អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​គួរ​ធ្វើ​បែប​ណា​ទើប​អាច​ទាក់ទាញ​វិនិយោគិនឲ្យជឿជាក់ ​និង​រួម​សហការ​ជាមួយ​នឹង​អ្នក​បាន?

តើ​គួរ​ធ្វើ​បែប​ណា​ទើប​អាច​ទាក់ទាញ​វិនិយោគិនឲ្យជឿជាក់ ​និង​រួម​សហការ​ជាមួយ​នឹង​អ្នក​បាន?

ប្រ​ភព៖​​ pixabay.com

តើ​គួរ​ធ្វើ​បែប​ណា​ទើប​អាច​ទាក់ទាញ​វិនិយោគិន​ផ្សេងៗ​ឲ្យ​មើល​ឃើញ​នូវ​ចក្ខុវិស័យ​អាជីវកម្ម​របស់​អ្នក ហើយ​ជឿជាក់​និង​រួម​សហការ​ជាមួយ​នឹង​អ្នក​បាន ? ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់ៗ​ដែល​ជា​ចម្លើយ​ឆ្លើយតប​នឹង​សំណួរ​ខាងលើ​ដែល​អ្នក​អាច​យក​ទៅ​ពិចារណា​និង​អនុវត្ត​បាន៖

១) ចំណង់​ពុះកញ្ជ្រោល​របស់​អ្នក៖ គ្រប់​ម្ចាស់​អាជីវកម្ម​ថ្មីថ្មោង​ទាំងអស់​គួរតែ​សួរ​ខ្លួនឯង​នូវ​សំណួរ​ដ៏​សំខាន់​បំផុត​មួយ​ថា ហេតុអ្វី​បាន​ជា​អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម​មួយ​នោះ ? ហេតុអ្វី​បាន​ជា​អ្នក​ចង់​ពុះពារ​ធ្វើ​វា​ខ្លាំង បើ​ទោះ​ជា​អ្នក​មិន​អាច​រក​ដើម​ទុន​បាន​គ្រប់គ្រាន់​ក៏​ដោយ ? គឺ​ចម្លើយ​របស់​អ្នក​នេះ​ឯង​ដែល​នឹង​បញ្ជាក់​ទៅ​កាន់​វិនិយោគិន​ទាំងឡាយ​ដែល​អ្នក​ចង់​ឲ្យ​ពួកគេ​មក​ជឿជាក់​រួម​សហការ​ជាមួយ​អ្នក ថា​តើ​អ្នក​មាន​ជំនក់​ចិត្ត​ពុះ​កញ្ជ្រោល​ខ្លាំង​ប៉ុណ្ណា​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។

២) ធ្វើ​តេស្ត​សាក​ពិសោធន៍​ទៅលើ​គំនិត​អាជីវកម្ម​របស់​អ្នក៖ ការ​ធ្វើ​តេស្ត​សាក​ពិសោធន៍​គំនិត​អាជីវកម្ម​របស់​អ្នក​ពិត​ជា​មាន​អត្ថប្រយោជន៍​ជា​ខ្លាំង​សម្រាប់​អាជីវកម្ម​របស់​អ្នក។ ដោយ​មូលហេតុ​ទី១​គឺ​ដំណើរការណ៍​នេះ​នឹង​ជួយ​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស​ដទៃ​ទៀត​ដែល​ចាប់​អារម្មណ៍​ជាមួយ​នឹង​គំនិត​អាជីវកម្ម​របស់​អ្នក​បាន។ ហើយ​មូលហេតុ​មួយ​ទៀត​នោះ​គឺ​ការ​ធ្វើ​តេស្ត​ពិសោធន៍​នេះ​ក៏​បាន​ផ្ដល់​ឱកាស​ដល់​អតិថិជន​ក្នុង​ការ​ជួយ​កែតម្រូវ​នូវ​អ្វី​ដែល​អ្នក​គិត​មិន​ដល់ ឬ​មើល​រំលង​ចំណុច​សំខាន់​របស់​វា​សម្រាប់​ភាព​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក​បាន។

៣) មាន​ចំណុច​លេចធ្លោ​ដែល​អ្នក​មាន​ខុស​ប្លែក​ពី​អ្នកដទៃ៖ អ្នក​មិន​ត្រូវ​ភ្លេច​ទេ​ថា មិនមែន​មាន​អ្នក​តែ​ម្នាក់​ឯង​នោះ​ទេ​ដែល​កំពុង​តែ​ខិតខំ​ទាក់ទាញ​វិនិយោគិន​ផ្សេងៗ​ដើម្បី​ស្វែងរក​ដើមទុន​សម្រាប់​ដំណើរការ​អាជីវកម្ម​នោះ។ ហេតុនេះ​ហើយ​អ្នក​ត្រូវ​ស្វែងរក​ថា តើ​អ្នក​មាន​ចំណុច​លេចធ្លោ​អ្វី​ដែល​ខុស​ប្លែក​ពី​អ្នកដទៃ​ទៀត ដែល​នឹង​ទាក់ទាញ​វិនិយោគិន​ឲ្យ​ជឿជាក់​លើ​អ្នក​បាន​ទេ ? គំនិត​អាជីវកម្ម​របស់​អ្នក​សំខាន់​ហើយ ប៉ុន្តែ​អត្តចរិត​ខាងក្នុង​របស់​អ្នក​គឺ​កាន់តែ​សំខាន់​ទៅ​ទៀត ពុំ​នោះ​ទេ​ក៏​នឹង​មិនមែន​ចេះ​តែ​មាន​នរណា​មក​ហ៊ាន​ចាយ​លុយ​របស់​ពួកគេ​លើ​អ្វី​មួយ​ដែល​គួរ​ឲ្យ​សង្ស័យ​នៅ​ឡើយ​នោះ​ដែរ។ អ្នក​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគេ​មើល​ឃើញ​នូវ​ចក្ខុវិស័យ​ដែល​អ្នក​មាន​ជាមួយ​គ្នា​នឹង​អ្នក និង​អាច​ស្រមៃ​នូវ​ភាព​ជោគជ័យ​ដែល​អាជីវកម្ម​របស់​អ្នក​អាច​សម្រេច​បាន ដោយ​សេចក្ដី​ស្មោះត្រង់​ពិត​ប្រាកដ​របស់​អ្នក៕

ប្រភព៖ entrepreneur.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30