អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​មហាសេដ្ឋី​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​ ​៧រូប​សុទ្ធ​​តែមានចំណុចមួយដែលដូចគ្នា​!​

​មហាសេដ្ឋី​បច្ចេកវិទ្យា​លំដាប់​ពិភពលោក​ ​៧រូប​សុទ្ធ​​តែមានចំណុចមួយដែលដូចគ្នា​!​

​លោក Jack Dorsey ​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter

ប្រ​ភព៖​​ techcrunch.com

​​នៅ​លើ​ពិភពលោក​នេះ ​​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើនៗ​ ​គឺ​សុទ្ធតែ​មហាសេដ្ឋី​ដែល​បើក​ជំនួញ​​ផ្នែក​បច្ចេកវិទ្យា​។ ​ជាមួយ​គ្នា​នោះ ​​ពួកគេ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ទម្រាំ​បាន​ជោគជ័យ​ ​ដូច​បច្ចុប្បន្ន​នេះ​។ ​ចំណុច​​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ​គឺ​​ពួកគេ​មាន​លក្ខណៈ​ដូច​គ្នា​មួយ​ ​គឺ​សម្រេច​ចិត្ត​បោះបង់​ការសិក្សា​នៅ​មហាវិទ្យាល័យ ​ហើយ​ងាក​មក​បើក​ជំនួញ​។
១)លោក Mark Zuckerberg ​ស្ថាបនិក​ក្រុមហ៊ុន​ Facebook៖ ​ក្នុង​ពេល​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យHarvard (Harvard University)​ ​​ក៏​គិត​ចង់​បើក​រកស៊ី​ដោយ​ខ្លួន​ឯង​ ​ដោយ​លែង​ចង់​រៀន​ទៀត​ហើយ​។ ​​ដូច្នេះ​ហើយ​ ​លោក​ក៏​បាន​ស្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា ​ហើយ​ក៏​សហការ​ជាមួយ​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​ ​បង្កើត​បណ្ដាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះ​ថា Facebook​ ​ដែល​​មក​ទល់​នឹង​ពេល​នេះ​​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​។ ​បច្ចុប្បន្ន​លោក​ ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​៣៥,៧ ពាន​លាន​ដុល្លារ​អាមេរិក​។

ប្រភព៖ www.taxjusticeblog.org

ប្រភព៖ www.taxjusticeblog.org

២) ​ ​លោក Steve Jobs​ ​អតីត​ស្ថាបនិក​របស់​ក្រុមហ៊ុន​Apple៖ ​​​ ​Steve Jobs​ ​បោះបង់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ Reed (Reed College) ហើយ​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​មួយ​ ​ឈ្មោះថា Apple ជាមួយ​នឹង​ដៃគូ​មួយចំនួន​ទៀត។ ​ថ្វី​បើ​រៀន​មិន​ចប់​ក្តី ​​ប៉ុន្តែ​ការ​ប្រថុយ​ដើរ​ចូល​ក្នុង​វិស័យ​ជំនួញ​នេះ ​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប​ ​ដែល​​​ពិភពលោក​ទទួលស្គាល់​​តាមរយៈ​ផលិតផល​របស់​ក្រុមហ៊ុន Apple។

ប្រភព៖ www.biography.com

ប្រភព៖ www.biography.com

​​​​៣) លោក Michael Dell ​ ​ស្ថាបនិក​ក្រុមហ៊ុន​ Dell៖ ​រឿងរ៉ាវ​របស់​​លោក Michael Dell​ ​ ​​ក៏​មិន​ខុស​ពី​អ្នក​ទាំង​ពីរ​ខាង​លើ​ដែរ​។​ ​ចាប់​ពី​អាយុ​ ​១៤ ឆ្នាំ​ ​លោក​ដឹង​ច្បាស់​ថា​ ​ខ្លួន​មាន​ជំនាញ​ផ្នែក​ជួសជុល​កុំព្យូទ័រ​ ​ហើយ​ពិត​ជា​ចូលចិត្ត​ខ្លាំង​ណាស់​​។ ​លោក​បាន​​សម្រេច​បោះបង់​ការសិក្សា​នៅ​សកលវិទ្យា Texas ( University of Texas) ហើយ​ផ្តើម​មុខ​ជំនួញ​ផ្នែក​កុំព្យូទ័រ​រហូត​អាច​បើក​ក្រុមហ៊ុន Dell​ដ៏​ធំ​នៅពេល​បច្ចុប្បន្ន​នេះ​។ ​​លោក​ ​មាន​ទ្រព្យសម្បត្តិ​សរុប​១៩,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។

ប្រភព៖ makingittv.com

ប្រភព៖ makingittv.com

៤) ​ នាង​ Elizabeth Holmes ស្ថាបនិក​ក្រុមហ៊ុន Theranos៖ ​ Elizabeth Holmes បាន​ចូល​សិក្សា​នៅ​សកលវិទ្យាល័យ​ Stanford (Stanford University) ដោយ​សិក្សា​ផ្នែក​​គីមីវិទ្យា។ ប៉ុន្តែ​នាង​ក៏​បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​បាន​ត្រឹម​ឆ្នាំ ទី ២ ​ ​ហើយ​បាន​ទៅ​បើក​ក្រុមហ៊ុន​ Theranos ដែល​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​សុខភាព ជាពិសេស​ការ​ធ្វើ​តេស្តឈាម​​។ ​បច្ចុប្បន្ន​នាង​ជោគជ័យ​យ៉ាង​ខ្លាំង​ ​ហើយ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​៤,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។

ប្រភព៖ fortune.com

ប្រភព៖ fortune.com

៥) ​​ ​លោក Bill Gates ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft៖ ​​លោក​បាន​សម្រេច​ចិត្ត​​បោះបង់​ចោល​ការ​សិក្សា​សាកលវិទ្យាល័យHarvard (Harvard University) ​ដោយ​ងាក​ទៅ​បើក​ជំនួញ​ដោយ​ខ្លួន​ឯង​ ​ដោយ​​បើក​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា Microsoft។ ​​​បច្ចុប្បន្ន​ ​ក្រុមហ៊ុន Microsoft​ពិត​ជា​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុង​លោក​ ​ហើយ Bill Gates​​មាន​ទ្រព្យសម្បត្តិ​សរុប​៧៩,៥​ពាន់​លាន​ដុល្លារ​អាមេរិក​។

ប្រភព៖ www.forbes.com

ប្រភព៖ www.forbes.com

៦) លោក Evan Williams សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter៖ លោក Evan Williams​ ក៏​សម្រេចចិត្ត​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ​Nebraska-Lincoln (University of Nebraska-Lincoln) ហើយ​​សម្រេចចិត្ត​ធ្វើ​ជំនួញ​ដោយ​បើក​ក្រុមហ៊ុនTwitter។ បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​១,៧ ពាន់​លាន​ដុល្លារ​អាមេរិក​។

ប្រភព៖ www.fastcompany.com

ប្រភព៖ www.fastcompany.com

៧) ​លោក Jack Dorsey ​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Twitter ៖ ​​Jack Dorsey ​ចូល​សិក្សា​នៅ​សកលវិទ្យាMissouri ( Missouri University of Science and Technology) ហើយ​ក៏​ផ្លាស់​​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ New York ( New York University) ​តែ​ក៏​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​​​ដោយ​​សម្រេចចិត្ត​​បើក​ក្រុមហ៊ុន​Twitter​ រហូត​ទទួល​បាន​ជោគជ័យ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ​បច្ចុប្បន្ន​នេះ​ ​លោក​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ ​២,៣​​ពាន់​លាន​ដុល្លារ​​អាមេរិក​។

ប្រភព៖ www.usatoday.com

ប្រភព៖ www.usatoday.com

ដោយ​៖ ​រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031