អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

​​ជា​ទូទៅ​ មនុស្ស​សុទ្ធតែ​ចង់​ដឹកនាំ​គេ ​ហើយ​មិន​ចង់​ឲ្យ​គេ​ដឹកនាំ​នោះ​ឡើយ​។ ​ប៉ុន្តែ​ក្លាយ​ជា​អ្នក​ដឹកនាំ​​ ​មិន​មែន​ងាយ​ស្រួល​ដូច​ការ​គិត​នោះ​ទេ ព្រោះ​វា​ត្រូវ​ចំណាយ​ទាំង​កម្លាំង​កាយ​ ​​កម្លាំង​ចិត្ត ​និង ​ការ​ប្រើប្រាស់​ខួរក្បាល​​លើស​ពី​អ្នក​ដទៃ​។ គួរ​ត្រៀម​ខ្លួន ​ជា​​មួយ​ចំណុច​សំខាន់ៗ​ទាំង​៦​នេះ​ ​​ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​៖​
​១) ​​​​​​​ពង្រឹង​ការ​ទទួល​ខុសត្រូវ​៖ ​បើ​និយាយ​អំពី​ ​អ្នក​ដឹកនាំ​ល្អ ​គេ​មិន​ដែល​ភ្លេច​និយាយ​អំពី​ពាក្យ​ថា​ទទួល​ខុស​ត្រូវ​នោះ​ឡើយ​។ ​ទំនួល​ខុស​ត្រូវ​ ​គឺ​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​បើ​គ្មាន​ទំនួល​ខុស​ត្រូវ​ទេ ​គឺ​ធ្វើ​អ្វី​ក៏​មិន​ងាយ​សម្រេច​ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គោរព ​និង ​ធ្វើ​តាម​អ្នក​​នោះ​ឡើយ​។ ​ដូច្នេះ​ហើយ ​ត្រូវ​រៀន​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ចាប់​ពី​ពេល​នេះ​តទៅ​។
២) ​រៀន​អត់ធ្មត់៖ ​​អ្នក​ដឹកនាំ​ ​គឺ​ត្រូវ​តែ​ជា​មនុស្ស​អត់ធ្មត់​លើស​ពី​មនុស្ស​ទូទៅ ​ព្រោះ​រឿង​ខ្លះ​មិន​អាច​កើត​ឡើង​​ឲ្យ​ទាន់​ចិត្ត​តាម​ ​អ្វី​ដែល​​យើង​ចង់​បាន​​នោះ​ឡើយ​​ពោល​គឺ​ទាមទារ​ពេល​វេលា​សមស្រប​។ ​ដូច្នេះ​ហើយ ​ត្រូវ​​តែ​រៀន​អត់ធ្មត់​ឲ្យ​បាន​ច្រើន​​ចាប់​ពី​ពេល​នេះ​តទៅ​។
៣) ​​សាង​ទំនុក​ចិត្ត​លើ​​ខ្លួន​ឯង​៖ ​បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ ​ដែល​ធ្វើ​​​ឲ្យ​អ្នក​ដទៃ​មាន​ទំនុក​ចិត្ត​​លើ​អ្នក ​ដំបូង​បំផុត​អ្នក​​​​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជា​មុន​សិន​។ ​​ការ​សាង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នេះ ​នឹង​ជួយ​ឲ្យ​អ្នក​​មាន​សេចក្ដី​ក្លាហាន​គ្រប់គ្រាន់​​ក្នុង​ការ​ប្រឈម​មុខ​​លើ​បញ្ហា​ជាច្រើន​​ដែល​អ្នក​ផ្សេង​មិន​ងាយ​ធ្វើ​បាន​។
៤) ​សាង​ភាព​ជា​គំរូ​៖ ​​ភាព​ជា​គំរូ​គឺ​​ជា​ចំណុច​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​របស់​អ្នក​​ដឹកនាំ​។ បើ​អ្នក​ចង់​ឲ្យ​​អ្នក​ដទៃ​ធ្វើ​អ្វី​ដែល​ល្អ​ៗ ​ប៉ុន្តែ​ខ្លួន​អ្នក​វិញ​មិន​ដែល​ធ្វើ ហើយ​បាន​តែ​និយាយ​ និង បញ្ជា​គេ​នោះ ​​គឺ​វា​មិន​មែន​​​ជា​អ្នក​ដឹកនាំ​នោះ​ឡើយ​។ ​ ​​ពេល​ខ្លះ​អ្នក​មិន​ចាំ​បាច់​និយាយ​ច្រើន​ពេក​ក៏​​បាន​ ​ប៉ុន្តែ​ត្រូវ​ចេញ​សកម្មភាព​ជា​គំរូ​ល្អ​ៗ ​ដល់​ពេល​នោះ​អ្នក​ដទៃ​នឹង​គោរព​អ្នក ​ហើយ​អនុវត្ត​តាម​តែ​ម្តង​។
៥) ​ចេះ​ទំនាក់ទំនង និង មាន​បណ្ដាញ៖ ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​ម្នាក់ ​គឺ​ត្រូវ​តែ​ស្គាល់​មនុស្ស​ឲ្យ​បាន​ច្រើន និង មាន​ទំនាក់ទំនង​ល្អ​​ ​ដើម្បី​អាច​រៀន​សូត្រ ​និង ​​ងាយ​ស្រួល​​ក្នុង​ការ​ធ្វើការ​នៅ​​ពេល​ក្រោយ​។ ​​ក្នុង​ន័យ​នេះ ​អ្នក​ត្រូវ​តែ​ស្គាល់​មនុស្ស​ ​និង ប្រភេទ​មនុស្ស​ឲ្យ​បាន​ច្រើន ​ដើម្បី​ងាយស្រួល​ក្នុង​ការ​​​សម្រប​ខ្លួន ​ឬ ដោះស្រាយ​បញ្ហា​ជាច្រើន​​ជាមួយអ្នក​ទាំង​នោះ​​ ឬ ​​អ្នក​ផ្សេងៗ​ទៀត​នៅ​ពេល​អនាគត​។​​​​
៦) ​មាន​ចំណេះដឹង​ ​និង ​ទស្សនវិស័យ​ច្បាស់លាស់​៖ ​អ្នក​នឹង​មិន​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​បាន​ទេ ​ប្រសិនបើ​មិន​មាន​ចំណេះដឹង​​ ​និង ទស្សនវិស័យ​ច្បាស់លាស់​ ​ជាង​អ្នក​ដទៃ។ ​​អ្នក​ដឹកនាំ​​នឹង​ត្រូវ​ប្រឈម​​បញ្ហា​ជាច្រើន ​ហើយ​ត្រូវ​តែ​​មាន​លទ្ធភាព​ដែល​អាច​ដោះស្រាយ​បាន​។ ​ដូច្នេះ​ហើយ ​ត្រូវ​តែ​​ខិតខំ​រៀន​សូត្រ​ ​និង​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ​ដែល​វា​ពិត​ជា​មាន​ប្រយោជន៍​សម្រាប់​អនាគត់​ក្នុង​ការ​ក្លាយ​ជា​អ្នក​ដឹកនាំ​៕
​ដោយ​៖ ​អ៊ុន ​ភក្តី​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30