អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > កំហុសទាំង ៥ដែលសហគ្រិនថ្មីថ្មោងមិនបានគិតដល់ពេលបើកអាជីវកម្ម

កំហុសទាំង ៥ដែលសហគ្រិនថ្មីថ្មោងមិនបានគិតដល់ពេលបើកអាជីវកម្ម

ការរកស៊ីមិនមែនជារឿងងាយស្រួលនោះទេ វាដូចជាដំណើរផ្សងព្រេង​អីចឹង​ដែរ ហើយ​វា​រឹត​តែ​ផ្សង​ព្រេង​ទៅ​ទៀត​នៅពេល​ដែល​គ្មាន​ផែនទី​ចង្អុល​ផ្លូវ​ច្បាស់​លាស់។ ប្រសិនបើអ្នកសម្រេចចិត្តថាចាប់ផ្ដើមអាជីវកម្មហើយ អ្នកត្រូវរៀនទប់កំហឹង និងភាពតប់ប្រមល់តាមរយៈការរៀនសូត្រមេរៀនបន្ដិចបន្ដួចពីបុគ្គលដែលមានភាពជោគជ័យ និងរៀនពីមេរៀនបរាជ័យផងដែរ។ ការបង្កើតកំហុសមុនពេលដំណើរការអាជីវកម្មគឺជារឿងដែលមិនអាចជៀសបានឡើយ តែអ្នកត្រូវរៀនសូត្រពីកំហុសទាំងនោះហើយកុំបង្កើតវាម្ដងទៀត។

ខាងក្រោមនេះគឺជាកំហុសទាំង៥ ដែលអ្នកអាចជៀសវាងបានមុនពេលចាប់ផ្ដើមអាជីវកម្ម៖

១) មិនបានធ្វើការសិក្សាទីផ្សារ (Market) 

មានអាជីវកម្មខ្នាតតូចនិងអាជីវកម្មថ្មីថ្មោងជាច្រើនដែលធ្វើការប៉ាន់ស្មានខ្ពស់ពេកទៅលើតម្រូវការផលិតផល ឬសេវាកម្មរបស់ពួគគេ។ បើទោះបីជាអ្នកចូលចិត្តផលិតផល ឬសេវាកម្មរបស់អ្នក តែមិនប្រាកដថាអ្នកដទៃគេចូលចិត្តដូចអ្នកនោះទេ។ អ្នកត្រូវដឹងពីទំហំទីផ្សាររបស់ផលិតផល ឬសេវាកម្មរបស់អ្នកឲ្យច្បាស់ ដោយអ្នកអាចសួរនាំ​ពីគំនិត យោបល់ពីសមាជិកគ្រួសារ ឬក៏មិត្តភក្តិរបស់អ្នកក៏បាន ដោយអ្នកអាចធ្វើការវាស់ស្តង់ពីគំនិតរបស់ពួកគេថាតើផលិតផល ឬសេវាកម្មរបស់អ្នកយ៉ាងម៉េចដែរ។

២) មិនមានលក្ខណះពិសេស ឬប្លែកពីគេ

ប្រសិនបើម៉ាកសញ្ញារបស់អ្នកវាស្រដៀងនឹងរបស់អ្នកដទៃ តើមានហេតុផលអ្វីដែលអតិថិជនរបស់អ្នកត្រូវមកទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់អ្នក?  អ្នកត្រូវសួរខ្លួនអ្នកថាតើ ផលិតផលរបស់អ្នកមានគុណភាពល្អឬទេ? សេវាកម្មអតិថិជនរបស់អ្នកយ៉ាងម៉េចដែរ? តម្លៃអាចទទួលយកបានទេ? គុណតម្លៃបន្ថែមមានទេ? ការដឹកជញ្ជូន និងម៉ាកសញ្ញារបស់អ្នកយ៉ាងណាដែរ? ប្រសិនបើអ្នកមិនមានចំណុចពិសេសណាមួយទេ អាជីវកម្មរបស់អ្នកនឹងជួបការលំបាកក្នុងការឈរជើងនៅលើទីផ្សារដែលកំពុងប្រកួតប្រជែងមិនខាន។

៣) មិនបានដឹងពីហិរញ្ញវត្ថុ

មុននឹងអ្នកដំណើរការអាជីវកម្មមួយ អ្នកត្រូវប្រាកដសិនថាអ្នកបានធ្វើផែនការអាជីវកម្ម (Business plan)។ ក្នុងផែនការអាជីវកម្មរបស់អ្នក អ្នកត្រូវភ្ជាប់មួយនឹងគោលដៅហិរញ្ញវត្ថុ។ អ្នកក៏ត្រូវតែឲ្យច្បាស់លាស់ផងដែរថាអ្នកបានបញ្ចូលទាំងតម្លៃនៃការចំណាយទាំងអស់ផងដែរ។ វាជារឿងល្អប្រសិនបើអ្នកបានធ្វើការប៉ាន់ស្មានថ្លៃចំណាយទុកមុន ដូចនេះអ្នកនឹងមិនជួបនឹងបញ្ហាកង្វះហិរញ្ញវត្ថុ។

៤) ផ្ដោតលើចំណុចតូចៗមិនចាំបាច់

វាជារឿងធម្មតាដែលអ្នកត្រូវយកចិត្តទុកដាក់លើភាពលម្អិតនៃគេហទំព័ររបស់អ្នក ឡូហ្គូឬកាតអាជីវកម្មជាដើម ដោយមិនបានយកចិត្តទុកដាក់ទៅលើរូបភាពធំៗ ដូចជាការណាត់ជួបអតិថិជនគោលដៅជាដើម។ ដើម្បីឲ្យប្រាកដថាអ្នកនឹងមិនចំណាយពេលឥតប្រយោជន៍ជាមួយរឿងទាំងនេះ អ្នកត្រូវរៀបចំផែនការដើម្បីដោះស្រាយជាមួយនឹងដំណើរការអាជីវកម្មរបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ជាមុន។

៥) ដាក់តម្លៃផលិតផល ឬសេវាកម្មថោកពេក

អ្នកត្រូវតែប្រាកដថាអ្នកដាក់តម្លៃផលិតផល ឬសេវាកម្មរបស់អ្នកក្នុងតម្លៃមួយដែលអ្នកអាចធ្វើឲ្យអាជីវកម្មរបស់អ្នករស់បាន និងរីកចម្រើនទៅមុខ។ ការបញ្ចុះតម្លៃក្នុងការចាប់យកអតិថិជនគឺជារឿងល្អ ប៉ុន្តែអ្នកត្រូវតែប្រាកដថាតម្លៃដែលអ្នកដាក់ទៅនោះវានឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់ការលូតលាស់របស់ក្រុមហ៊ុនរបស់អ្នក៕

ដោយ៖ លង់ វណ្ណៈ
ប្រភព៖ http://inc-asean.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​សិស្ស​មហាវិទ្យាល័យ​ គួរ​​​​​​​ឆ្លៀតពេល​​ប្រើ​​​គេហទំព័រ​​​៩​​​​​នេះ​​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ធ្វើ​បាន

កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​លើ​ផលិតផល​ ​គេ​សរសេរ​ប៉ុន្មាន​របៀប? ចេះ​មើលហើយឬនៅ? ​

លោក​ ​​ស្ទីវ ចបស៍​ (​Steve Jobs)​៖ ជីវិត​ខ្លី​ណាស់​ ​​សូម​កុំ​រស់​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ!

កម្មវិធី​ (app) ទាំង៧ នេះ​អាច​ជួយ​លោក​អ្នក​ឱ្យ​រក​ប្រាក់​ចំណូល​បន្ថែម​បាន!

អត្ថបទពាណិជ្ជកម្ម​

«គន្លឹះ​​សរសេរ​​ផែនការ​អាជីវកម្ម​» និង «តិចនិក​ប្រើ​ Facebook ពង្រឹង​ម៉ាកយីហោ + ជំរុញ​ការលក់» ទឹកដី​កំពង់ចាម

អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Property Guru

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728