អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គំនិត​ខ្លី​ៗ​​តាម​វិធី​វិទ្យាសាស្ត្រ​ ដើម្បី​ជា​ទុន​សម្រាប់​ធ្វើ​ឱ្យ​អ្នក​ឆ្លាត​ជាង​មុន​

គំនិត​ខ្លី​ៗ​​តាម​វិធី​វិទ្យាសាស្ត្រ​ ដើម្បី​ជា​ទុន​សម្រាប់​ធ្វើ​ឱ្យ​អ្នក​ឆ្លាត​ជាង​មុន​

គំនិត​ខ្លី​ៗ​​តាម​វិធី​វិទ្យាសាស្ត្រ​ ដើម្បី​ជា​ទុន​សម្រាប់​ធ្វើ​ឱ្យ​អ្នក​ឆ្លាត​ជាង​មុន​

ប្រ​ភព៖​​ ibm.com

​​ខាង​ក្រោម​នេះ​ជា​គំនិត​ខ្លី​ៗ​ ដែល​​​​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​​ផ្នែក​ចិត្តសាស្ត្រ​ និង​​​វិទ្យាសាស្ត្រ​ខួរ​ក្បាល​ (neuroscience) ​​ដក​ស្រង់​ដោយ​​​គេហទំព័រ​ inc.com ដើម្បី​ជា​ជំនួយ​បង្កើន​​សមត្ថភាព​ និង​ភាព​ឆ្លាត​វៃ​របស់​អ្នក។

១) ​ត្រូវ​ជឿ​ថា​ វា​​អាច​សម្រេច​ទៅ​បាន
​​យោង​តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​​ដោយ​គេហទំព័រ​ The New York Times ​​តាម​រយៈ​ការ​ធ្វើ​ការ​ស្ទង់មតិ​មួយ​បង្ហាញ​ថា​ នៅ​ពេល​​ដែល​យើង​មាន​ជំនឿ​ថា​ «វា​អាច​ទៅ​រួច​ដែល​យើង​អាច​ក្លាយ​ជា​មនុស្ស​ឆ្លាត​ជាង​មុន»​ នោះ​វា​អាច​​ជា​ចំណែក​មួ​យ​ធ្វើ​​ឱ្យ​មនុស្ស​ឆ្លាត​ជាង​មុន​បាន​ពិត​មែន។ ​តាម​លទ្ធផល​វិទ្យាសាស្ត្រ​គឺ​ថា​ ​នៅ​ពេល​មាន​ជំនឿ​បែប​នេះ​ ​ខួរ​ក្បាល​របស់​អ្នក​កាន់​តែ​ សហការ (cooperative) ដែល​ធ្វើ​ឱ្យ​​​ណូត្រុង​កាន់​តែ​​មាន​ទំនាក់ទំនង។
២) ​​​​​ធ្វើ​ socialize ​ឱ្យ​បាន​ញឹក​ញាប់​
​ការ​ធ្វើ​ទំនាក់ទំនង​​ដូច​ជា​ការ​ការ​និយាយ​ជា​មួយ​គ្រួសារ​ និង​​មិត្តភ័ក្ដិ​ អាច​នឹង​បង្កើន​ភាព​ឆ្លាត​វៃ​របស់​អ្នក​បាន។ ​ទំនាក់​ទំនង​កាន់​តែ​ច្រើន​ អ្នក​នឹង​ដឹង​ពី​ពិភព​ខាង​ក្រៅ​កាន់​តែ​ច្រើន​​ដែល​នេះ​ជា​ចំណែក​មួយ​​ពង្រឹង​ខួរ​ក្បាល​ឱ្យ​​កាន់​តែ​ប្រសើរ​ជាង​មុន។
៣) ហាត់​ប្រាណ​ឱ្យ​បាន​ញឹក​ញាប់​
​និយាយ​បែប​ខ្លី​ ការ​ហាត់​ប្រាណ​ ​គឺ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សារពាង្គកាយ​របស់​អ្នក​រឹងមាំ​ជាង​មុន​នោះ​ទេ​ ប៉ុន្តែ​ ​សមត្ថភាព​ និង​ខួរ​ក្បាល​របស់​អ្នក​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង។ ​វា​អាច​កម្ចាត់​ភាព​តប់​ប្រមល់​ ដែល​អាច​​ធ្វើ​ឱ្យ​ខួរក្បាល​របស់​អ្នក​​កាន់​តែ​ស្រឡះ​ងាយ​ទទួល​យក​រឿង​ថ្មី​ៗ។
៤) ញ៉ាំ​តែ​ ឬ​កាហ្វេ​
​​សារធាតុ​កាហ្វេអ៊ីន​មិន​អាក្រក់​នោះ​ទេ​ សម្រាប់​សារពាង្គកាយ​របស់​អ្នក។ ​តាម​ការ​ស្រាវជ្រាវ​​បង្ហាញ​ថា​ ​សារធាតុ​កាហ្វេអ៊ីន​​អាច​កម្ចាត់​​ឥទ្ធិពល​នៃ​​អាដេណូស៊ីន​ ​ដែល​ជា​ប្រូតេអ៊ីន​​មួយ​​​​ធ្វើ​​ឱ្យ​ខួរក្បាល​វិវឌ្ឍន៍​​យឺត​។ អាដេណូស៊ីន​កាន់​តែ​តិច​ នឹង​ធ្វើ​​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​កាន់​តែ​ឆ្លាត​ជាង​មុន៕
ដោយ៖ រតនៈ​វិភូ​​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31