អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​ទាំង​ ១១​រូប​ក្នុង​លោក​​ ​​ដែល​រៀន​មិន​ចប់​​ថ្នាក់វិទ្យាល័យ​

បុគ្គល​ជោគជ័យ​ក្នុង​ជីវិត​ទាំង​ ១១​រូប​ក្នុង​លោក​​ ​​ដែល​រៀន​មិន​ចប់​​ថ្នាក់វិទ្យាល័យ​

លោក Devid Karp​ សេដ្ឋី​ជនជាតិ​អាមេរិក​

ប្រ​ភព៖​​ techcrunch.com

បើ​ទោះ​បី​ជា​សេដ្ឋកិច្ច​​អាមេរិក​មាន​ការ​លូតលាស់​យ៉ាង​ណា​ក្ដី តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា​ យ៉ាងហោចណាស់​មាន​សិស្ស​ចំនួន ១,៣ លាននាក់បាន បោះបង់ការសិក្សា មុនបញ្ចប់​បាក់ឌុប​ជា​រៀងរាល់​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក ហើយ ៩០ភាគរយ នៃ​ទីផ្សារ​ការងារ​មិន​អាច​ទទួល​យក​ពួកគេ​បានទេ​។ ប៉ុន្តែ​ទាំង​នេះ​មិន​មាន​ន័យថា​បុគ្គល​ទាំងនោះ​មិន​អាច​ខ្លាយ​ ​​ជា​​មនុស្ស​ជោគជ័យ​ក្នុង​អាជីព​ការងារ​នោះទេ។

ខាង​ក្រោម​នេះ​គឺ​ជា​មនុស្ស​​ជោគជ័យ​​ទាំង ១១ រូប​ ​​ ​ដែល​មិន​បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​​៖

 ១) លោក Richard Branson​ មហាសេដ្ឋី​អង់គ្លេស​​​ឈប់រៀននៅអាយុ១៥ឆ្នាំ
លោកជាអ្នកបង្កើតក្រុមហ៊ុន Virgin Group ដែល​ជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​មួយ​ផ្គត់ផ្គង់​ថាមពល​អគ្គីសនី ​ដែល​សព្វថ្ងៃ​​មាន​តំលៃ​ដល់ទៅ ៤,៩ ពាន់​លាន​ដុល្លារ។ ​នេះ​​បើ​យោង​​តាម​ទស្សនាវដ្ដី Forbes ​។ ​ជិត​៥០ឆ្នាំហើយ ​ដែល​លោក​បាន​ឈប់​រៀន ​​​ប៉ុន្តែ​សព្វថ្ងៃ​គាត់​បាន គ្រប់គ្រង និង​មើល​ការ​ខុសត្រូវ​ ប្រហែល ៥០០ ក្រុមហ៊ុន។

Richard-Branson--0121

២) លោក Devid Karp​ សេដ្ឋី​ជនជាតិ​អាមេរិក​ ឈប់រៀននៅអាយុ១៥ឆ្នាំ
បន្ទាប់​ពី​បាន​ឈប់​រៀន​នៅ​អាយុ ១៥ ឆ្នាំ​នៅ​សាលា Elite Bronx High School ផ្នែក​វិទ្យាសាស្ត្រ​ លោកDevid Karp​ ​បានបង្កើតបណ្តាញទំនាក់ទំនងសង្គមមួយ ឈ្មោះថា Tumblr នៅ​ក្នុង​បន្ទប់​គេង​របស់​ម្តាយ​ខ្លួន។  គាត់​បាន​លក់​កម្មវិធី​មួយ​នេះ​ទៅ​អោយ ក្រុមហ៊ុន Yahoo នៅ​ក្នុង​តំលៃ ១,១ ​ពាន់​លានដុល្លារ នៅ​​ឆ្នាំ ២០១៣ នៅ​ពេល​ដែល Tumblr មាន​តំលៃ​នៅ​ក្នុង​ទីផ្សារ​ ២០០​លាន​ដុល្លារ ហើយ​លោក​ក៏​បាន​ក្លាយ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Tumblr​តែ​ម្តង ។​

o-DAVID-KARP-facebook1

៣) លោកស្រី Aretha Franklin​ ​តារាចម្រៀង​ជើងចាស់​អាមេរិក​ ​ឈប់រៀននៅអាយុ១៥ឆ្នាំ
លោក​ស្រី​មាន​ភាព​ល្បីល្បាញ​តាំងពី​ក្មេង ពោល​គឺ​នៅ​អាយុ ១៤ ឆ្នាំ​នាង​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​​ដំបូង​របស់​នាង ហើយ​បាន​ធ្វើដំណើរ​ទៅ​ច្រៀង​ជា​មួយ​ឪពុក​​គ្រប់ ទីកន្លែង។ Aretha- Franklin​​បានឈប់រៀន១៥ឆ្នាំដើម្បី​មើលថែ​កូន​ដំបូង​របស់​ខ្លួន។ លោកស្រី​បាន​ទទួល​សញ្ញាបត្រ​កិត្តិយស​ជាច្រើន​​ពី​សាលា​ល្បីៗ​មួយ​ចំនួន​ដូចជា Harvard, Princeton, Yale និង ​សាលាដូរដន្ត្រី The Berklee​។ ​លើស​ពី​នោះ​ទៀត​​​ ​តារាចម្រៀង​ជើង​ចាស់​រូប​នេះ​ ​ទទួល​បាន​ពានរង្វាន់ Grammys ​ចំនួន​១៨​ដង​ទៀត​​​ផង។ នៅឆ្នាំ ១៩៩៤ នាង​បាន​ទទួល​ពានរង្វាន់​ដ៏​ធំ​បំផុត​គឺ Grammy Lifetime Achievement ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​បាន ច្រៀង​ក្នុង​ពិធី​តែងតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដល់​ទៅ​បី​លើក​មាន​ដូចជា ​លោក​ ​Bill Clinton​ ​និង ​លោក​ Barack Obama ជាដើម។

Aretha-Franklin1

៤) លោក Joe Lewis ​មហាសេដ្ឋី​អង់គ្លេស​​ឈប់រៀននៅអាយុ១៥ឆ្នាំ
Lewis បានឈប់រៀននៅអាយុ ១៥ឆ្នាំ​​ ​ដើម្បី​គ្រប់គ្រង​អាហារ​ដ្ឋាន Tavistock Banqueting ដែល​ជា​មុខជំនាញ​​របស់​ឪពុក​ ​​ដែល​សព្វថ្ងៃនេះមានតំលៃ ៥,៣ ពាន់លានដុល្លារ⁣។ ​លោក​​​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​ក្រុមហ៊ុន​ពិសោធន៍​និង​ផលិត​ថ្នាំពេទ្យ​ ​និង​ ​ជា​ម្ចាស់សកលវិទ្យាល័យវិជ្ជសាស្រ្ត ជាច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក។ ​​លើស​ពី​នេះ​ទៀត​Lewis ជាអ្នកវិនិយោគដ៏ធំជាងគេនៅក្នុងក្រុមហ៊ុន Tavistock Group ហើយ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​ជាង​ ២០០​ផ្សេង​ទៀត​​​រួមមាន៖ ក្លិប​បាល់ទាត់​របស់​អង់គ្លេស Tottenham Hotspur (Spurs) និង​ ​ភោជនីយដ្ឋាន ១៣៥​កន្លែង​ និង សណ្ឋាគារ ជាច្រើន​ទៀត​ជុំវិញ​ពិភពលោក។

joe-lewis-dropped-out-at-151

៥) លោក Mike Hudack ​ប្រធានផ្នែក​ផលិត​​កម្ម​Facebook ឈប់រៀននៅអាយុ១៦ឆ្នាំ
Hudack បានឈប់រៀននៅអាយុ១៦ឆ្នាំ ហើយបាន​​ធ្វើការ​នៅ ក្រុមហ៊ុន​សុវត្ថិភាព​អ៊ីនធឺណិត​មួយ​ឈ្មោះ​ថា Connecticut បន្ទាប់មក​​ក៏​បាន​ផ្លាស់ទីលំនៅ​ទៅ​កាន់​ទីក្រុង​ញីវយ៉ក​​​ដើម្បី​​​ធ្វើ​ជា​អ្នក​ប្រឹក្សា​អោយ​ក្រុមហ៊ុន Time Warner។ នៅក្នុងឆ្នាំ២០០៥ លោក​បាន​បង្កើត​គេហទំព័រ​​មួយ​​ដើម្បី​ទស្សនា​វីដេអូ​នៅ​លើ​អ៊ីនធឺណិត​ឈ្មោះថា Blip.tv ។ នៅឆ្នាំ២០១២ គាត់​បាន​ឈប់​ធ្វើ​ពី​នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​នេះ​ ​ដោយ​មក​ធ្វើ​ជា​អ្នក​គ្របគ្រង​ផ្នែក​ផលិតកម្ម​នៅ​ក្រុមហ៊ុន Facebook វិញ។

mikehudack_1372703750_061

៦) លោក Philip Emeagwali ឈប់រៀននៅអាយុ១៥ឆ្នាំ
Philip ត្រូវ​បាន​គេ​ហៅថា ​វីរបុរស​អ៊ីនធឺណិត​​ ប៉ុន្តែ​លោក​បានឈប់រៀននៅអាយុ១៣ឆ្នាំ នៅ​ប្រទេស​នីហ្សេរីយ៉ា​ ដោយសារ​សង្គ្រាម​និង គ្មាន​លុយ​រៀន​បន្ត។ នៅក្នុងឆ្នាំ⁣១៩៨៧ លោក​បាន​រក​ឃើញ​រូបមន្ត​ដែល​អាច​ធ្វើ​អោយ​កុំព្យូទ័រ​អាច​ទាក់ទង​គ្នា​បាន ហើយ​បាន​ក្លាយ​ជា​ម្ចាស់​ពានរង្វាន់​ IEEE Gordon Bell នៅ​ក្នុង​ឆ្នាំ​ ១៩៨៩ បន្ទាប់​មក​ត្រូវ​បាន​គេ​ដាក់​ឈ្មោះថា បិតា​អ៊ីនធឺណិត។

Philip_Emeagwali_with_scribbled_Exxon-Mobil_equation1s

៧) លោក Quentin Tarantino ​ឈប់​រៀន​នៅ​អាយុ​១៥​ឆ្នាំ
ម្ចាស់​ពាន​រង្វាន់​អូ​ស្កា​រូប​នេះ​បាន​ឈប់ រៀន​នៅ​អាយុ ១៥ ឆ្នាំ​ពី​សាលា​មួយ​នៅ​ទីក្រុង Horbor រដ្ឋ កាលីហ្វ័រញ៉ា​ ​សហរដ្ឋអាមេរិក ​ហើយ​ក៏​បាន​ធ្វើ​ជា​អ្នក​បម្រើការ​នៅ​ក្នុង​រោងកុន​មួយ។ នៅ​ពេល​ដែល​លោក​មាន​​ជាង​អាយុ ២០ឆ្នាំ​​ លោក​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន Vide Acrchives ជា​អ្នក​និពន្ធ​​​ក្នុង​រឿង “True Romance” និង “Natural Born Killers” ហើយ​រឿង​ដែល​លោក​បាន​ដឹកនាំ​ដំបូង​ឈ្មោះ​ថា​​ ​“Reservoir Dogs” នៅក្នុងឆ្នាំ ១៩៩២ ដែល​​​ជាប់​ជា​ភាពយន្ត​​ល្អ​ប្រចាំ​ឆ្នាំ។​

o-QUENTIN-TARANTINO-facebook1

៨) លោកFrancois Pinault  ឈប់រៀននៅអាយុ១១ឆ្នាំ
សេដ្ឋី​ជនជាតិ​បារាំ​រូប​នេះ​បាន​ឈប់ រៀន នៅ​សាលា​ឯកជន​មួយ​នៅ​អាយុ ១១ឆ្នាំ​ដោយសារ​មិត្ត​រួមថ្នាក់​សើចចំអក​ពី​ភាព​ក្រីក្រ​របស់​គ្រួសារ​លោក។​​ បន្ទាប់​មក​គាត់​បាន​ជួយ​ធ្វើការងារ​ឪពុក​នៅ​ក្នុង​រោងចក្រ​កិន​ឈើ​​។ សព្វថ្ងៃ​គាត់​បាន​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​នៅក្នុង​ក្រុមហ៊ុន​ធំ​មួយ​ចំនួន​ដូចជា​ ក្រុមហ៊ុន​ Gucci, Stella Mc Cartney, Alexander McQueen, និង Yves Saint Laurent ជាដើម។

FP1

 

៩) លោក David H. Murdock ​ឈប់​រៀន​នៅ​អាយុ១៤ឆ្នាំ
មហា​សេដ្ឋី​រូប​នេះ​បាន​ឈប់​រៀន​នៅ​​ថ្នាក់​ទី ៩ ហើយ​បាន​ចូល​ធ្វើការ​នៅ​ស្ថានីយប្រេងឥន្ធនៈ​​មួយ​មុន​ពេល​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ ១៩៤៣។ បន្ទាប់ពីសង្គ្រាមលោកទី២ គាត់​បាន​បើក​ភោជនដ្ឋាន​មួយ​ឈ្មោះ​ថា “Detroit” បន្ទាប់​ពី​ការ​លក់​អស់​ជាច្រើន​ខែ​ ​គាត់​ទទួល​បាន​ប្រាក់ចំណេញ​ ៧០០ ដុល្លា​រប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​ការ​ខិតខំ ប្រឹងប្រែង​របស់​គាត់​សព្វថ្ងៃ​ក្រុមហ៊ុន​នេះ​មាន​តំលៃ​ទៅ​ដល់​ ២,៩ ពាន់ដុល្លា។

David-H1

 

១០) លោក George Foreman ​ឈប់​រៀន​នៅ​អាយុ​១៤ឆ្នាំ
Foreman ​​បាន​ឈប់​រៀន​នៅ​ថ្នាក់​ទី ៩ហើយ​បាន​ក្លាយ​ជា​អ្នកលេង​នៅ​តាម​ផ្លូវ រហូត​បាន​ចូល​ក្រុមហ៊ុន⁣​ Job Corps នៅ​ក្នុង​ឆ្នាំ ​១៩៦៥ ដើម្បី​ក្លាយ​ជា​អ្នក​ប្រដាល់។ លោក​បាន​ក្លាយ​ជា​ម្ចាស់ ពានរង្វាន់​ប្រភេទ​ទម្ងន់​ធ្ងន់​ចំនួន​ពីរ​ដង និង ធ្លាប់​ធ្វើ​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក​ទៀត​ផង។ សំណាង​របស់​លោក​ចេះ​មាន​បន្តបន្ទាប់​ក្រោយ​ពី​លោក​ក្លាយ​ជា​អ្នកប្រដាល់ ហើយ​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា​ ​George Foreman Grill ហើយ​សព្វថ្ងៃ​មាន​តំលៃ​ទៅ​ដល់ ២៥០លានដុលា្ល។

George-Foreman-5254851

១១) លោក James H. Clark បានឈប់រៀននៅអាយុ១៦ឆ្នាំ
មហា​សេដ្ឋី​ជនជាតិ​អាមេរិក​ និង ​ជា​អ្នក​ផ្តួច​ផ្តើមបង្កើត​ក្រុមហ៊ុន “Netscape” រូប​នេះ​បាន​បោះបង់​ការ​សិក្សា​អាយុ​១៦​ឆ្នាំ​ ហើយបានចូល​បម្រើកងទ័ព​ជើង​ទឹក​ ដែលនៅ​ទីនោះ​លោក​បាន​រៀន​ផ្នែក​អេឡិចត្រូនិក​​ និង ​រក​ប្រាក់​ជាច្រើន​តាមរយៈ​ផ្តល់ ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់ ខ្ពស់​រហូត​ទៅ​ដល់ ៤០%។ គេ​គ្រប់គ្នា​ហៅ​គាត់​ថា​ជា​សេដ្ឋី​អ៊ីនធឺណិត​ព្រោះ​គាត់​បាន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ជាច្រើន​ដូច​ ​Apple, Facebook, និង Twitter ដែល​ធ្វើ​អោយ​គាត់​មាន​ទ្រព្យសម្បត្តិ​សរុប ប្រហែល ១.៨៥ ​ពាន់​លាន​ដុល្លារ​៕

maxresdefault-(3)1


ជំហររបស់​គេហទំព័រអប់រំ BizKhmer សូម​កុំបញ្ចប់​ការ​សិក្សា​របស់​អ្នក​ត្រឹម​តែថ្នាក់​វិទ្យាល័យ ទោះ​ជា​ជោគជ័យ​ក្នុង​សាលា​មិន​បាន​វាស់​វែង​​ពី​ជោគជ័យ​ក្នុង​​ជីវិត​យ៉ាង​ណា​មែន ប៉ុន្តែ​ច្បាស់​ណាស់​ថា​ បុគ្គលិក​ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ត្រូវ​​ឈាន​ទៅ​ដល់​ដំណាក់​ជោគជ័យ​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​សិក្សា៕ 

​ប្រភព៖ Business Insider

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930