អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុអ្វីឥរិយាបថរបស់អ្នកដឹកនាំ គឺជាអ្នកកំណត់នូវវប្បធម៌ក្នុងក្រុមហ៊ុនរបស់អ្នកទាំងមូល ?

ហេតុអ្វីឥរិយាបថរបស់អ្នកដឹកនាំ គឺជាអ្នកកំណត់នូវវប្បធម៌ក្នុងក្រុមហ៊ុនរបស់អ្នកទាំងមូល ?

ប្រ​ភព៖​​ pixabay.com

វប្បធម៌របស់ក្រុមហ៊ុនមួយតែងត្រូវបានកំណត់ឡើងដោយឥរិយាបថឬរបៀបនៃការធ្វើទំនាក់ទំនងគ្នារបស់មនុស្សក្នុងអង្គភាពទាំងមូល។ ក្នុងភារកិច្ចជាអ្នកគ្រប់គ្រងក្រុមហ៊ុន បើអ្នកចង់ធ្វើការផ្លាស់ប្តូរវប្បធម៌អង្គភាព អ្នកត្រូវដឹងថាការផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនជាអ្នកដឹកនាំនឹងដើរតួកំណត់ការផ្លាស់ប្តូររបៀបមនុស្សក្នុងអង្គភាពទំនាក់ទំនងគ្នា​ រហូតឈានដល់ការផ្លាស់ប្តូរវប្បធម៌។

អ្នកគួរពិចារណាទៅលើសម្តីអ្នកប្រាជ្ញស៊ុន ជឺមួយឃ្លាថា៖ “អ្នកដឹកនាំ គឺដឹកនាំដោយភាពជាគំរូ មិនមែនដោយកម្លាំងនោះទេ”។ ឬក៏អ្នកអាចសាកស្រមៃរូបភាពនៃនាយកប្រតិបត្តិមួយក្រុមដែលមានបំណងធ្វើការផ្លាស់ប្តូរវប្បធម៌ក្រុមហ៊ុនរបស់ខ្លួនដោយផ្តោតការយកចិត្តទុកដាក់លើអតិថិជន។ តែពេលអ្នកក្រឡេកទៅមើលឥរិយាបថប្រជុំរបស់ពួកគេវិញ អ្នកសង្កេតឃើញថាពួកគេមិនបានលះបង់ពេលវេលាចំណាយលើការពិភាក្សាដែលផ្តោតលើអតិថិជននោះទេ។

ចុះបើសូម្បីតែអ្នកថ្នាក់លើឲ្យអាទិភាពលើអ្វីផ្សេងក្រៅពីអតិថិជនហើយនោះ តើអ្នកមិនគិតថាមនុស្សក្នុងក្រុមហ៊ុនទាំងមូលនឹងធ្វើតាមពួកគេដែរទេឬ ? ហេតុនេះបើអ្នកចង់ផ្លាស់ប្តូរវប្បធម៌ក្រុមហ៊ុនរបស់អ្នក ជំហ៊ានដំបូងដែលអ្នកត្រូវធ្វើគឺធ្វើជាគំរូបង្ហាញអ្នកផ្សេងទៀតនូវឥរិយាបថអ្វីដែលអ្នកខ្លួនឯងចង់ឲ្យមានការផ្លាស់ប្តូរ៕

ប្រភព៖​ Harvard Business Review

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031