អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > កំហុស​ ៣យ៉ាងដែលអ្នកគួរចៀសវាង ចំពោះ​ការ​ចំណាយ​ទៅលើ​អាជីវកម្ម​​ថ្មីថ្មោង​របស់អ្នក

កំហុស​ ៣យ៉ាងដែលអ្នកគួរចៀសវាង ចំពោះ​ការ​ចំណាយ​ទៅលើ​អាជីវកម្ម​​ថ្មីថ្មោង​របស់អ្នក

ការ​ចំណាយ​នានា​ដើម្បី​ដំណើរការ​អាជីវកម្ម​របស់​អ្នក​នៅ​ពេល​ដំបូងៗ ពិត​ជា​រឿង​សំខាន់​ណាស់ ដែល​តម្រូវ​ឲ្យ​អ្នក​យកចិត្តទុកដាក់​ខ្លាំងក្លា​ចំពោះ​ការ​ចំណាយ​របស់​អ្នក។ ដូច្នេះ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​សាង​កំហុស​នៅ​ក្នុង​ការ​ចំណាយ​ទៅលើ​អាជីវកម្ម​អ្នក​ក្នុង​ពេល​ថ្មីថ្មោង​នេះ ?

១) រំជើបរំជួល​ទៅ​តាម​ការ​ចំណាយ​ច្រើនៗ​របស់​អាជីវកម្ម​ថ្មីថ្មោង​ដទៃ៖ វា​ជា​រឿង​ងាយ​ណាស់​ដែល​អ្នក​អាច​នឹង​ត្រូវ​បាន​អារម្មណ៍​រំជើបរំជួល​អូសទាញ​អ្នក​ឲ្យ​ចំណាយ​ទៅលើ​អ្វី​ដែល​មិន​ចាំបាច់​សម្រាប់​ដំណើរការ​អាជីវកម្ម​អ្នក​ជាពិសេស​ក្នុង​ដំណាក់កាល​ដំបូងៗ នៅ​ពេល​អ្នក​សម្លឹង​ឃើញ​អាជីវកម្ម​ដទៃ​ដែល​ជា​ដៃគូ​ប្រជែង​របស់​អ្នក​កំពុង​តែ​ធ្វើ​បែប​នោះ។ ហេតុនេះ​ហើយ​ទើប​អាជីវកម្ម​នីមួយៗ​តែង​ឲ្យ​តម្លៃ​សំខាន់​ទៅលើ​ការ​ធ្វើ​ផែនការ​របស់​ខ្លួន​ទុក​ជា​មុន​នេះ​ឯង។

២) ឆាប់​ចាប់ផ្ដើម​គោលដៅ​ថ្មី​មួយ​ទៀត​ពេក៖ នៅ​ពេល​អ្នក​បាន​ទទួល​ជោគជ័យ​ទៅលើ​ផលិតផល​ដែល​អ្នក​កំពុង​តែ​ដាក់​លក់​នេះ មនុស្ស​មួយ​ចំនួន​អាច​នឹង​ចង់​ចាប់ផ្ដើម​ធ្វើ​អ្វី​ថ្មី​ឬ​បង្កើត​ផលិតផល​ថ្មី​ជា​បន្ត​ទៀត។ ប៉ុន្តែ​មុន​នឹង​អ្នក​ធ្វើ​បែប​នេះ អ្នក​ត្រូវ​ផ្អាក​មក​គិត​យឺតៗ​បន្តិច​សិន​ថា តើ​អ្វី​ទៅ​ដែល​នាំឲ្យ​អ្នក​ចង់​ធ្វើ​បែប​នោះ ហើយ​ហេតុអ្វី​បាន​ជា​វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​សម្រាប់​អាជីវកម្ម​របស់​អ្នក ? ពុំ​នោះ​ទេ​វា​អាច​នឹង​ឆាប់​រហ័ស​ពេក​ដែល​ធ្វើឲ្យ​អ្នក​ពិបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​វា​បាន។

៣) ភ័ន្ត​ច្រឡំ​គ្នា​រវាង​ការ​រវល់​និង​ប្រសិទ្ធភាព៖ ការ​រវល់​មិន​មែន​បញ្ជាក់​ថា​អ្នក​កំពុង​តែ​ធ្វើ​កិច្ចការ​របស់​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ថា​ការ​រវល់​អាច​ទៅលើ​រឿង​ឥត​ប្រយោជន៍​ដែល​ធ្វើឲ្យ​ខាតបង់​ពេលវេលា​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​បាន។ ដូច្នេះ អ្នក​គួរតែ​អង្គុយ​ជាមួយ​បុគ្គលិក​ហើយ​ដឹកនាំ​នូវ​យុទ្ធសាស្ត្រ​ដែល​អ្នក​មាន​ទៅ​កាន់​ពួកគេ ហើយ​ស្វែងរក​នូវ​កង្វះខាត​ទាំងឡាយ​និង​ស្វែងរក​វិធីសាស្ត្រ​ដែល​អាច​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដើម្បី​ឲ្យ​ល្អ​ប្រសើរ​ឡើង​និង​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30