អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​ដ៏​មាន​តម្លៃ​​ទាំង​៤​យ៉ាង​ដែល​អ្នក​ត្រូវរៀនសូត្រ​ពី​ស្ថាបនិក Tumblr ​លោក David Krap

មេរៀន​ដ៏​មាន​តម្លៃ​​ទាំង​៤​យ៉ាង​ដែល​អ្នក​ត្រូវរៀនសូត្រ​ពី​ស្ថាបនិក Tumblr ​លោក David Krap

​លោក David Krap ​​ជា​​អ្នក​អភិវឌ្ឍន៍​គេហទំព័រ​និង​ជា​អ្នក​ជំនួញ​​ដ៏​ជោគជ័យ​មួយ​រូប​ក្នុង​ទឹក​ដី​អាមេរិក។ ​លោក David Krap ​គឺ​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tumblr ។ ​ក្នុង​វ័យ​១៨​ឆ្នាំ ​លោក David Krap ​បាន​​ឈប់​ពី​ការ​សិក្សា​​អស់​រយៈ ពេល​១​ឆ្នាំ​ហើយ​ចំណាយ​ពេល​ទៅ​សិក្សា​ពី​កុំព្យូទ័រ​និង​បច្ចេកវិទ្យា ហើយ​​ទី​បំផុត លោក​ក៏​ទទួល​បាន​ភាព​ជោគជ័យ។ បច្ចុប្បន្នលោកមានវ័យ៣១ឆ្នាំ ហើយមានទ្រព្យសម្បត្តិប្រមាណ២០០លានដុល្លារអាមេរិក ​​។ខាង​ក្រោម​នេះ​ជា​មេរៀន​ដ៏​មាន​តម្លៃ​ទាំង​៤​ដែល​អ្នក​អាច​សិក្សា​បាន​ពី​លោក David Krap ​ ស្ថាបនិក Tumblr៖

១)​ ចំណង់​ចំណូល​ចិត្ត៖ លោក David Krap ​ ​គឺ​ជា​មនុស្ស​ដែល​​មាន​ចំណង់​ចំណូល​ចិត្ត​ទៅ​លើ​ការងារ​ដែល​​លោក​ធ្វើ ពោល​គឺ​ការងារ​អ្វី​ដែល​​លោក​ទទួល​ខុស​ត្រូវ​គឺ​លោក​ខិត​ខំ​អស់​ពី​លទ្ធភាព មិន​ខ្ជិល​​​ឡើយ។ ហើយ​ដោយ​សារ​តែ​​​ចំណង់​ដ៏​ខ្លាំង​ក្លា​នេះ​ហើយ​ វា​បាន​ដើរ​តួ​នាទី​មួយ​ផ្នែក​​ធំ​ដែល​ជួយ​ឲ្យ​រូប​លោក​ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ។​

២) ភាព​សាមញ្ញ៖ លោក David Krap ​ ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​ភាព​សាមញ្ញ។ ​​សូម្បី​តែ​គេហទំព័រ​ដែល​លោក​បង្កើត Tumblr គឺ​មាន​លក្ខណៈ​សាមញ្ញ ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​។ លោក​ ​យល់​ឃើញ​ថា​​​ប្រសិន​យើង​ព្យាយាម​ធ្វើ​ឲ្យ​ផលិតផល​មាន​លក្ខណៈ​ស្មុគស្មាញ នោះ​វា​អាច​ប៉ះពាល់​ដល់​គុណភាព​នៃ​ផលិតផល។ ផលិត​ដែល​សាមញ្ញ​ក៏​អាច​ជោគជ័យ​បាន​ដែរ​ប្រសិន​ជា​អ្នក​​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ដល់​អតិថិជន។

៣) ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ចាយ​លុយ៖ ​បើ​ទោះ​បី​ជា​លោកមាន​លុយ​ច្រើន​ក៏​​ពិត​មែន ប៉ុន្តែ​លោក​ចាយ​លុយ​​ដោយ​ប្រុងប្រយ័ត្ន​ណាស់។ យ៉ាង​ណា​ក្តី លោក David Krap ​ ​មិន​ដែល​​កំណាញ់​ជា​មួយ​​បុគ្គលិក​របស់​លោក​ឡើយ។ ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ចាយ​លុយ​​របស់​លោក David Krap ​ ​មាន​ន័យ​ថា​​សហគ្រិន​ទាំង​ឡាយ​ត្រូវ​ចាយ​លុយ​ដោយ​ចេះ​គិត មិន​គួរ​ចំណាយ​ទៅ​លើ​អ្វី​ដែល​អត់​ប្រយោជន៍​ឬ​មិន​នាំ​យក​ផល​ចំណេញ​ដល់​ក្រុមហ៊ុន​ឡើយ។

៤) ​ធ្វើ​ការ​ជា​មួយ​អ្នក​មាន​ឯក​ទេស​ពិត​ប្រាកដ៖ ​តាំង​ពី​តូច លោក​ចូល​ចិត្ត​សិក្សា​ពី​អ្នក​មាន​ឯកទេស​​ឬ​ជំនាញ​ពិត​ប្រាកដ។ បើ​ទោះ​បី​ជា​លោក David Krap ​មាន​ជំនួញ​ផ្ទាល់​ខ្លួន​ក្តី លោក​នៅ​តែ​​ឲ្យ​​តម្លៃ​ទៅ​លើ​អ្នក​មាន​ឯក​ទេស​ពិត​ប្រាកដ។ ជា​ជាង​ប្រកួតប្រជែង​​ជា​មួយ​ពួក​គាត់ លោក David Krap ​​ហៅ​​អ្នក​ដែល​ចេះ​ពិត​ប្រាកដ​មក​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​លោក។ នៅ​ពេល​ដែល​ក្រុម​ខ្លាំង ក្រុមហ៊ុន​ក៏​ខ្លាំង​ផង​ដែរ៕

ដោយ៖ អឹុង មុយយូ
ប្រភព៖ teach.ceoblognation.com​ ​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31