អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចំណុចសំខាន់ ៣យ៉ាងដែលអ្នកដឹកនាំគួរបណ្ដុះឲ្យមាននៅក្នុងខ្លួន

ចំណុចសំខាន់ ៣យ៉ាងដែលអ្នកដឹកនាំគួរបណ្ដុះឲ្យមាននៅក្នុងខ្លួន

ប្រ​ភព៖​​ pixabay.com

តើ​ការ​ដឹកនាំ​យ៉ាង​ដូចម្ដេច​ដែល​អាច​បណ្ដុះ​អ្នក​ឲ្យ​ក្លាយ​ជា​មេដឹកនាំ​ដ៏​ល្អ​មួយ​រូប​នៅ​ក្នុង​ចិត្ត​របស់​កូនចៅ​បាន ? ខាងក្រោម​គឺជា​ចំណុច​សំខាន់​ចំនួន​៣​ដែល​អ្នក​ត្រូវ​បណ្ដុះ​ឲ្យ​មាន​នៅ​ក្នុង​ខ្លួន៖

១) មិន​លើក​ខ្លួនឯង​ជា​មេ​គេ៖ អ្នកដឹកនាំ​ល្អ​មាន​ការ​យល់​ដឹង​ថា​ពួកគេ​ស័ក្ដិសម​ជា​អ្នកដឹកនាំ​ដ៏​ល្អ​ពិត​ប្រាកដ គឺ​មិន​បាន​ស្ថិត​នៅ​ត្រង់​មុខតំណែង​ដែល​គេ​តែងតាំង​ឲ្យ​នោះ​ទេ តែ​គឺ​ស្ថិត​នៅ​ត្រង់​សមត្ថភាព​និង​អត្តចរិត​នៅ​ខាងក្នុង​របស់​ខ្លួន​ឯណោះ​ទៅវិញ​ទេ។ ពួកគេ​ដាក់​ខ្លួន​ជា​មិត្ត​រួម​ការងារ​ឬ​ជា​សមាជិក​រួម​ក្រុម​ជាមួយ​នឹង​កូនចៅ​ដទៃៗ​ទៀត​របស់​ពួកគេ និង​ខិតខំ​ស្វះស្វែង​ជួយ​នូវ​អ្វី​ដែល​ក្នុង​នាម​ខ្លួន​ជា​មេដឹកនាំ​អាច​ជួយ​កូនចៅ​បាន ដោយ​មិន​ខ្លាច​ប្រឡាក់​ដៃ​ឬ​គិត​តែ​ប្រយោជន៍​ខ្លួន​នោះ​ឡើយ។ លទ្ធផល​ចុងក្រោយ​ដែល​អ្នកដឹកនាំ​ទាំងនេះ​ទទួល​បាន​ពី​កូនចៅ​គឺជា​ការ​គោរព​ដោយ​ចេញ​ពី​ចិត្ត ពុំ​មែន​ចេញ​ពី​ការ​ភ័យខ្លាច​ដោយសារ​តែ​អំណាច​នៃ​មុខតំណែង​របស់​ខ្លួន​នោះ​ឡើយ។

២) មើល​ឃើញ​នូវ​គុណ​តម្លៃ​ល្អៗ​របស់​កូនចៅ៖ ចំណុច​ខ្លាំង​របស់​ម្នាក់​នេះ​អាច​ជា​ចំណុច​ខ្សោយ​របស់​ម្នាក់​ទៀត ប៉ុន្តែ​គ្រប់​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន។ អ្នកដឹកនាំ​ល្អ​នឹង​អាច​កត់​សម្គាល់​បាន​នូវ​ចំណុច​ល្អៗ​ទាំងនេះ​ដែល​មាន​នៅ​ក្នុង​គ្រប់​កូន​ចៅ​របស់​ពួកគេ​ម្នាក់ៗ។ ពួកគេ​ខិតខំ​សិក្សា​ស្វែងយល់​ថា​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​បុគ្គលិក​ម្នាក់​ៗ​មាន​កម្លាំង​ចិត្ត និង​ប្រឹងប្រែង​តស៊ូ​នឹង​បញ្ហា​លំបាក​ទាំងឡាយ ហើយ​កសាង​ទំនាក់ទំនង​ល្អៗ​ជាមួយ​ពួកគេ។

៣) មាន​ភាព​ចាស់ទុំ៖ មនុស្ស​ដែល​អាច​គ្រប់គ្រង​អារម្មណ៍​របស់​ខ្លួនឯង​បាន ចាត់​ទុក​ថា​ជា​មនុស្ស​ដែល​អាច​យក​ឈ្នះ​រាល់​បញ្ហា​ទាំងឡាយ​បាន​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាសវៃ។ អ្នកដឹកនាំ​ល្អ​នឹង​មិន​ប្រើប្រាស់​អារម្មណ៍​ពុះកញ្ជ្រោល​មួយ​ពេល​របស់​ខ្លួន​មក​ដោះស្រាយ​បញ្ហា​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31