អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​អ្នក​ដែល​កំពុង​ធ្វើ​ការ​ឲ្យ​គេ គួរ​អនុវត្ត​តាម​ក្បួន​ ៥​ ដើម្បី​មាន​លុយ​ច្រើន​នៅ​ថ្ងៃក្រោយ​

​អ្នក​ដែល​កំពុង​ធ្វើ​ការ​ឲ្យ​គេ គួរ​អនុវត្ត​តាម​ក្បួន​ ៥​ ដើម្បី​មាន​លុយ​ច្រើន​នៅ​ថ្ងៃក្រោយ​

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​​​សេដ្ឋី​ជោគជ័យ​ជា​ច្រើន​ ជា​ពិសេស​អ្នក​​មាន​ជំនួញ​ខ្លួន​ឯង​​ធ្លាប់​បាន​​លើកឡើង​ថា ធ្វើ​ការ​ឲ្យ​គេ​មិន​ងាយ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​អ្នក​មាន​នោះ​​ឡើយ​។ បើ​សិន​ជា​លោក​អ្នក ជា​អ្នក​កំពុង​ធ្វើ​​ការ​ឲ្យ​គេ​មែន​នោះ វា​ជា​ទស្សនៈ​មួយ​ដ៏​គួរឲ្យ​ឈឺចាប់​។ ក៏ប៉ុន្តែ លោក​អ្នក​មិន​ឆ្ងល់​ទេ​ថា ពួកគេ​ទាំង​នោះ កើត​មក​ចេញ​រកស៊ី ដោយ​ខ្លួន​ឯង ដោយ​មិន​បាន​ឆ្លងកាត់​ការ​សិក្សា បណ្តុះបណ្តាល ឬ ​​ធ្លាប់​ធ្វើ​ការ​ឲ្យ​គេ​?

មើល​ទៅ​ខ្សែ​ជីវិត​របស់​​អ្នក​ជោគជ័យ​មួយ​ចំនួន​ក៏​ធ្លាប់​ឆ្លងកាត់​ដូច​លោក​អ្នក​ដែរ មុន​នឹង​ពួកគេ​មាន​ថ្ងៃ​នេះ។ នេះ​ហើយ​ជា​អ្វី ដែល​លោក​អ្នក​គួរ​តែ​ជំរុញ​លើក​ទឹកចិត្ត​ខ្លួន​ឯង​ថា តើ​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ខាងមុខ ខណៈ​ដែល​យើង​កំពុង​ធ្វើ​ការ​ឲ្យ​គេ? ខាងក្រោម​នេះ អាច​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ជួយ​​ត្រួសត្រាយ​ផ្លូវ​លោក​អ្នក ក្នុង​ការ​សម្រេច​ក្តី​សុបិន្ដ​មួយ​នេះ​បាន​៖ ​

១.វិនិយោគ​លើ​ខ្លួន​ឯង​មុន​​វិនិយោគ​អ្វីៗ​ទាំងអស់
អ្វី​ទៅ​ជា​ការ​វិនិយោគ​លើ​ខ្លួន​ឯង? សម្រាប់​បុគ្គល​ជោគជ័យ ​​ការ​វិនិយោគ​លើ​ខ្លួន​ឯង​របស់​ពួកគេ​គឺ​ការ​​​ចំណាយ​​ពេលវេលា ថាមពល និង​​ប្រាក់​កាស​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​របស់​ខ្លួន។ លោក​អ្នក​ប្រហែល​​ជា​ធ្លាប់​ស្រមៃ​ចង់​ជួយ​អ្នកដទៃ​ឲ្យ​បាន​ច្រើន។ ក៏ប៉ុន្តែ​​រឿង​នេះ​ វា​មិន​មែន​ជា​រឿង​អាទិភាព​នោះ​ទេ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ មុន​ជួយ​អ្នកដទៃ​ គឺ​​ត្រូវ​ជួយ​ខ្លួន​ឯង​ឲ្យ​មាន​ចំណេះ​ដឹង មាន​សមត្ថភាព​ជំនាញ រៀនសូត្រ​អភិវឌ្ឍ​ខ្លួន​ពី​សាលា​រៀន សិក្ខា​សិលា​ផ្សេងៗ ឬ រៀនសូត្រ​ពី​បុគ្គល​ជោគជ័យ​​ជា​ច្រើន​​​ជា​មុន​សិន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​មុខ​ជំនាញ​របស់​លោក​អ្នក។

២.ធ្វើ​ការងារ​​ត្រូវ​ជំនាញ​របស់​ខ្លួន​
តើ​លោក​អ្នក​មិន​ឃើញ​​ទេ ​មាន​បុគ្គល​មួយ​​ចំនួន​គិត​តែ​ធ្វើ​ការ​ដើម្បី​តែ​ប្រាក់​ខែ ទាំង​ខ្លួន​ឯង​មិន​ពេញ​ចិត្ត​នឹង​ការងារ​នោះ? ​នេះ​មិនមែន​ជា​​ជម្រើស​ដ៏​ឆ្លាត​វ័យ​នោះ​ឡើយ។ ​អ្នក​មាន​​ដែល​ជោគជ័យ​ក្នុង​លោក​មួយ​ចំនួន​ធំ មុន​នឹង​គេ​មាន​លុយ​ចេញ​រកស៊ី​បើក​ក្រុមហ៊ុន ឬ មាន​លុយ​ច្រើន​ដូច​ថ្ងៃ​នេះ​ ពួកគេ​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​​ សុខចិត្ត​ធ្វើ​ការ​ឲ្យ​គេ​​នៅ​ក្នុង​ក្រុមហ៊ុន​មួយ ទោះ​តូច​ក៏ដោយ ប្រាក់​ខែ​តិច​ក៏ដោយ ឲ្យ​តែ​បាន​​ចំណេះ ជំនាញ ស្រប​តាម​សមត្ថភាព​របស់​ពួកគេ។ កាល​ណា​បើ​គេ​មាន​ចំណេះ ជំនាញ និង​បទពិសោធន៍​ហើយ​នោះ ការងារ​នឹង​រត់​ទៅ​រក​គេ ហើយ​ទីបំផុត​លុយ​នឹង​រត់​ទៅ​តាម​ក្រោយ។

៣.ប្រឹងប្រែង​អភិវឌ្ឍ​ជំនាញ​​របស់​ខ្លួន​ឲ្យ​​បាន​ល្អ​​លើស​គេ
​អ្វី​ដែល​​លោក​អ្នក​ត្រូវ​ធ្វើ​នៅ​ចំណុច​ទី៣​នេះ គឺ​ការ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ជា​មនុស្ស​អស្ចារ្យ​​ប្រកប​ដោយ​សក្ដានុពល​មួយ​រូប​លេច​ធ្លោ​ជាងគេ​ក្នុង​​តំណែង​ការងារ​ ឬ មុខ​ជំនាញ​របស់​អ្នក​​។ លោក​អ្នក​មិន​ត្រឹមតែ​ធ្វើ​ការងារ​ចំ​ជំនាញ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ប្រឹងប្រែង​អភិវឌ្ឍ​មុខ​ជំនាញ​នោះ​ឲ្យ​កាន់តែ​មុត​ស្រួច​ថែម​ទៀត​លើស​ពី​អ្នកដទៃ។​ ដូច​លោក​អ្នក​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គ្មាន​សមត្ថភាព គ្មាន​ជំនាញ​ច្បាស់លាស់ គឺ​មិន​អាច​យក​មក​ធ្វើ​ការ​បាន​ទេ។ ​បើ​ធ្វើ​ ក៏​មិន​សូវ​ប្រសព្វ គឺ​បាន​ត្រឹមតែ​ដូច​គេ​ដូច​ឯង​ប៉ុណ្ណោះ។ ប៉ុន្តែ​​កុំ​ភ្លេច​ថា លុយ​​វា​ដើរ​ស្វែង​រក​តែ​អ្នកណា​ម្នាក់​ដែល​មាន​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​សមត្ថភាព​អាច​យក​វា​បាន​តែប៉ុណ្ណោះ​។

៤.រក​ប្រភព​ចំណូល​ឲ្យ​បាន​លើស​ពី​១​ឡើង​ទៅ
បើ​លោក​អ្នក​ជ្រើសរើស​វិធី​មួយ​​ធ្វើ​ការ​ឲ្យ​គេ ការ​ដេក​ពឹង​លើ​ប្រាក់​ខែ​តែ​មួយ​មុខ​​វា​មិន​គ្រប់គ្រាន់​នោះ​ទេ។ លោក​អ្នក​ត្រូវ​ស្វែង​​រក​ប្រភព​ចំណូល​ផ្សេង​ទៀត​ក្រៅ​ពី​ការងារ​បច្ចុប្បន្ន ដើម្បី​ឲ្យ​ចរន្ត​ប្រាក់​ចំណូល​របស់​អ្នក​មាន​កាន់តែ​​ច្រើន។ ប្រការ​នេះ គឺ​អាច​ជួយ​ឲ្យ​លោក​អ្នក​នៅ​តែ​មាន​​ប្រាក់​ចំណូល​ហូរ​ចូល​ផ្ទះ​ឥត​ដាច់​ បើ​ទោះបី​ជា​បាត់​បង់​ការងារ​ណា​មួយ​ក៏ដោយ។ក្រៅ​ពី​ការងារ ៨​ម៉ោង លោក​អ្នក​អាច​ឆ្លៀត​ធ្វើ​ការងារ​​ Part-time ឬ ធ្វើ​ភ្នាក់ងារ​បម្រើ​សេវាកម្ម​អ្វី​ផ្សេង​ទៀត​ ដែល​មិន​ប៉ះពាល់​ការងារ​បច្ចុប្បន្ន។ ​

​៥.សន្សំ​លុយ​ទុក​ដើម្បី​វិនិយោគ ឬ បើក​​មុខ​ជំនួញ​ផ្ទាល​ខ្លួន​​
នេះ​ជា​ក្បួន​​ដ៏​មាន​ប្រសិទ្ធភាព​របស់​អ្នក​មាន ​ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មានៗ​ឡើង។ អ្នក​មាន​ពូកែ​សន្សំ​ប្រាក់ តែ​មិន​មែន​គិត​តែ​ពី​សន្សំ​រហូត​តែ​មួយ​មុខ​​នោះ​ឡើយ។ វិធីសាស្ត្រ​ឆ្លាតវៃ​​មួយ​ទៀត​របស់​ពួកគេ គឺ​ការ​ចេះ​ប្រើ​លុយ​ឲ្យ​រក​លុយ។ ការ​​ប្រើ​លុយ​ទៅ​រក​លុយ​នេះ គឺ​មានន័យ​ថា ពួកគេ​យក​លុយ​ពី​ការ​សន្សំ​ទៅ​វិនិយោគ​ ​បណ្ដាក់​​ទុន​លើ​មុខ​ជំនាញ​ផ្សេង​ទៀត ដែល​អាច​ជួយ​ឲ្យ​ពួកគេ​បង្កើន​ប្រាក់​ចំណូល​​កាន់តែ​ច្រើន។ កន្លង​មក ការ​វិនិយោគ​ដ៏​ពេញ​និយម​របស់​អ្នក​មាន គឺ​ការ​វិនិយោគ​លើ​វិស័យ អចលនទ្រព្យ ទិញ-លក់​ ដីធ្លី ភាគហ៊ុន និង​បើក​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​តូច ឬ ធំ​ទៅ​តាម​លទ្ធភាព​របស់​ពួកគេ។

ក្បួន​ទាំង​នេះ​លោក​អ្នក​សុទ្ធតែ​អាច​ធ្វើ​បាន ហើយ​បើ​លោក​អ្នក​មិន​ទាន់​​ធ្វើ​នៅ​ឡើយ​ទេ​ ​ថ្ងៃ​ដែល​ល្អ​បំផុត​សម្រាប់​លោក​អ្នក គឺ​ថ្ងៃ​នេះ!

ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930