អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​កត្តា​​ខ្លួនឯង​អាច​ជា​ដើម​ហេតុ​នៃ​ការ​បរាជ័យ​របស់អាជីវកម្មអ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

តើ​កត្តា​​ខ្លួនឯង​អាច​ជា​ដើម​ហេតុ​នៃ​ការ​បរាជ័យ​របស់អាជីវកម្មអ្នក​យ៉ាង​ដូចម្ដេច​ខ្លះ?

ប្រ​ភព៖​​ pixabay.com

មាន​អាជីវកម្ម​ជាច្រើន​ដែល​បើក​ហើយ​ក៏​ដួល​រលំ​ទៅវិញ ដោយ​រក​មិន​ឃើញ​មូលហេតុ​ណា​មួយ​ដែល​គួរឲ្យ​សម​ហេតុ​សម​ផល​នឹង​ក្លាយ​ជា​ដើម​ហេតុ​នៃ​ការ​បរាជ័យ​របស់​ខ្លួន​ទាល់តែ​សោះ។ មនុស្ស​យើង​ចូលចិត្ត​រក​មូលហេតុ​អ្វីមួយ​ដើម្បី​ទម្លាក់​កំហុស​បន្ទោស​ទៅលើ​វា ហើយ​មូលហេតុ​ទាំងនោះ​ច្រើន​តែ​កើត​ចេញ​ពី​ក្រៅ​ខ្លួន។ ប៉ុន្តែ​បើ​ពួកគេ​សាក​ងាក​មក​ពិនិត្យ​មើល​ខ្លួនឯង​វិញ តើ​កត្តា​ខាងក្នុង​មក​ពី​ខ្លួនឯង​អាច​ជា​ដើម​ហេតុ​នៃ​ការ​បរាជ័យ​របស់​គេ​យ៉ាង​ដូចម្ដេច​ខ្លះ ?

១) អ្នក​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ភ័យខ្លាច​ដោយ​ការ​រត់​គេច​ពី​វា​នោះ​ទេ៖ សេចក្ដី​ភ័យខ្លាច​កើតឡើង​ដោយសារ​តែ​អ្នក​មិន​យល់​ពី​វា​តែ​ប៉ុណ្ណោះ។ នៅ​ក្នុង​ជីវិត​ក៏​ដោយ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ក៏​ដោយ ក្នុង​ការ​ស្វែងយល់​ពី​មនុស្ស​ដែល​អ្នក​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក៏​ដោយ នៅ​ពេល​ដែល​អ្នក​មិន​យល់​ពី​អ្វីមួយ នោះ​អ្នក​ប្រាកដ​ជា​ខ្លាច​វា ឬ​បើ​មិន​ដូច្នោះ​ទេ​ក៏​ស្អប់​វា​ដែរ។ ផ្ទុយទៅវិញ​នៅ​ពេល​អ្នក​បាន​យល់​ពី​វា​ហើយ នោះ​អ្នក​ប្រាកដ​ជា​ផ្លាស់ប្ដូរ​ការ​យល់​ឃើញ​ដែល​អ្នក​ធ្លាប់​មាន​ទៅលើ​អ្វី​ដែល​អ្នក​ធ្លាប់​ស្អប់​និង​ភ័យខ្លាច​ទាំងនោះ​មិនខាន។ បើ​ទោះ​ជា​ក្នុង​ខណៈ​ពេល​នេះ អ្នក​អាច​រត់​គេច​ផុត​ពី​ស្ថានការណ៍​ដែល​អ្នក​ភ័យខ្លាច​នេះ​ក៏​ដោយ ប៉ុន្តែ​បើ​អ្នក​មិន​រៀន​ប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​វា​ទេ នោះ​នៅ​ថ្ងៃ​ណាមួយ​អ្នក​នឹង​ត្រូវ​ជួប​បញ្ហា​ដោយសារ​តែ​សេចក្ដី​ភ័យខ្លាច​របស់​អ្នក​នេះ​ឯង។

២) ការ​មើល​ឃើញ​ពី​តម្លៃ​នៃ​ភាព​ជា​អ្នកដឹកនាំ​ដ៏​ល្អ​ពិត​ជា​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​អ្នក៖ អ្នក​ធ្វើ​អាជីវកម្ម​មួយ​ចំនួន​មិន​សូវ​ឲ្យ​តម្លៃ​ទៅលើ​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន​នៅ​ក្នុង​ការ​កំណត់​នូវ​ជោគវាសនា​អាជីវកម្ម​របស់​ពួកគេ​នោះ​ឡើយ។ ឬ​អាច​និយាយ​ដូច្នេះ​ថា​ពួកគេ​មិន​សូវ​យកចិត្តទុកដាក់​ទៅលើ​ការ​ត្រួតពិនិត្យ​និង​កែ​លម្អ​ខ្លួនឯង​ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ដ៏​ល្អ​មួយ​រូប​សម្រាប់​កូន​ចៅ​របស់​ខ្លួន​នោះ​ឡើយ។ ពួកគេ​មើល​ឃើញ​ខ្លី​ពេក ពួកគេ​ចាប់​អារម្មណ៍​តែ​ទៅលើ​ផល​ចំណេញ​ឆាប់ៗ​ទាន់ហន់​នៅ​នឹង​មុខ តែ​បែរ​ជា​មិន​ខ្វល់ខ្វាយ​ពី​ឥទ្ធិពល​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ចំពោះ​បុគ្គលិក​និង​ជោគវាសនា​របស់​អាជីវកម្ម​ខ្លួន​ទាំងមូល ហើយ​ចុងក្រោយ​ក៏​នាំ​យក​បញ្ហា​ឲ្យ​ខ្លួនឯង​ដោយ​ខ្លួនឯង។

៣) មាន​សតិ​ដឹង​ពី​ខ្លួនឯង​ជានិច្ច៖ តើ​គួរឲ្យ​អស់​សំណើច​និង​មាន​ន័យ​អ្វី​ដែរ​ទេ ខណៈ​ពេល​ដែល​អ្នក​អាច​យក​ឈ្នះ​អ្នក​ដទៃ​បាន តែ​អ្នក​មិន​អាច​យក​ឈ្នះ​បាន​សូម្បី​តែ​ខ្លួនឯង ? មនុស្ស​ភាគច្រើន​មិន​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​បាន​នោះ​ទេ ហើយ​ជា​ញឹកញាប់​ពួកគេ​តែងតែ​បណ្ដោយ​ឲ្យ​អារម្មណ៍​របស់​ខ្លួន​គ្រប់គ្រង​និង​កាច់​ចង្កូត​បង្វិល​ពួកគេ​ទៅ​តាម​អំពើ​ចិត្ត។ អ្នក​ត្រូវ​ដឹង​ថា មនុស្ស​យើង​បើ​ទោះ​ជា​រៀន​ចេះ​ដឹង​ជ្រៅជ្រះ​ប៉ុណ្ណា​ក៏​ដោយ នៅ​ពេល​ដែល​កំហឹង​គ្រប​ដណ្ដប់​ចិត្ត​គំនិត​របស់​ពួកគេ​បាន​ហើយ នោះ​ចំណេះដឹង​របស់​ពួកគេ​នឹង​បាត់បង់​អស់​មួយ​រំពេច ហើយ​មើល​ទៅ​ពួកគេ​ប្រៀប​បាន​ទៅ​នឹង​មនុស្ស​ល្ងង់ខ្លៅ​យ៉ាង​ដូច្នោះ​ឯង។ នៅ​ពេល​រឿង​បែប​នេះ​កើតឡើង​ហើយ នោះ​អ្នក​នឹង​អាច​ស្រមៃ​ថា​តើ​វា​នឹង​មាន​លទ្ធផល​បែប​ណា​ចំពោះ​ទំនាក់ទំនង​របស់​គេ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត រួម​ទាំង​ផល​ប្រយោជន៍​ផ្សេង​ទៀត​ជាច្រើន រួម​ទាំង​គុណ​តម្លៃ​របស់​ខ្លួន​គេ​ផង​នោះ ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031