អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ Amazon មាន​របៀបដឹកនាំយ៉ាងណាខ្លះ ដែល​ធ្វើ​ឱ្យ​ Jeff Bezos ឡើង​ជា​មហាសេដ្ឋី​លេខ ១ក្នុង​លោក?

តើ Amazon មាន​របៀបដឹកនាំយ៉ាងណាខ្លះ ដែល​ធ្វើ​ឱ្យ​ Jeff Bezos ឡើង​ជា​មហាសេដ្ឋី​លេខ ១ក្នុង​លោក?

ប្រ​ភព៖​​ www.twinkle.be

នៅ​ពេល​ចាប់ផ្ដើម​ដំបូង​ក្នុង​ឆ្នាំ​១៩៩៤ Amazon ដែល​មាន​លោក Jeff Bezos ជា​ស្ថាបនិក គ្រាន់តែ​ជា​ក្រុមហ៊ុន​ដែល​លក់​សៀវភៅ​តាម​អនឡាញ​ប៉ុណ្ណោះ។ មក​ដល់​បច្ចុប្បន្ន ពួកគេ​បាន​ពង្រីក​អាជីវកម្ម​រហូត​ទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​របស់​ខ្លួន ហើយ​ក្នុង​ឆ្នាំ​២០១៧​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ប្រាក់ចំណូល​សរុប​របស់​ពួកគេ​មាន​រហូត​ដល់​ទៅ​ ១៧៨​ពាន់​លាន​ដុល្លារ​ហើយ លោក Jeff Bezos  បាន​ឈរ​លំដាប់​លេខ​មួយ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​លោក។ ខាងក្រោម​នេះ​គឺជា​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​របៀប​នៃ​ការ​ដឹកនាំ​របស់​ Amazon ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ ​entrepreneur.com។ 

១) គិតគូរ​សំខាន់​ទៅលើ​អតិថិជន​មុន​គេ៖ ក្រុមហ៊ុន Amazon តែង​ផ្ដោត​ជា​សំខាន់​ទៅលើ​បទពិសោធន៍​របស់​អតិថិជន គឺ​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​អតិថិជន​របស់​ខ្លួន​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​គួរ​ជាទី​គាប់ចិត្ត​បំផុត​តាម​តែ​អាច​ធ្វើ​បាន ដោយ​មិន​គិត​តែ​ម្យ៉ាង​ចំពោះ​តែ​លុយ​ចំណេញ​នោះ​ឡើយ។ ត្រង់​ចំណុច​នេះ​ឯង​ដែល​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​មួយ​ដែល​បាន​រួម​ចំណែក​ឲ្យ​ក្រុមហ៊ុន Amazon ជោគជ័យ​ដូច​បច្ចុប្បន្ន​នេះ។

២) ផ្ដល់​នូវ​ភាព​ស្វយ័ត​ដល់​បុគ្គលិក៖ លក្ខណៈ​ពិសេស​មួយ​ទៀត​របស់​ក្រុមហ៊ុន Amazon ដែល​បាន​អូសទាញ​អ្នកដឹកនាំ​ល្អៗ​ឲ្យ​ចូល​មក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ពួកគេ គឺ​នៅ​ត្រង់​ដែល​ពួកគេ​បាន​ផ្ដល់​នូវ​ភាព​ស្វយ័ត​ដល់​បុគ្គលិក។ ថ្វីបើ​ការ​ផ្ដល់​នូវ​ភាព​ស្វយ័ត​ដល់​បុគ្គលិក​អាច​ជា​ការ​បន្ធូរបន្ថយ​ឬ​អាច​ជា​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន ប៉ុន្តែAmazon​ក៏​បាន​ដាក់​ការ​រំពឹង​ខ្ពស់​ពី​បុគ្គលិក​របស់​ខ្លួន​ដែរ ហេតុនេះ​ពួកគេ​នឹង​ខិតខំ​ធ្វើការ​រៀងៗ​ខ្លួន​ដោយ​អស់​ពី​សមត្ថភាព ហើយ​ភាព​ស្វយ័ត​នេះ​នឹង​បាន​ទុក​ចន្លោះ​ឲ្យ​បុគ្គលិក​រិះរក​សម្រេច​ការងារ​នោះ​ទៅ​តាម​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន​ផង​ដែរ។

៣) មាន​ការ​អត់ធ្មត់៖ Amazon​គឺជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ដែល​លក់​ទំនិញ​តាម​អនឡាញ ប៉ុន្តែ​ការ​ចាប់ផ្ដើម​ដំបូង​នៅ​ពេល​នោះ​មនុស្ស​មិន​ទាន់​សូវ​មាន​ទម្លាប់​ទិញ​ឥវ៉ាន់​តាម​អនឡាញ​និង​ទទួល​ទំនិញ​ដែល​ខ្លួន​បាន​ទិញ​តាម​រយៈ​mail​នោះ​ឡើយ។ ហេតុនេះ​ហើយ​ពួកគេ​ត្រូវ​ការ​អត់ធ្មត់​ទម្រាំ​តែ​អាច​ធ្វើឲ្យ​អ្នកប្រើប្រាស់​មាន​ភាព​ងាយស្រួល​ចូលចិត្ត​ជាវ​ទំនិញ​ផ្សេងៗ​តាម​វិធី​បែប​នោះ​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930