អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​គន្លឹះ​សំខាន់ៗ​​៨​យ៉ាង​ដែល​​​អ្នក​គួរ​ធ្វើ​ ​​​នៅ​ពេល​​​​ឈឺក្បាល​ដោយសារ​ពិបាក​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​

​​គន្លឹះ​សំខាន់ៗ​​៨​យ៉ាង​ដែល​​​អ្នក​គួរ​ធ្វើ​ ​​​នៅ​ពេល​​​​ឈឺក្បាល​ដោយសារ​ពិបាក​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​

​​គន្លឹះ​សំខាន់ៗ​​៨​យ៉ាង​ដែល​​​អ្នក​គួរ​ធ្វើ​ ​​​នៅ​ពេល​​​​ឈឺក្បាល​ដោយសារ​ពិបាក​សម្រេច​ចិត្ត​លើ​រឿង​អ្វី​មួយ​

ប្រ​ភព៖​​ lifehacker.com

បញ្ហា​ដែល​មនុស្ស​ជា​ច្រើន​តែង​ជួប​ប្រទះ​សឹង​រៀង​រាល់​ថ្ងៃ​នោះ​ ​​គឺ​ការ​ធ្វើការ​សម្រេច​ចិត្ត។ វា​ជា​បញ្ហា​ធំ​មួយ​ក្នុង​ជីវិត​យើង​ ហើយ​មនុស្ស​មួយ​តែង​តែ​ធ្វើការ​សម្រេច​ចិត្ត​ខុស ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​សប្បាយ​ចិត្ត ​​និង ​ស្ដាយ​ក្រោយ​ជារឿយៗ។ ៨ចំណុច​ខាង​ក្រោម​នេះ​នឹង​ធ្វើឲ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​បាន​ល្អ​ជាង​មុន៖
១) ​កុំ​ព្យាយាម​ចំណាយ​ពេល​សម្រេច​ចិត្ត​ទៅ​លើ​រឿង​ដែល​មិន​សូវ​ចាំ​បាច់៖ ​ជា​ទូទៅ​​មនុស្ស​ភាគច្រើន​​ចូលចិត្ត​​ចំណាយ​ច្រើន​ហួស​​ហេតុ​ពេក​ ​​ទៅលើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​សំលៀកបំពាក់ ឬ​ ​ការ​ហូប​ចុក​ជា​ដើម​។ ​ ចូរ​កុំ​ចំណាយ​ពេល​គិត​ទៅ​លើ​រឿង​ទាំង​អស់​នេះ​យូរ​ហួស​ហេតុ​ពេក ​ព្រោះ​កាល​ណា​ចំណាយ​ពេល​ច្រើន​ហួសហេតុ វា​នាំ​ឲ្យ​អ្នក​បាត់បង់​ពេលវេលា​​ទៅ​គិត​រឿង​សំខាន់​ ​ឬ ​​​នាំ​ឲ្យ​ខ្លួន​អ្នក​កាន់​តែ​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​។
២)​ សម្រេច​ចិត្ត​តាម​បែប​ធម្មជាតិ៖ ​ពេល​ខ្លះ​អ្នក​មិន​ចាំបាច់​គិត​ទៅ​​​គិត​​មក​នោះ​ទេ ព្រោះ​ថា​ពេល​ខ្លះ​អ្នក​អាច​សម្រេច​តាម​អារម្មណ៍ ចំណូល​ចិត្ត​របស់​អ្នក​ក៏​បាន​ តែ​ការ​​សម្រេច​ចិត្ត​បែប​នេះ​គឺ​អាស្រ័យ​ទៅ​លើ​កាលៈទេសៈ​ផង​ដែរ​។ ពេលខ្លះ​អ្នក​ក៏​មិន​អាច​ប្រើ​អារម្មណ៍​តែ​ម៉្យាង​ក្នុង​ការ​សម្រេច​ចិត្ត​បាន​នោះ​ទេ។​ ​ការ​ធ្វើ​បែបនេះ ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​តានតឹង​នៃ ​ការ​សម្រេច​ចិត្ត​។
៣)​ មាន​គំនិត​សុទិដ្ឋិនិយម៖ ​មិន​ថា​អ្នក​សម្រេច​ចិត្ត​បែប​ណា​ក៏​ដោយ​ អ្នក​តែងតែ​អាច​កែប្រែ​ស្ថានការណ៍​នោះ​ឲ្យ​ទៅ​ជា​ល្អ​បាន​ជានិច្ច។ វា​សំខាន់​ថា​ តើ​អ្នក​ជ្រើសរើស​​ការ​ប្រឈម​មុខ​ជាមួយ​វា​បែប​ណា? ឲ្យ​អារម្មណ៍​អ្នក​គ្រប់គ្រង​ស្ថានការណ៍​ ឬ​ក៏​ជ្រើសរើស​កែ​ប្រែ​វា​ឲ្យ​ល្អ​ជាង​មុន? ដូច្នេះ​ចូរ​មាន​គំនិត​សុទិដ្ឋិនិយម​ជានិច្ច។​
៤) ​ចេះ​រៀន​សូត្រ​ពី​កំហុស៖ ​អ្នកណា​ក៏​ធ្លាប់​សម្រេច​ចិត្ត​ខុស​ដែរ តែ​ពួកគេ​បាន​ចាត់​ទុក​កំហុស​ទាំង​អស់​នោះ​ជា​មេរៀន ហើយ​ចេះ​កែប្រែ​វា​ដោយ​មិន​ដើរ​ ​តាម​គន្លង​ចាស់​នោះ​ទៅ​គឺ​បាន​ហើយ។
៥) ​មាន​គោលដៅ​ច្បាស់លាស់៖ ការ​ដែល​មាន​គោលដៅ​មួយ​ពិតប្រាកដ​អាច​ជួយ​ធ្វើ​ឲ្យ​យើង​មាន​ការ​សម្រេចចិត្ត​បាន​ល្អ​និង​រហ័ស​ជាង​មុន។ ព្យាយាម​ផ្សារភ្ជាប់​ខ្លួន​អ្នក​ទៅ​នឹង​សុបិន​ និង ​​គោលដៅ​របស់​អ្នក​ជានិច្ច។
៦) ​ជឿជាក់​ទៅ​លើ​សភាវគតិ​របស់​អ្នក៖ ​មិន​ថា​​មាន​អ្នក​ផ្ដល់​​ដំបូន្មាន​ឲ្យ​អ្នក​ច្រើន​យ៉ាង​ណា​ក៏​ដោយ ឬ​មិន​ថា​គេ​ជា​មនុស្ស​ដែល​ចង់​ឃើញ​អ្នក​ជោគជ័យ​យ៉ាងណា​ក៏​ដោយ ត្រូវ​ចង​ចាំ​ថា​មាន​តែ​អ្នក​ម្នាក់​គត់​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​លើ​វិថី​​ជីវិត​​របស់​​ខ្លួន​។ ​​​​ក្នុង​ន័យ​នេះ ​អ្នក​អាច​ស្ដាប់​យោបល់​របស់​ពួកគេ​បាន​ ​ប៉ុន្តែ​កុំ​បណ្ដោយ​ឲ្យ​ពួកគេ​មក​សម្រេច​ចិត្ត​ជួស​អ្នក​ឲ្យ​សោះ​។
៧) ​មាន​ទំនុក​ចិត្ត​​លើ​ខ្លួនឯង៖​ ​អ្នក​គួរ​ជឿជាក់​លើ​ខ្លួន​ឯង​ពេល​ធ្វើការ​សម្រេច​ចិត្ត​ម្ដងៗ ព្រោះ​ថា​វា​នឹង​ជួយ​ឲ្យ​អ្នក​ចេះ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អ្នក។ ​​បើ​គ្មាន​ទំនុក​ចិត្ត​​នោះ​ទេ ​​នោះ​អ្វី​ដែល​អ្នក​ធ្វើ​ ​គឺ​សង្ឃឹម​តិច​ណាស់​ដែល​
៨) ធ្វើការ​ជ្រើសរើស​ដ៏​វៃ​ឆ្លាត៖ មនុស្ស​មួយ​ចំនួន​ចូលចិត្ត​ជ្រើស​រើស​ជម្រើស​ដែល​អាច​ទៅ​រួច​ទាំងអស់​ ​​ប៉ុន្តែ​​សូម​កុំ​ជ្រើសរើស​អ្វីៗ​គ្រប់យ៉ាង​ក្នុង​ពេល​តែ​មួយ​ឲ្យ​សោះ​។ ​អ្នក​គួរ​តែ​ជ្រើស​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់​ និង​ ​​អ្វី​ដែល​​មិន​ធ្វើ​ឲ្យ​អ្នក​​ស្ដាយ​ក្រោយ​នៅ​ពេល​ដែល​​សម្រេច​ចិត្ត​ហើយ៕
​​​ប្រែ​សម្រួល​ដោយ​៖ ​តូច ម៉ាយ៉ារស្មី
​ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31