អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើការចំណាយអ្វីខ្លះ ដែលអ្នកមិនគួររារែកសម្រាប់ដំណើរការអាជីវកម្មរបស់​អ្នកក្នុងដំណាក់កាលដំបូង?

តើការចំណាយអ្វីខ្លះ ដែលអ្នកមិនគួររារែកសម្រាប់ដំណើរការអាជីវកម្មរបស់​អ្នកក្នុងដំណាក់កាលដំបូង?

ប្រ​ភព៖​​ pixabay.com

ចង់​ដំណើរការ​អាជីវកម្ម​មួយ​ឲ្យ​ដើរ​ទៅ​មុខ​បាន ម្ចាស់​អាជីវកម្ម​នោះ​ប្រាកដ​ជា​ដឹង​ហើយ​ថា​មាន​ចំណុច​ចម្បង​ៗ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​ពួកគេ​ធ្វើការ​ចំណាយ​ទៅលើ។ ប៉ុន្តែ ខ្វះខាត​ដើម​ទុន​តែងតែ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​រាល់​អាជីវកម្ម​ទាំងឡាយ។ ដូច្នេះ​ហើយ​នៅ​ពេល​ដំណើរការ​ដំបូង អ្នក​ប្រាកដ​ជា​ត្រូវ​ជ្រើសរើស​ថា​តើ​អ្វី​ខ្លះ​ដែល​គួរ​ចំណាយ​និង​អ្វីខ្លះ​ដែល​គួរតែ​ទុក​ចោល​មួយ​ឡែក​សិន។ ទោះជាយ៉ាងណាក៏ដោយ ៣​ចំណុច​ខាងក្រោម​នេះ​គឺជា​ចំណុច​សំខាន់ៗ​នៅ​ក្នុង​អាជីវកម្ម​ដែល​អ្នក​មិន​គួរ​រំលង​ការ​ចំណាយ​ទៅលើ​វា​នោះ​ឡើយ៖

១) ផលិតផល​របស់​អ្នក៖ ផលិតផល​របស់​អ្នក​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​នឹង​កំណត់​ទៅលើ​ជោគវាសនា​របស់​អាជីវកម្ម​អ្នក ដែល​ហេតុនេះ​ហើយ​ទើប​អ្នក​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការ​សម្រេចចិត្ត​នានា​ចំពោះ​ផលិតផល​របស់​អ្នក ជាពិសេស​គឺ​ការ​សម្រេចចិត្ត​ចំពោះ​ការ​ចំណាយ​ប្រាក់​ទៅលើ​វា​នេះ​ឯង។ បើ​សិន​ជា​អ្នក​គិត​ថា​ការ​ចំណាយ​ណា​មួយ​នោះ​នឹង​ធ្វើឲ្យ​ផលិតផល​របស់​អ្នក​មាន​គុណភាព​និង​ភាព​ទាក់ទាញ នោះ​អ្នក​មិន​គួរ​រារែក​នឹង​ក្នុង​ការ​ចំណាយ​នោះ​ឡើយ។

២) ការ​ធ្វើ​តេស្ត​សាកល្បង​ចំពោះ​ផលិតផល​របស់​អ្នក៖ នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​ផលិតផល​របស់​អ្នក​នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ផ្ដល់​នូវ​មតិយោបល់​ល្អៗ​ជាច្រើន​ដែល​នឹង​ជួយ​កែលំអ​ដល់​ផលិតផល​របស់​អ្នក​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នក​ប្រើប្រាស់។ ហេតុនេះ វា​ក៏​ជា​ការ​ចំណាយ​ដ៏​សំខាន់​មួយ​ទៀត​ដែរ ដែល​អ្នក​មិន​គួរ​រារែក​សម្រាប់​ចាយវាយ​ទៅលើ​វា។

៣) គេហទំព័រ​វេបសាយ​របស់​អ្នក៖ នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​ជឿនលឿន​ដូច​ពេល​ឥឡូវ​នេះ អ្នក​អាច​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​វា​សម្រាប់​មក​ប្រើប្រាស់​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ការ​មាន​គេហទំព័រ​វេបសាយ​ផ្លូវការ​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ទាំងឡាយ​ដែល​មាន​បំណង​ចង់​ជាវ​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក​យក​ទៅ​ប្រើប្រាស់។ ម្យ៉ាងទៀត បច្ចុប្បន្ន​នេះ​ក៏​មាន​មនុស្ស​ជាច្រើន​ដែរ​ដែល​មាន​ឧបករណ៍​អេឡិចត្រូនិក​ដូចជា​កុំព្យូទ័រ​និង​ទូរស័ព្ទ​ស្មាតហ្វូន ដែល​អាច​ឲ្យ​ពួកគេ​រក​អ្នក​បាន​នៅ​លើ​គេហទំព័រ​វេបសាយ​ដោយ​ងាយស្រួល​បាន៕

ប្រភព៖ lifehack.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930