អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ​ទាំង​៥​យ៉ាង​​សម្រាប់​សហគ្រិន​ក្នុង​ការ​​ប្រឈម​មុខ ​និង ​ដោះ​ស្រាយ​​ រាល់ការ​បរាជ័យ

គន្លឹះ​ទាំង​៥​យ៉ាង​​សម្រាប់​សហគ្រិន​ក្នុង​ការ​​ប្រឈម​មុខ ​និង ​ដោះ​ស្រាយ​​ រាល់ការ​បរាជ័យ

ប្រ​ភព៖​​ pixabay.com

​ក្នុង​វិស័យ​ជំនួញ ​​សហគ្រិន​​គ្រប់​រូប​​​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយ​ដៃគូ​ជំនួញ​ផ្សេង​ទៀត បន្ថែម​ពី​លើ​នេះ ​សហគ្រិន​ក៏​ត្រូវ​ប្រឈម​នឹង​​​ភាព​បរាជ័យ​ព្រោះ​វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​​ឡើយ​ក្នុង​​ពាណិជ្ជកម្ម​​។ ​ប៉ុន្តែ អ្នក​ជំនួញ​ដែល​ពូកែ​​​ដឹង​​ពី​របៀប​ប្រឈម​មុខ​​និង​ចេះ​​​ដោះស្រាយ​​​នឹង​បញ្ហា​​​​​និង​រៀប​ចំ​យុទ្ធសាស្ត្រ​​​​ថ្មី​​​ ហើយ​នេះ​ជា​កត្តា​ដ៏​សំខាន់​មួយ​​សម្រាប់​សហគ្រិន​គ្រប់រូប។ ប្រសិន​អ្នក​​ជួប​ប្រទះ​នូវ​ភាព​បរាជ័យ ​ខាង​ក្រោម​នេះ​ជា​​ដំណោះ​ស្រាយ​​ដែល​អ្នក​អាច​សាកល្បង​បាន៖

១) ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត៖ «​ត្រៀម​កាយ​និង​ត្រៀម​ចិត្ត​​»​ក្នុង​ន័យ​នេះ​មាន​ន័យ​ថា​អ្នក​ត្រូវ​មាន​គម្រោងB ប្រសិន​ជា​គម្រោង​A ​មិន​ជោគជ័យ​ដូច​អ្វី​ដែល​អ្នក​​បាន​ត្រៀម​ទុក។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​ត្រូវ​ត្រៀម​​​ផ្លូវ​ចិត្ត​ព្រោះ​អ្វី​ៗ​​មិន​អាច​ដើរ​តាម​​​គោល​បំណង​រហូត​នោះ​ទេ។ ប្រសិន​អ្នក​មាន​ក្ដី​រំពឹង​ខ្ពស់​ហើយ​​វា​​បរាជ័យ​​វិញ អ្នក​នឹង​​បាក់​ទឹក​ចិត្ត​ជា​​ពុំ​ខាន។

២) កុំ​ធ្វើ​ការ​សម្រេច​ចិត្ត​តាម​អារម្មណ៍៖ ​វា​ពិត​ជា​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​​​​ភ្លាម​ៗ ប៉ុន្តែ​​មនុស្ស​ជា​ច្រើន​ច្រើន​តែ​សម្រេច​ចិត្ត​តាម​អារម្មណ៍​។ ​ការ​សម្រេច​ចិត្ត​តាម​អារម្មណ៍​ច្រើន​តែ​​ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​ខុស​ព្រោះ​​អ្នក​ពុំ​បាន​គិត​​​​​ល្អិតល្អន់​ឡើយ។ ដូច្នេះ​ហើយ​ក្នុង​នាម​ជា​សហគ្រិន អ្នក​ត្រូវ​​គិត​ឲ្យ​បាន​​លម្អិត​ព្រោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក​នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​និង​បុគ្គលិក​របស់​អ្នក។

៣) ​រៀប​ចំ​យុទ្ធសាស្ត្រ​ថ្មី៖ ​ប្រសិន​អ្នក​​អនុវត្ត​នូវ​​គន្លឹះ​ឬ​គម្រោង​ណា​មួយ​ហើយ អ្នក​មិន​ទទួល​បាន​ផ្លែ​ផ្កា​នោះ​ អ្នក​គួរ​តែ​រក​និង​អនុវត្ត​​យុទ្ធសាស្ត្រ​​​​ថ្មី​ព្រោះ​យុទ្ធសាស្ត្រ​ដដែល​នឹង​នាំ​យក​នូវ​លទ្ធផល​ដដែល។

៤) កុំ​ឆាប់​បោះ​បង់​ពេក៖ ​សម្រាប់​អ្នក​ជំនួញ​ខ្លះ ពេល​ជួប​ភាព​បរាជ័យ​ម្ដង​ៗ​ដូច​ពិភពលោក​នេះ​រលាយ​អ៊ីចឹង។ ​ពិត​ណាស់​ថា​ភាព​បរាជ័យ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់ ​ប៉ុន្តែ​អ្នក​ជំនួញ​ជោគជ័យ​គឺ​​ជា​មនុស្ស​​ដែល​មិន​បោះ​បង់ ​ជា​មនុស្ស​​​​​មិន​ចុះ​ចាញ់​នឹង​​​ភាព​បរាជ័យ។ ​

៥) ត្រូវ​រាប់​អាន​មនុស្ស​ល្អ​ៗ៖ ​​នរណា​ម្នាក់​ក៏​មាន​ពេលវេលា​ដែល​លំបាក​ផង​ដែរ ហើយ​សម្រាប់​សហគ្រិន ​អ្នក​នឹង​​មាន​ពេលវេលា​លំបាក​ជា​ច្រើន​។ ដូច្នេះ​ហើយ ប្រសិន​អ្នក​មាន​គ្រួសារ មិត្តភ័ក្ដិ​ដែល​​តែង​តែ​លើក​ទឹក​ចិត្ត ​​នោះ​ជា​ការ​ល្អ។ ​បន្ថែម​ពី​លើ​នេះ ពួក​គេ​ក៏​អាច​ជា​កម្លាំង​ចិត្ត​សម្រាប់​​អ្នក​ក្នុង​ការ​ជម្នះ​នូវ​ការ​លំបាក​​ឬ​ភាព​បរាជ័យ៕

ប្រែ​សម្រួល៖អឹុង មុយយូ
ប្រភព៖ entreprenur.com ​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031