អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លក្ខណៈ ៣យ៉ាងរបស់បុគ្គលជោគជ័យដែលអាចឲ្យពួកគេសម្រេចជោគជ័យបាន

លក្ខណៈ ៣យ៉ាងរបស់បុគ្គលជោគជ័យដែលអាចឲ្យពួកគេសម្រេចជោគជ័យបាន

ប្រ​ភព៖​​ www.slate.com

តើ​អ្នក​មាន​ចម្ងល់​ទេ​ថា អត្តចរិត​អ្វីខ្លះ​ទៅ​ដែល​នាំឲ្យ​បុគ្គល​ជោគជ័យ​របស់​ពិភពលោក​អាច​ទទួល​ជោគជ័យ​បាន ? ៣ចំណុច​ខាងក្រោម​នេះ​នឹង​ផ្ដល់​ជា​គំនិត​ខ្លះៗ​សម្រាប់​អ្នក​សិក្សា​រៀន​សូត្រ​ពី​បុគ្គល​ទាំងនោះ​បាន៖

១) បើក​ចិត្ត​គំនិត​ទូលំទូលាយ៖ មាន​អតីត​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អេបផល​គឺ​លោក ស្ទីវចប ជា​ឧទាហរណ៍។ កាល​ពី​ឆ្នាំ​១៩៨៣​អេបផល​បាន​បញ្ចេញ​នូវ​ផលិតផល​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ម៉ាកLISA ដែល​នេះ​បាន​ក្លាយ​ជា​ការ​បដិវត្ត​ដ៏​ធំ​មួយ​របស់​អេបផល​ឲ្យ​ឈាន​មុខ​គេ​ក្នុង​វិស័យ​អាជីវកម្ម​បច្ចេកវិទ្យា។ អេបផល​អាច​សម្រេច​ជោគជ័យ​បែប​នោះ​បាន​ក៏​ដោយសារ​តែ​លោក​ស្ទីវចប​និង​ក្រុម​ការងារ​បាន​បើក​ចិត្ត​គំនិត​ទូលំទូលាយ​ខិតខំ​រចនា​គំរូ​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ដែល​ថ្មី​សន្លាង​សម្រាប់​អ្នក​ប្រើប្រាស់។

២) ការ​ផ្ចង់​ស្មារតី៖ ដូចជា​បទពិសោធន៍​របស់​លោក Jeff Bezos ដែល​ជា​មហាសេដ្ឋី​និង​ជា​ម្ចាស់​ក្រុមហ៊ុន​ Amazon។ ពេល​ចាប់ផ្ដើម​ដំបូង​លោក​បាន​ដាក់​ចិត្ត​ថា​ផ្ដោត​ទៅលើ​បញ្ហា​តែមួយ​ជា​ចម្បង​ដើម្បី​អាច​ឲ្យ​អាជីវកម្ម​ដែល​នៅ​តូច​នៅ​ឡើយ​របស់​គាត់​អាច​ដើរ​ទៅ​មុខ​បាន ដែល​បញ្ហា​ចម្បង​នោះ​គឺជា​ការ​ក្លាយ​ជា​ក្រុមហ៊ុន​លក់​សៀវភៅ​តាម​អនឡាញ​ដ៏​ធំ​ជាង​គេ​របស់​ពិភពលោក។ បន្ត​មក​ក្រុមហ៊ុន​របស់​គាត់​បាន​ខិតខំ​យកចិត្តទុកដាក់​ទៅលើ​ការ​ច្នៃប្រឌិត​ថ្មីៗ​ដើម្បី​បង្កើន​បទពិសោធន៍​របស់​អតិថិជន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​រហូត​បាន​ធ្វើឲ្យ​Amazon​បច្ចុប្បន្ន​ក្លាយ​ជា​ក្រុមហ៊ុន​លក់​សៀវភៅ​តាម​អនឡាញ​ដ៏​ធំ​ជាងគេ​បង្អស់​របស់​ពិភពលោក​ពិត​មែន។

៣) ដាក់ខ្លួន៖ អ្នក​ប្រាកដ​ជា​ធ្លាប់​ស្គាល់​មហាសេដ្ឋី​របស់​អាមេរិក​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​អាមេរិក​គឺ​លោក Warren Buffett។ លោក​មាន​ទ្រព្យសម្បត្តិ​ជិត​៩០​ពាន់​លាន​ដុល្លារ ដែល​នេះ​បាន​ធ្វើឲ្យ​គាត់​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​ជាងគេ​បំផុត​មួយ​រូប​របស់​ពិភពលោក។ យ៉ាងណាមិញ គាត់​នៅ​តែ​បន្ត​រស់នៅ​ផ្ទះ​ដ៏​សាមញ្ញ​របស់​គាត់​នៅ​ឯ​ទីក្រុងOmaha នៃ​រដ្ឋNebraska ដែល​គាត់​បាន​ទិញ​វា​តាំង​ពី​ឆ្នាំ​១៩៥៨ ហើយ​សព្វថ្ងៃ​នេះ​វា​មាន​តម្លៃ​ត្រឹមតែ​០.០០០១​នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​គាត់​ប៉ុណ្ណោះ៕

ប្រភព៖ entrepreneur.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30