អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​របៀប​បង្វឹក​ខួរ​ក្បាល​របស់​អ្នក​ ​ឱ្យ​​​បំពេញ​ការងារ​កាន់​តែ​​​ប្រសើរ​ឡើងៗ​

​របៀប​បង្វឹក​ខួរ​ក្បាល​របស់​អ្នក​ ​ឱ្យ​​​បំពេញ​ការងារ​កាន់​តែ​​​ប្រសើរ​ឡើងៗ​

​របៀប​បង្វឹក​ខួរ​ក្បាល​របស់​អ្នក​ ​ឱ្យ​​​បំពេញ​ការងារ​កាន់​តែ​​​ប្រសើរ​ឡើងៗ​

ប្រ​ភព៖​​ www.brandonhall.com

​​​ការ​បំពេញ​ការងារ​ គឺ​ត្រូវ​ការ​លទ្ធផល​ប្រសើរ​ឡើង​ជា​ប្រចាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ​ការ​រៀន​ចំ​ពី​មហាវិទ្យាល័យ​ មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​បង្វឹក​ខួរ​ក្បាល​​​ឱ្យ​បំពេញ​ការងារ​កាន់​តែ​ប្រសើរ​​នោះ​ទេ។ ​ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដែល​លោក​អ្នក​គួរ​អនុវត្តន៍៖
១) ​ប្រើ​​ការ​​នឹក​គិត​​ស្រមៃ​ដើម្បី​រៀន​ពី​ជំនាញ​ថ្មី​ៗ៖​ ​ចង់​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​កាន់​តែ​ប្រសើរ​គឺ​ត្រូវ​ចេះ​គិត​ស្រមៃ (visualize) ឱ្យ​បាន​ច្រើន ហើយ​ត្រូវ​​ប្រើ​វា​ដើម្បី​រៀន​ជំនាញ​ថ្មី​ៗ។ ​នៅ​ពេល​ដែល​យើង​បាន​ត្រឹម​តែ​ឃើញ​ ប៉ុន្តែ​មិន​យក​ទៅ​គិត​ និង​ស្រមៃ​​ឱ្យ​កាន់​តែ​ជ្រៅ​ទេ​នោះ​ នោះ​គំនិត​ក៏​មិន​បែក​ដែរ។ ​​ដូច្នេះ​ចូរ​ប្រើ​ភ្នែក​របស់​អ្នក​ បូក​ជា​មួយ​​ការ​គិត​ស្រមៃ​ដើម្បី​រៀន​អ្វី​ឱ្យ​បាន​កាន់​តែ​ច្រើន។
២) ​សម្រេច​​គោលដៅ​របស់​អ្នក​ដោយ​ឈប់​​និយាយ​តែ​ធ្វើ៖ បើ​តាម​ការ​ធ្វើ​តេស្ដ​ចិត្តសាស្ត្រ​ ​បើ​​អ្នក​និយាយ​ពី​គោលដៅ​របស់​អ្នក​ប្រាប់​អ្នក​ដទៃ​ ​នោះ​អ្នក​នឹង​​ធ្វើ​ការងារ​តិច​ជា​មុន​ដើម្បី​​​សម្រេច​គោលដៅ​នោះ។ ​ដូច្នេះ​ មិន​ចាំ​បាច់​និយាយ​នោះ​ទេ​ គឺ​​ចាប់​ផ្ដើម​ធ្វើ​វា​តែ​ម្ដង​នេះ​ជា​ការ​បង្វឹក​ខួរ​ក្បាល​​ឱ្យ​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​។
៣) បង្កើន​ការ​ញញឹម​ដើម្បី​​​​ឱ្យ​អារម្មណ៍​កាន់​តែ​ប្រសើរ​៖ តាម​ចិត្តសាស្ត្រ​ ​ទាំង​ការ​ញញឹម​ដោយ​​សុទ្ធចិត្ត​ (genuine smile) ​និង​ញញឹម​ក្លែង​ក្លាយ​​​សុទ្ធ​តែ​មាន​ចំណែក​ធ្វើ​ឱ្យ​​ខួរ​ក្បាល​ទទួល​​ឥទ្ធិពល​ទាំង​អស់។ ​នៅ​ពេល​អ្នក​ញញឹម​ធ្វើ​​ឱ្យ​សាច់​ដុំ​មុខ​របស់​អ្នក​រំញោច​ទៅ​ដល់​ខួរ​ក្បាល​​ ដែល​បង្កើន​នូវ​អារម្មណ៍​ និង​ស្មារតី​វិជ្ជមាន​សម្រាប់​ខ្លួន​ឯង។
៤) ​កាត់​បន្ថយ​ភាព​តានតឹង​៖ ភាព​ស្មុគស្មាញ​នឹង​ធ្វើ​ឱ្យ​ខួរក្បាល​របស់​អ្នក​អួអាប់​ នឹក​អ្វី​ក៏​មិន​ឃើញ។ ​ដូច្នេះ ត្រូវ​រៀន​គ្រប់គ្រង​អារម្មណ៍​ដើម្បី​ធ្វើ​យ៉ាង​ណា​​កុំ​ឱ្យ​មាន​ភាព​តានតឹង​ខ្លាំង​​​ ពោល​គឺ​ត្រូវ​ធ្វើ​ខ្លួន​ឱ្យ​សប្បាយ​ខ្លះ​ ទើប​ខួរ​ក្បាល​​ស្រឡះ​ បំពេញ​ការងារ​បាន​កាន់​តែ​ប្រសើរ៕
ដោយ៖ រតនៈ​វិភូ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930