អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើមានវិធីអ្វីខ្លះ ដែលសហគ្រិនអាច​បន្ធូរអារម្មណ៍តានតឹងពីការងាររបស់ខ្លួនបាន?

តើមានវិធីអ្វីខ្លះ ដែលសហគ្រិនអាច​បន្ធូរអារម្មណ៍តានតឹងពីការងាររបស់ខ្លួនបាន?

ប្រ​ភព៖​​ pixabay.com

​ការ​ធ្វើ​អាជីវកម្ម​មាន​បញ្ហា​ជាច្រើន​ដែល​អ្នក​ត្រូវ​ដោះស្រាយ​ជា​ប្រចាំ ដែល​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្មុគស្មាញ​ និង​តានតឹង​ម្ដងៗ​បាន។ តើ​មាន​វិធី​អ្វីខ្លះ ​ដែល​អ្នក​បន្ធូរ​អារម្មណ៍​តានតឹង​របស់​អ្នក ដើម្បី​ចាប់ផ្ដើម​ការងារ​របស់​អ្នក​ប្រកប​ដោយ​អារម្មណ៍​ស្រស់​ស្រាយ​និង​មាន​ប្រសិទ្ធភាព​វិញ ?

១) ធ្វើ​លំហាត់ប្រាណ៖ ការ​ធ្វើ​លំហាត់ប្រាណ​នាំ​មក​នូវ​គុណប្រយោជន៍​ជាច្រើន​មិន​ថា​តែ​ចំពោះ​សុខភាព​ផ្លូវកាយ​និង​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក​នោះ​ឡើយ។ មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​ដើម្បី​ឲ្យ​រាងកាយ​របស់​អ្នក​បាន​បញ្ចេញ​សកម្មភាព​ដូចជា ការ​ដើរ​យឺតៗ ការ​រត់ ការ​បណ្ដើរ​ឆ្កែ ការ​ធាក់​កង់ ការ​ពត់​ខ្លួន និង​ការ​តាំង​សមាធិ​ចិត្តជាដើម ​ទាំងនេះ​សុទ្ធតែ​អាច​ជួយ​សម្រាល​ភាព​តានតឹង​និង​បន្ធូរ​អារម្មណ៍​ស្មុគស្មាញ​ពី​ការងារ​របស់​អ្នក​បាន​យ៉ាង​សាមញ្ញ​និង​មាន​ប្រសិទ្ធភាព​ទៀត​ផង។

២) ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគ្រិន​ដទៃៗ​ទៀត៖ វិធី​សម្រាប់​សម្រាល​ភាព​តានតឹង​ពី​ការងារ​មួយ​នេះ ក៏​មាន​ប្រយោជន៍​និង​ថែមទាំង​អាច​ឲ្យ​អ្នក​បាន​កសាង​ទំនាក់ទំនង​និង​ភាព​ស្និទ្ធស្នាល​ជាមួយ​សហគ្រិន​ដទៃៗ​ទៀត​ផង​ដែរ។ នៅ​ពេល​អ្នក​ឆ្លៀត​ពេល​ខ្លះ​ដើម្បី​ជជែក​លេង​ជាមួយ​ពួកគេ នោះ​យ៉ាងហោចណាស់​ក៏​អ្នក​អាច​រៀន​សូត្រ​បាន​អ្វី​ម្យ៉ាង​ពី​ពួកគេ​ដែល​អ្នក​មិន​នឹក​ឃើញ​ដល់​នៅ​ពេល​ស្មុគស្មាញ​ក្នុង​ការងារ។

៣) ចែក​រំលែក៖ ការ​ចែក​រំលែក​ទោះ​ជា​តិច​ក្ដី​ច្រើន​ក្ដី សុទ្ធតែ​មាន​តម្លៃ​និង​អាច​រួម​ចំណែក​ដល់​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នកដទៃ​បាន។ បើ​អ្នក​កំពុង​តែ​ធ្វើ​អាជីវកម្ម នោះ​អ្នក​ប្រាកដ​ជា​ធ្លាប់​ឆ្លងកាត់​នូវ​បទពិសោធន៍​ជាច្រើន​មិន​ថា​តែ​ជោគជ័យ​ដែល​អ្នក​សម្រេច​បាន ឬ​ក៏​ជា​កំហុស​ឆ្គង​ដែល​អ្នក​បាន​ធ្វើ​នោះ​ទេ វា​សុទ្ធតែ​មាន​តម្លៃ​និង​មាន​ប្រយោជន៍​សម្រាប់​ការ​រៀន​សូត្រ​ទាំងអស់។ ដូចនេះ ជា​ការ​ប្រសើរ​ណាស់​បើ​សិន​ជា​អ្នក​អាច​ឆ្លៀត​ពេល​បន្តិច​បន្តួច​ដើម្បី​ចែក​រំលែក​បទពិសោធន៍​និង​ចំណេះដឹង​ដែល​អ្នក​មាន​សម្រាប់​ចែក​ទៅ​ដល់​សហគ្រិន​ដទៃ​និង​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​ចង់​ដើរ​នៅ​លើ​ផ្លូវ​អាជីវកម្ម​ដូច​អ្នក៕

ប្រភព៖ success.com
ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31