អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > «អ្នកមាន​ក្លែងក្លាយ» និង ​«អ្នកមាន​ពិតប្រាកដ»​ ខុសគ្នា​ដូចម្តេចខ្លះ​?

«អ្នកមាន​ក្លែងក្លាយ» និង ​«អ្នកមាន​ពិតប្រាកដ»​ ខុសគ្នា​ដូចម្តេចខ្លះ​?

​នៅថ្ងៃនេះ Bizkhmer សូម​ទាញ​ចំណាប់អារម្មណ៍​លោកអ្នក ឲ្យ​មក​ចាប់អារម្មណ៍​ពី​បុគ្គល​ចំនួន​ពីរ​ប្រភេទ​ដែល​គេ​ហៅថា “​អ្នកមាន​ក្លែងក្លាយ​” និង “​អ្នកមាន​ពិតប្រាកដ​”​។ តើ​បុគ្គល​ពីរ​ប្រភេទ​នេះ ខុសគ្នា​ដូចម្តេច​? គេ​អាច​មើល​ដឹងថា អ្នកណាម្នាក់​ជា អ្នកមាន​ក្លែងក្លាយ ឬ អ្នកមាន​ពិតប្រាកដ​ដោយ​របៀប​ណា​ទៅ​?

​នៅក្នុង​ស្ថានភាព​ជាក់ស្តែង នៅពេល​អ្នកណាម្នាក់​មាន​រថយន្ត​ទំនើបៗ​ជិះ មាន​ទូរស័ព្ទ​ថ្លៃៗ មាន​សម្ភារៈប្រើប្រាស់​ទាន់​សម័យ មាន​វីឡា​រស់នៅ​ស្កឹមស្កៃ គេ​អាច​វាយតម្លៃ​បាន​ថា បុគ្គល​នោះ​ជា​អ្នកមាន​ហើយ​។ ការពិត​វា​អាច​ដូច្នេះ​មែន ក៏ប៉ុន្តែ​លោកអ្នក​ពិតជា​មិន​ធ្លាប់​ឮ​ទេ​ថា មាន​បុគ្គល​ខ្លះទៀត​ហ៊ឺហា​តែ​នៅ​ពីមុខ តែ​ខាងក្រោយ​វិញ​ជំពាក់​បំណុល​គេ​រុំកោះ​។​

​នេះហើយ​ជា​ផ្នែក​មួយ​ដែល Bizhmer សូម​លើក​យកមក​បកស្រាយ​ពន្យល់​ដល់​លោកអ្នក​ពី​បុគ្គលិកលក្ខណៈ​មួយចំនួន​រវាង​អ្នកមាន​ក្លែងក្លាយ និង​អ្នកមាន​ពិតប្រាកដ​។​
​ជីវិត​របស់​អ្នកមាន​ក្លែងក្លាយ​
១.​មាន​ប្រាក់ខែ​ច្រើន តែ​គ្មាន​ប្រាក់ខែ​រស់​មិនបាន​៖ អ្នកមាន​ប្រភេទ​នេះ ជាធម្មតា​ត្រូវ​រកលុយ​ឲ្យ​បាន​ច្រើន​ដើម្បី​បន្ត​ជីវភាព​រស់នៅ​ជាមួយនឹង​សម្ភារៈ​និយម និង​ជីវិត​ដ៏​ស៊ី​វិ​ល័យ​។ បុគ្គល​ប្រភេទ​នេះ​ជាទូទៅ​មាន​ការងារ​ដែលមាន​ស្ថិរភាព តែ​អាច​នឹង​ត្រដរខ្យល់ បើ​រស់នៅ​គ្មាន​ប្រាក់ខែ​។​

២.​ចាយលុយ​ជា​រឿង​អាទិភាព ការ​សន្សំ​ជា​រឿង​បន្ទាប់បន្សំ​៖ និយាយ​ដោយស្មោះ​ត្រង់​ទៅ​ចោះ​! អ្នកមាន​ក្លែងក្លាយ ពិតជា​មិនដឹងថា ត្រូវ​សន្សំ​លុយ​ដូចម្តេច​ទេ​?​។ អ្វីដែល​ពួកគេ​រវល់​បំផុត​ក្នុង​ឆាកជីវិត​របស់​បុគ្គល​ទាំងនេះ គឺ​ការចំណាយ​ប្រាក់​ខ្ជះខ្ជាយ​ដើម្បី​ផ្គាប់ផ្គន់​តាម​ទំនើងចិត្ត​របស់ខ្លួន​។

៣.​អួតអាង​សម្ភារៈ​ទំនើបៗ​៖ វា​ជា​រឿង​ធម្មតា​ទៅហើយ​សម្រាប់​បុគ្គល​ទាំងនេះ ដែល​ការ​អួតអាង​ពី​សម្ភារៈ​ទំនើបៗ រថយន្ត​ថ្លៃ ផ្ទះ​វីឡា​ស្កឹមស្កៃ និង​ជីវិត​ហ៊ឺហា ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​ពួកគេ​សម្រាប់​សម្ញែង​ឲ្យ​អ្នកដទៃ​ឃើញ ដើម្បី​មើលទៅ​ខ្លួនឯង​អស្ចារ្យ​។ នេះហើយ​គឺជា​វិធីសាស្ត្រ​មួយ​របស់​ពួកគេ​ក្នុងការ​បញ្ជាក់​អំពី​ជម្រើស​នៃ​ការរស់នៅ​របស់ខ្លួន​។​

៤.​ចូលចិត្ត​ខ្ចីលុយ​ទិញ​សម្ភារៈ​ថ្លៃៗ​៖ សំនួរ​សួរថា ហេតុអ្វី​ពួកគេ​ចាំបាច់​ធ្វើ​ដូច្នេះ​? ចម្លើយ​នោះ​គឺថា ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​មើលទៅ​ថា ជា​អ្នកមាន​។ ម្ល៉ោះហើយ​ទើប​អ្នកមាន​ក្លែងក្លាយ​ទាំងនេះ​ក្លាយជា​ទាសករ​សម្ភារៈ​និយម សុខចិត្ត​ទៅ​ខ្ចីលុយ​ទិញ​រថយន្ត​ទំនើបៗ ទិញ​ទូរស័ព្ទ សំលៀកបំពាក់​ថ្លៃៗ ទិញ​សម្ភារៈ​ថ្លៃៗ​ទាំង​ខ្លួនឯង​គ្មាន​លុយ​សោះ ដើម្បី​ផ្គាប់ចិត្ត​អ្នកដទៃ​។​

​ចុះ​អ្នកមាន​ពិតប្រាកដ​មាន​ចំណុច​ពិសេស​ពី​អ្នកមាន​ក្លែងក្លាយ​ដូចម្តេចខ្លះ​?
​បើ​ក្រឡេក​មក​មើល​បុគ្គល​មួយចំនួន​ដែល​គេ​អាច​ចាត់ទុកថា ជា​បុគ្គល​អ្នកមាន​ពិតប្រាកដ​វិញ​នោះ គឺ​ដោយ​គ្រាន់តែ​ប្រើ​ភ្នែក​ទទេ​ដើម្បី​អង្កេត​នោះ ពិតជា​មិនអាច​ដឹង​នោះឡើយ​។

​ប្រសិនបើ​លោកអ្នក​ធ្លាប់បាន​អាន​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា “The Millionaire Next Door ឬ មហាសេដ្ឋី​នៅក្បែរ​ផ្ទះ​” បន្ទាប់​លោកអ្នក​ដឹងថា អ្នកមាន​ពិតប្រាកដ​បានរស់នៅ​យ៉ាង​ល្អប្រសើរ ជាមួយនឹង​ជីវិត​ដ៏​សាមញ្ញ ចេះ​ដាក់ខ្លួន​ឲ្យ​ទាប មិន​សម្ញែង ឬ អួតអាង​អ្នកដទៃ​ពី​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​របស់ខ្លួន​នោះទេ​។

​រឿងនេះ មើលទៅ​ហាក់ដូចជា​មិនគួរ​ឲ្យ​ជឿ តែ​វា​ជាការ​ពិត​ទៅហើយ តួយ៉ាង​ដូចជា មហាសេដ្ឋី​ក្រុមហ៊ុន Facebook លោក Mark Zuckerberg លោក Bill Gates ប្រធាន​ក្រុមហ៊ុន Microsoft និង​លោក Larry Pages មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន Google គឺ​សុទ្ធតែ​ប្រើ​ជីវិត​រស់នៅ​យ៉ាង​សាមញ្ញ​ទាំង​មាន​លុយ​ដេក​ចាយ​មិន​អស់​៕

ប្រភព​៖ moneymozart
ដោយ៖ សូរ៉ាណា​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930