អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ថ្នាំ​​បន្ត​ក្ដី​សង្ឃឹម​៤​យ៉ាង​​ដែល​អ្នក​ត្រូវ​ប្រើ​​​ពេល​រក​ស៊ី​បរាជ័យ​​​​​​​​ម្តង​ៗ​​

​ថ្នាំ​​បន្ត​ក្ដី​សង្ឃឹម​៤​យ៉ាង​​ដែល​អ្នក​ត្រូវ​ប្រើ​​​ពេល​រក​ស៊ី​បរាជ័យ​​​​​​​​ម្តង​ៗ​​

​​​​មុន​ពេល​ឈាន​ដល់​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​​ ​​​វា​ពិត​ជា​ពិបាក​ជៀស​ផុត​​ពី​ការ​បរាជ័យ​។​ ក្នុង​​ស្ថានភាព​នៃ​ការ​បរាជ័យ​នេះ​ ប្រសិន​បើ​អ្នក​មិន​ព្យាយាម​គិត​វិជ្ជមាន ឬ ​ព្យាយាម​លើក​ទឹកចិត្ត​​ខ្លួន​ឯង​ទេ​ នោះ​អ្នក​នឹង​សម្រេច​ចិត្ត​​ដើរ​ចេញ​ពី​ជំនួញ​នោះ​មិន​ខាន​។ ​​​​ដូច្នេះ​ហើយ​​ ដើម្បី​ប្រាកដ​ថា​​ អ្នក​នឹង​នៅ​តែ​ដើរ​ឆ្ពោះ​ទៅ​កាន់​ក្ដី​សុបិន​របស់​​ខ្លួន​ រហូត​​សម្រេច​យ៉ាង​ប្រាកដ​​នោះ ​អ្នក​ត្រូវ​តែ​​ប្រើ​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ខ្លួន​​ឯង​៖​

១) ​​​​​​អ្នក​ជំនួញ​ជោគជ័យ​ត្រូវ​តែ​អត់ធ្មត់​៖ ​អ្នក​ត្រូវ​តែ​​​បង្កើត​ផ្នត់​គំនិត​សហគ្រិន​ជោគជ័យ​ក្នុង​ខួរក្បាល​របស់​ខ្លួន​​​ជានិច្ច​​​ ​​​ពោល​គឺ​ត្រូវ​ព្យាយាម​អត់ធ្មត់​​បើ​ទោះបី​ជា ការ​បរាជ័យ​​​​នេះ​ពិត​ជា ​ធ្វើ​​ឲ្យ​អ្នក​ខាតបង់​ ឬ​​ឈឺចាប់​មិន​ស្ទើរ​​​ក៏​ដោយ​ ប៉ុន្តែ​​​បើ​ចង់​ដើរ​ទៅ​មុខ​ទៀត​ គឺ​មាន​តែ​ការ​អត់ធ្មត់​ប៉ុណ្ណោះ​។ ​

២) ​​​គ្មាន​អ្នក​ជំនួញ​ណា​ដែល​មិន​ធ្លាប់​បរាជ័យ​៖ ​បរាជ័យ​ និង ​ភាព​ជោគជ័យ​តែង​ដើរ​ទន្ទឹម​គ្នា​ជា​និច្ច​​ ដូច្នេះ​ហើយ​បើ​អ្នក​​បរាជ័យ​ហើយ​​ ខូចចិត្ត​​រហូត​លែង​ចង់​ធ្វើ​ជំនួញ​ទៀត​នោះ ​មាន​ន័យ​ថា អ្នក​​មិន​សម​នឹង​ធ្វើ​ជា​អ្នក​ជំនួញ​​នោះ​ឡើយ​។ ​បើ​យើង​សង្កេត​មើល​មហាសេដ្ឋី​ធំៗ​ក្នុង​​លោក​ ​សូម្បី​តែ​លោក​ Bill Gates ​មុន​ពេល​ជោគជ័យ​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​Microsoft ​លោក​​ក៏​ធ្លាប់​ដួលបះជើង​​​​​​ជា​មួយ​នឹង​ក្រុមហ៊ុន​ដំបូង​របស់​ខ្លួន​ដែរ​។ ​ដូច្នេះ​ហើយ ​​មិន​សំខាន់​ថា វា​បរាជ័យ​ឬ ជោគជ័យ​នោះ​ទេ​ តែ​អ្វី​ដែល​​សំខាន់​នោះ ថា​តើ​អ្នក​បាន​រៀន​សូត្រ​ពី​វា​ប៉ុណ្ណា​ ហើយ​នឹង​ធ្វើ​បែប​ណា​នា​ពេល​បន្ទាប់​។

៣) ​​​ការ​បរាជ័យ​​មិន​កំណត់​ពី​វាសនា​របស់​អ្នក​ទេ​៖ ​​​ត្រូវ​ចាំ​ថា ការ​បរាជ័យ​គឺ​គ្រាន់​តែ​ជា​ព្រឹត្តិការណ៍​មួយ​ប៉ុណ្ណោះ​​វា​មិន​មែន​ជា​អ្នក​នោះ​ទេ​។ ​​​​​​​ទូទៅ​ព្រឹត្តិការណ៍​តែង​កើត​មាន​​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​​​ ​​ដូច្នេះ​ហើយ​​​​ត្រូវ​ចាំ​ថា​ ​​កុំ​​គិត​វា​អាក្រក់​ខ្លាំង​ពេក​ ​ព្រោះ​​វា​ជា​ផ្នែក​មួយ​របស់​ជីវិត​អ្នក​ប៉ុណ្ណោះ​​ តែ​វា​មិន​កំណត់​យ៉ាង​ច្បាស់​ថា អ្នក​ជា​នរណា​នោះ​ឡើយ​ ប៉ុន្តែ​មាន​តែ​​​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​កំណត់​យ៉ាង​ច្បាស់​ថា ខ្លួន​ឯង​ជា​នរណា​ម្នាក់​។

៤) ​​ការ​បរាជ័យ​ គឺ​ជា​មេរៀន​ដ៏​អស្ចារ្យ​​មិន​ដែល​អាច​​​រៀន​សូត្រ​បាន​តាម​សៀវភៅ​៖ បើ​អ្នក​គិត​ថា ​​ការ​បរាជ័យ​អាក្រក់​​នោះ​វា​នឹង​អាក្រក់​ ប៉ុន្តែ​បើ​អ្នក​គិត​បែប​វិជ្ជមាន​វិញ ដោយ​ព្យាយាម​គិត​ថា វា​ជា​មេរៀន​ដ៏​សំខាន់​នោះ​​ ​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​យ៉ាង​ច្រើន​ពី​វា​។ ​អ្នក​មិន​អាច​ស្វែងរក​​មេរៀន​ដ៏​ល្អ​បែប​នេះ​ នៅ​ក្នុង​សៀវភៅ​នោះ​ឡើយ​ ឬ ​នៅ​សាលា​​​នោះ​ឡើយ​​ ដូច្នេះ​ហើយ​​កុំ​គិត​អវិជ្ជមាន​ខ្លាំង​ពេក​ចំពោះ​វា​ ​​ ប៉ុន្តែ ​ត្រូវ​ប្រាកដ​​ថា អ្នក​នឹង​មិន​អនុញ្ញាត​​​ឲ្យ​បញ្ហា​ទាំង​នេះ​កើត​ឡើង​​ម្ដង​ទៀត​៕

​ដោយ​៖ រតនា​ ​វិចិត្រ​​

​​​​​​​​​​​​​​​​​​​​​​​​
​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031