្នក​ចង់​រកស៊ី​​ផ្នែក​ណា​មួយ​ ដែល​ខ្លួន​​មិន​ចេះ​ ឬ ​មិន​ដែល​ដឹង​ផ្នែក​នោះ​សោះ​​ វា​នាំ​ឲ្យ​មាន​ការ​ចាប់​​ផ្ដើម​​ខុស​។
​​​​

«​​បើ​មាន​ត្រឹម​ចំណេះ​ជំនាញ​​ មិន​ទាន់​អាច​​​ធ្វើ​​​ឲ្យ​អាជីវកម្ម​រីកចម្រើន​បាន​ខ្លាំង​នោះ​ទេ​ ​ព្រោះ​ត្រូវ​មាន​ចំណេះដឹង​ទូទៅ​មួយ​ទៀត​​»។ លោក​ជា​ សារីន​​បញ្ជាក់​​។

​​​​​​​ចំណេះ​ជំនាញ​​ គឺ​ជា​ជំនាញ​​ដែល​​​អ្នក​​​ដឹង​យ៉ាង​ច្បាស់​ថា ​ត្រូវ​ដំណើរការ​វា​យ៉ាង​ដូចម្ដេច និង ធ្វើ​វា​ដោយ​របៀប​ណា​​ ប៉ុន្តែ​បើ​គ្រាន់​តែ​មាន​​វា ​គឺ​​​មិន​ទាន់​គ្រប់គ្រាន់​នោះ​ឡើយ​ ​កាល​ណា​ខ្វះ​ចំណេះដឹង​ទូទៅ​។ ​​ស្ថាបនិក​ក្រុមហ៊ុន​​ចំប៉ី​​ស្ប៉ា​​​​​រូប​នេះ​ ​ បាន​សង្កត់​ធ្ងន់​​ថា ​​​​ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ព្យាយាម​បង្កើន​ចំណេះដឹង​ទូទៅ​​ឲ្យ​បាន​ច្រើន​ ​ទាំង​ផ្នែក​គ្រប់គ្រង​ ផ្នែក​ហិរញ្ញវត្ថុ ឬ ​ធនធាន​មនុស្ស​ ទើប​ធ្វើ​​​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​។ ​ចំណេះដឹង​ទូទៅ​នេះ​ ​អាច​ពង្រឹង​បាន​តាមរយៈ​ការ​​រៀន​ដោយ​ខ្លួន​ឯង ការ​ចូលរួម​ក្នុង​សិក្ខាសាលា​ផ្សេងៗ និង ការ​ចូល​ក្នុង​បណ្ដាញ​​​ ឬ​ ក្រុម​ផ្សេងៗ​​ ទាំង​ក្នុង​ និង ក្រៅ​ប្រទេស​។ ​​

​ចំណេះដឹង​សំខាន់​មួយ​ទៀត​ដែល​​មិន​អាច​ខ្វះ​បាន​នោះ​​ គឺ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ព្រោះ វា​ក៏​​ជា​​​ចំណុច​ស្លាប់​រស់​​របស់​អាជីវកម្ម​នីមួយៗ​​ផង​ដែរ​។ ​​​​នៅ​ពេល​ដែល​អាជីវកម្ម​ដើរ​ដល់​ចំណុច​​មួយ​ ប្រាកដ​ជា​មាន​បញ្ហា​ហិរញ្ញវត្ថុ​​មិន​ខាន​ ហើយ​បើ​កាល​ណា​គ្មាន​ចំណេះដឹង​ទេ​ នោះ​​នាំ​​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ខុស​ ​នាំ​​ឲ្យ​អាជីវកម្ម​ទាំង​មូល​ត្រូវ​រលាយ​មិន​ខាន​។​
​​​​​
​«​បើ​អត់​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ​ទេ​ ពេល​មាន​បញ្ហា​Cash Flow (លំហូរ​សាច់ប្រាក់​) ​កើត​​​ឡើង​ ​​គាត់​ (​​ម្ចាស់​អាជីវកម្ម​) ​នឹង​ខ្ចី​លុយ​គេ​​ឡើង​រញ៉េរញ៉ៃ​»។ លោក​ជា​ សារីន​បញ្ជាក់​៕​​​​

ដោយ៖ រតនា វិចិត្រ​

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30