អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ការយល់ឃើញ ៣យ៉ាង ដែលម្ចាស់អាជីវកម្មអាចមានកំហុសឆ្គងចំពោះការធ្វើអាជីវកម្ម

ការយល់ឃើញ ៣យ៉ាង ដែលម្ចាស់អាជីវកម្មអាចមានកំហុសឆ្គងចំពោះការធ្វើអាជីវកម្ម

តើ​មាន​ការ​យល់​ឃើញ​អ្វី​ខ្លះ​ដែល​ម្ចាស់​អាជីវកម្ម​អាច​មាន​កំហុស​ឆ្គង​ចំពោះ​ការ​ធ្វើ​អាជីវកម្ម ? ៣​ចំណុច​ខាងក្រោម​គឺជា​អ្វី​ដែល​អ្នក​គួរ​ស្វែងយល់៖

១) ផលិតផល​ដែល​ល្អ​មិន​ចាំបាច់​ផ្ដោត​ទៅលើ​ការ​ធ្វើ​ទីផ្សារ​ពេក​នោះ​ទេ៖ ពិត​ប្រាកដ​ណាស់ គុណភាព​របស់​ផលិតផល​ត្រូវតែ​ទទួល​បាន​ការ​យកចិត្តទុកដាក់​ជា​អាទិភាព​មុន​គេ​បង្អស់។ បើ​អ្នក​ពូកែ​តែ​ធ្វើ​ទីផ្សារ​វោហារ​ផ្សព្វផ្សាយ តែ​បែរជា​ខ្វះខាត​នូវ​គុណសម្បត្តិ​ល្អ​នៅ​ក្នុង​ផលិតផល​ដែល​អ្នក​អួតអាង​នោះ នោះ​អ្នក​ក៏​នឹង​មិន​ជោគជ័យ​បាន​យូរ​អង្វែង​នោះ​ដែរ។ យ៉ាងណាមិញ បើ​អ្នក​មាន​ផលិតផល​ល្អ​ហើយ រួមផ្សំ​នឹង​ភាព​ប៉ិនប្រសប់​នៅ​ក្នុង​ការ​ធ្វើ​ទីផ្សារ​ទៀត​នោះ នោះ​ការ​ធ្វើ​ទីផ្សារ​នេះ​នឹង​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​មនុស្ស​ដទៃ​ទៀត​មក​ស្គាល់​ពី​គុណភាព​នៃ​ផលិតផល​របស់​អ្នក និង​មាន​ចំណាប់​អារម្មណ៍​ជាវ​វា​យក​ទៅ​សាកល្បង​ដែរ។

២) បុគ្គលិក​ដែល​មាន​ទេពកោសល្យ​ខ្ពស់​ៗ​ហើយ​មិន​ចាំបាច់​ត្រូវការ​ការ​គ្រប់គ្រង​ច្រើន​នោះ​ទេ៖ ពិត​ណាស់​សម្រាប់​បុគ្គលិក​ទាំងឡាយ​ណា​ដែល​ពួកគេ​សុទ្ធតែ​មាន​ទេពកោសល្យ​ខ្ពស់​ហើយ​នោះ នោះ​វា​ជា​រឿង​សម​គួរ​ណាស់​ដែល​អ្នក​មិន​ចាំបាច់​ទៅ​គ្រប់គ្រង​កិច្ចការ​របស់​ពួកគេ​ច្រើន​ទៀត​នោះ​ទេ។ ប៉ុន្តែ​អ្នក​ក៏​មិន​គួរ​ប្រលែង​ពេក​នោះ​ដែរ អ្វី​ដែល​អ្នក​គួរតែ​ផ្ដល់​មតិយោបល់​តបត​ទៅវិញ នោះ​អ្នក​គួរតែ​ធ្វើ​វា ព្រោះ​មាន​ពេល​ខ្លះ​បើ​ទោះ​ជា​ពួកគេ​ស្ទាត់​ជំនាញ​ទៅលើ​មុខងារ​កិច្ចការ​របស់​ខ្លួន​ក៏​ដោយ ក៏​មនុស្ស​គ្រប់​គ្នា​តែងតែ​មាន​នូវ​ចន្លោះ​ខ្វះខាត​ជានិច្ច។

៣) អតិថិជន​មិន​ដឹង​ពី​អ្វី​ដែល​ខ្លួនឯង​ត្រូវការ​នោះ​ទេ៖ ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​យល់​ថា អតិថិជន​មិន​ដឹង​ពី​អ្វី​ដែល​ខ្លួនឯង​ត្រូវការ​ពិត​ប្រាកដ​នោះ​ទេ។ ហេតុនេះ​ពួកគេ​ក៏​មើល​រំលង​មិន​យកចិត្តទុកដាក់​ទៅលើ​មតិយោបល់​ដែល​អតិថិជន​មាន​ទៅ​កាន់​ពួកគេ​វិញ និង​គិត​តែ​ពី​ដើរ​តាម​គំនិត​របស់​ខ្លួន​តែ​ម្យ៉ាង។ បើ​អ្នក​យល់​ឃើញ​បែប​នោះ នោះ​វា​នឹង​រាំងស្ទះ​ទៅ​លើ​ភាព​រីកចម្រើន​របស់​អ្នក។ ថ្វី​បើ​មាន​យោបល់​ខ្លះ​មាន​លក្ខណៈ​ស្ថាបនា ឯ​ខ្លះ​វិញ​មាន​លក្ខណៈ​រិះគន់​ក៏​ដោយ ពួក​វា​សុទ្ធតែ​មាន​ប្រយោជន៍​នៅ​ពេល​អ្នក​ចេះ​ប្រើប្រាស់​វា៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930