អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > វិធីសាស្ត្រ​ទាំង​៤​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​អាជីវកម្ម​ដ៏​ល្អ​សម្រាប់អ្នក

វិធីសាស្ត្រ​ទាំង​៤​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​អាជីវកម្ម​ដ៏​ល្អ​សម្រាប់អ្នក

ប្រ​ភព៖​​ www.nevadasmallbusiness.com

បើសិនជាអ្នកសួរមនុស្សដែលធ្វើអាជីវកម្មបានជោគជ័យ ពួកគេនឹងប្រាប់អ្នកថា ការស្វែងរកដៃគូអាជីវកម្មរយៈពេលយូរ គឺជារឿងមួយដ៏លំបាក ប៉ុន្តែបើអាចរកបានគឺអាជីវកម្មនោះនឹងមានជោគជ័យមិនខាន។ ធ្វើតាមវិធីខាងក្រោមនេះ អ្នកនឹងអាចធ្វើការជ្រើសរើសដៃគូបានល្អ៖
១) រកអ្នកដែលគោរពគោលដៅនិងមុខតំណែងអ្នក៖ ការធ្វើអាជីវកម្មរួមគ្នាគឺជារឿងមួយដ៏ពិបាក ប្រសិនបើដៃគូរបស់អ្នកមិនចេះស្ដាប់អ្នក ហើយមានភាពមានៈជ្រុលនោះ អ្នកនឹងមានបញ្ហាជាមិនខាននោះទេ។

២) អ្នកគួរតែយល់ថាអ្វីដែលជាការជំរុញទឹកចិត្តគេ៖ មានមនុស្សច្រើនណាស់ដែលចង់បង្កើតអាជីវកម្មខ្លួនឯង តែពួកគេធ្វើបានតែមួយឆាវប៉ុណ្ណោះ ដូចនេះអ្នកគួរតែស្វែងរកអ្នកណាដែលមិនងាយចុះចាញ់នូវពេលជួបរឿងបរាជ័យ។

៣) អ្វីដែលពួកគេអាចជួយអ្នកបាន៖ អ្នកខ្លះបង្កើតអាជីវកម្មជាមួយមិត្តភ័ក្ដិជិតស្និទ្ធរហូតដល់ពេលខ្លះអាចឈានទៅរកភាពប្រេះស្រាំទាំងអាជីវកម្មនិងមិត្តភាពព្រោះគេគិតថាភាពស្និទ្ធស្នាលរវាងពួកគេអាចធ្វើឲ្យមានភាពងាយស្រួលជាងមុនទោះបីជាអ្នកនោះមិនមានជំនាញដែលអាចនឹងជួយគេក៏ដោយ។

៤) រកអ្នកដែលមានចំណង់ខ្ពស់៖ ពេលខ្លះអ្នកមិនចាំបាច់ត្រូវការមនុស្សពូកែអីណាស់ណាទេ តែអ្វីដែលអ្នកត្រូវការនោះគឺមនុស្សម្នាក់ដែលចង់ធ្វើវាហើយមិនងាយបញ្ឈប់ងាយៗ ព្រោះថាមនុស្សទាំងនោះនឹងព្យាយាមរកវិធីសាស្ត្រនានាដើម្បីដោះស្រាយបញ្ហាដែលគេជួបប្រទះ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.noobpreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31