អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀនជីវិតដ៏មានតម្លៃទាំង ៥ របស់លោក Warren Buffett

មេរៀនជីវិតដ៏មានតម្លៃទាំង ៥ របស់លោក Warren Buffett

លោក Warren Buffet ត្រូវគេស្គាល់ថា ជាអ្នកវិនិយោគគិនដ៏ជោគជ័យមួយរូបក្នុងពិភពលោក។ លោក Warren Buffet ជាមហាសេដ្ឋីលំដាប់លេខ ២នៅសហរដ្ឋអាមេរិក បន្ទាប់ពីលោក Bill Gate ដោយលោកមានទ្រព្យសម្បត្តិសរុបប្រមាណ 88.6 ពាន់លានដុល្លារ (ប៊ីលានដុល្លារ)។ ដូចនេះហើយ ទើប BizKhmer សូមលើកយកមេរៀនជីវិតដ៏មានតម្លៃទាំង៥ របស់លោកមកចែកជូនដល់មិត្តអ្នកអានក្នុងថ្ងៃនេះ៖

១) ត្រូវមានជំនាញនិយាយ និងទំនាក់ទំនង
លោក Warren Buffet ចាក់ទុកលទ្ធផលនៃភាពជោគជ័យរបស់លោកថាបានមកពីភាពប៉ិនប្រសប់ក្នុងការធ្វើបទបង្ហាញ។ លោកមានជំនឿថាអ្នកក៏ត្រូវតែចេះកសាងជំនាញទំនាក់ទំនងជាមួយអ្នកដ៏ទៃផងដែរ ព្រោះថាបើអ្នកមិនចេះទំនាក់ទំនងទេ អ្នកនឹងមិនអាចដឹកនាំអ្នកដ៏ទៃ ឬធ្វើឲ្យអ្នកដ៏ទៃជឿជាក់លើអ្នកបានឡើយ។

២) រៀនពីបុគ្គលជោគជ័យ
ប្រសិនបើអ្នកចង់ស្វែងរកផ្លូវកាត់ទៅរកភាពជោគជ័យបានឆាប់រហ័ស អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវស្គាល់មនុស្សជោគជ័យ ឬមនុស្សដែលពូកែជាងអ្នកឲ្យបានច្រើន។ អ្នកនឹងទទួលបានជំនាញ និងចំណេះដឹងពីពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយជំនាញនិង ចំណេះដឹងនោះហើយដែលនឹងធ្វើឲ្យអ្នកជោគជ័យ។ វាជារឿងល្អនោះគឺអ្នកត្រូវចេះសេពគប់មនុស្សឲ្យបានត្រឹមត្រូវផងដែរ។

3) ពូកែលើជំនាញរបស់ខ្លួន
លោក Warren Buffet បានសារភាពថាលោកពូកែខាងវាយតម្លៃ។ តែលោកមិនពូកែគ្រប់រឿងនោះទេ លោកពូកែតែអ្វីដែលលោកមានជំនាញតែប៉ុណ្ណោះ។ លោកមានជំនាញតែមួយនោះគឺវាយតម្លៃការវិនិយោគ ដូចនេះហើយទើបលោកព្យាយាមសិក្សារៀនសូត្រជំនាញនេះ ហើយធ្វើវាឲ្យក្លាយទៅជាជំនាញ។ លោក Warren Buffet លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើអញ្ចឹងដូចលោក។ អ្នកមិនត្រូវធ្វើជាមនុស្សដែលពូកែគ្រប់រឿងនោះទេ ប៉ុន្តែព្យាយាមធ្វើខ្លួនឲ្យពូកែ និងមានជំនាញតែទៅលើតែជំនាញមួយបានហើយ។ ដូចពាក្យចាស់បុរាណខ្មែរបានពោលថា៖ អ្នកចេះដប់មិនស្មើរនឹងអ្នកប្រសព្វមួយ។

៤) ផ្លាស់ប្ដូរវិធីដែលអ្នកមើលទៅលើបញ្ហា
លោក Warren Buffet មានជំនឿថា អ្នកនឹងធ្វើអ្វីមួយបានល្អឥតខ្ចោះប្រសិនបើអ្នកបានតំឡើងកម្មវិធីដែលមើលឃើញឧកាសច្រើនជាងបញ្ហាចូលក្នុងខួរក្បាលរបស់អ្នកហើយ។ ដោយពេលនោះអ្នកនឹងមើលឃើញគ្រប់បញ្ហាទាំងអស់សុទ្ធតែជាឧកាសទាំងអស់។

៥) ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត
ប្រសិនបើមាននរណាម្នាក់ផ្ដល់វង្វាន់ឡានមួយគ្រឿងដល់អ្នក ជាមួយនឹងល័ក្ខខ័ណ្ឌដែលអ្នកមិនអាចទទួលយកមួយគ្រឿងទៀត តើអ្នកនឹងថែទាំឡានរបស់អ្នកយ៉ាងដូចម្ដេច? អ្នកប្រាកដជាថែទាំឡានរបស់អ្នកដូចនឹងកូនរបស់អ្នកអញ្ចឹងដែរ។ លោក Warren Buffet ជុំរុញអ្នកឲ្យចេះយកចិត្តទុកដាក់លើការថែទាំសុខភាព ទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយរបស់អ្នកឲ្យដូចទៅនឹងឡានរបស់អ្នក។ ប្រសិនបើអ្នកមិនថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឲ្យល្អទេ នៅពេលអ្នកអាយុ ៤០ ឬ ៥០ឆ្នាំ អ្នកប្រាកដជាមិនខុសពីឡានកញ្ចាស់ដែលមិនអាចធ្វើដំណើរផ្លូវឆ្ងាយបាននោះឡើយ។

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031