អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ប្រភព​ទាំង៥​​យ៉ាង​ ​ដែល​ជួយ​អ្នក​​​​​ឲ្យ​ស្វែង​រក​គំនិត​ធ្វើ​ជំនួញ​ថ្មីៗ

ប្រភព​ទាំង៥​​យ៉ាង​ ​ដែល​ជួយ​អ្នក​​​​​ឲ្យ​ស្វែង​រក​គំនិត​ធ្វើ​ជំនួញ​ថ្មីៗ

គំនិតអាជីវកម្ម​

ប្រ​ភព៖​​ ​

ប្រសិន​បើ​អ្នក​នៅ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ស្វែង​រក​គំនិត​ធ្វើ​ជំនួញ​ ​អ្នក​គួរ​ចេះ​​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ដើម្បី​ស្វែង​រក​ប្រភព​ដែល​អាច​ជួយ​អ្នក​បាន។​ នេះ​គឺ​ជា​គន្លឹះ​ខ្លះ​ៗ​ដែល​អាច​ជួយ​ដល់​​ការ​យល់​ដឹង​​អំពី​ការ​រក​ស៊ី៖
១) ទូរស័ព្ទ​ដៃ​Smart Phone របស់​អ្នក៖ វា​ពិត​ជា​ល្អ​ណាស់​ដែល​អ្នក​អាច​ប្រើប្រាស់​​ទូរស័ព្ទ​ដៃ​​ សម្រាប់​ជា​ផ្នែក​មួយ​ស្វែង​រក​​គំនិត​​ធ្វើ​ជំនួញ​ថ្មី​ៗ​។ ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​មនុស្ស​ជា​ច្រើន​កំពុង​តែ​ត្រូវការ​​កម្មវិធី​អ្វី​មួយ​ប៉ុន្តែ​ពុំ​ទាន់​មាន​អ្នក​ណា​បង្កើត​វា​បាន​ទេ ​ដែល​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​ចំពោះ​​​​​អ្នក​​ដើម្បី​បំពេញ​បំណង​ពួក​គេ។
២) បណ្ដាញ​សង្គម៖ ពេល​ខ្លះ​មនុស្ស​​ ជា​ច្រើន​បាន​យក​បណ្ដាញ​សង្គម​សម្រាប់​ជា​កន្លែង​បង្ហាញ​ពី​បញ្ហា​អោយ​គេ​ដឹង។ វា​អាច​ជា​រឿង​មួយ​ដ៏​ធុញ​ទ្រាន់​តែ​វា​ក៏​ជា​ប្រភព​មួយ​ដែល​ជួយ​អ្នក​អោយ​យល់​ដឹង​ពី​បញ្ហា​ដែល​កើត​មាន​ឡើង​រាល់​ថ្ងៃ​ ហើយ​ស្វែង​រក​ដំណោះស្រាយ​ទប់ស្កាត់​វា។​ ​ដូច្នេះ​ ​អ្នក​អាច​​ប្រសិន​​ ​​បើ​អ្នក​អាច ​ស្វែងរក​ដំណោះស្រាយ​​​​ដែល​មាន​ប្រសិទ្ធភាព​នោះ ​​អ្នក​​ក៏​អាច​​ចាប់​ផ្ដើម​​ដំណើរ​ការ​អាជីវកម្ម​ផង​ដែរ​​ ​ព្រោះ​នឹង​មាន​​មនុស្ស​ជាច្រើន​ត្រូវ​ការ​សេវាកម្ម​ ឬ ​ផលិត​ផល​របស់​អ្នក​។​​​
៣) សង្កេត​មើល​ជុំវិញ​ផ្ទះ​អ្នក៖ តើ​មាន​អ្វី​ដែល​អ្នក​មិន​ពេញ​ចិត្ត​ខ្លះ​ចំពោះ​អ្វី​ដែល​អ្នក​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។ សង្កេត​មើល​បរិវេណ​ផ្ទះ​របស់​អ្នក​ថា​តើ​អ្នក​ដទៃ​អាច​នឹង​​មាន​បញ្ហា​ដូច​នៅ​ផ្ទះ​របស់​អ្នក​ដែរ​ឬ​យ៉ាង​ណា។ ​​ការ​ធ្វើ​បែបនេះ ក៏​អាច​ជួយ​ឲ្យ​​​អ្នក​រក​ឃើញ​គំនិត​អាជីវកម្ម​ល្អៗ​ផង​ដែរ​។
៤) អ្នក​ជិត​ខាង៖ ពេល​ខ្លះ​ការ​សង្កេត​មើល​អ្នក​ជិត​ខាង​អ្នក​ក៏​អាច​បង្កើត​បាន​ជា​គំនិត​ដ៏​ល្អ​មួយ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​របស់​អ្នក​ផង​ដែរ។ ​សង្កេត​មើល​ថា​តើ​ពូក​គេ​កំពុង​តែ​មាន​បញ្ហា​អ្វី​ ​ឬ​ក៏​ខ្វះ​ខាត​អ្វី​ដែរ​។ ​​​ការ​ធ្វើ​បែបនេះ ​​​នឹង​ជួយ​ឲ្យ​អ្នក​​មាន​គំនិត​ជា​ច្រើន​ក្នុង​ការ​ធ្វើ​អ្វី​មួយ។
៥) ការិយាល័យ​ធ្វើ​ការ​របស់​អ្នក៖ ពេល​ខ្លះ​អ្នក​អាច​ចូលរួម​ពិភាក្សា​គ្នា​ជាមួយ​មិត្ត​រួម​​ការងារ​របស់​អ្នក​ពី​បញ្ហា​រក​ស៊ី​នឹង​ទស្សនៈ​ នានា​ពាក់​ពាន់​ទៅ​នឹង​ការ​ធ្វើ​ជំនួញ​ ​ជា​ពិសេស​បញ្ហា​ប្រឈម​របស់​ពួកគេ ​ដែល​ទាំង​នេះ​សុទ្ធតែ​អាច​ផ្ដល់​ជា​គំនិត​ល្អ​ដល់​អ្នក​ ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​៕
ប្រែ​សម្រួល៖ ព្រំ​ ​សុវណ្ណកណ្ណិកា​
ប្រភព៖ www.businessnewsdaily.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930