អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ស្ថាបនិក​ Facebook ​​​លោក​​ ​Mark Zuckerbergឡើង​តំណែង​​​ជា​មហាសេដ្ឋី​លេខ​​ ៤​​​មាន​ជាង​គេ​​លើ​លោក​​

ស្ថាបនិក​ Facebook ​​​លោក​​ ​Mark Zuckerbergឡើង​តំណែង​​​ជា​មហាសេដ្ឋី​លេខ​​ ៤​​​មាន​ជាង​គេ​​លើ​លោក​​

ស្ថាបនិក​ Facebook ​​​លោក​​ ​Mark Zuckerberg

ប្រ​ភព៖​​ www.telegraph.co.uk

នៅ​ថ្ងៃ​អង្គារ​ ​សប្ដាហ៍​នេះ​ លោក​​ Mark Zuckerberg ​ស្ថាបនិក​ក្រុមហ៊ុន​ Facebook ​បាន​ក្លាយ​ជា​​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​​លេខ​ ៤​ក្នុង​លោក ដោយ​សារ​តែ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បាន​កើន​ឡើង​ខ្លាំង។
សហគ្រិន​វ័យ​ ៣១​ឆ្នាំ​រូប​នេះ​​​​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​ ៥០​ពាន់​លាន​ដុល្លារ​​បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ជួយ​ដូរ​​នៅ​ទីផ្សារ​ភាគហ៊ុន​ក្រុង​ New York។ ​ក្នុង​សន្ទស្សន៍​មហាសេដ្ឋី​ដែល​រៀប​ចំ​ដោយ​​ Bloomberg ​​បង្ហាញ​ថា​ លោ​ក​បាន​នាំ​មុខ​​  Carlos Slim និង​​ស្ថាបនិក​ Amazon លោក​ Jeff Bezos។
ក្រុមហ៊ុន​ Amazon ​បាន​​ជួប​ការ​ធ្លាក់​ចុះ​​​ ១៨%​ឆ្នាំ​នេះ​ដែល​​ធ្វើ​ឱ្យ​ទ្រព្យ​សម្បត្តិ​​របស់​លោក​​ Jeff Bezos ​ថយ​ចុះ​អស់​ប្រមាណ​  ១០,៦​ពាន់​លាន​ដុល្លារ។ ដោយ​ឡែក​ លោក​ Slim បាន​បាត់បង់​អស់​ ៣,៣​ពាន់​លាន​ដុល្លារ​ឆ្នាំ​ដោយ​សារ​តែ​សេដ្ឋកិច្ច​ប្រេស៊ីល​មាន​វិបត្តិ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន America Movil របស់​លោក។
សូម​បញ្ជាក់​ថា​ ​ក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​ទាំង​​១០​រូប​ក្នុង​លោក​ មាន​ ៥​នាក់​រក​ស៊ី​ផ្នែក​បច្ចេកវិទ្យា៕​
ដោយ​៖ រតនៈ​វិភូ
​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031