អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

តើ​ធ្វើ​យ៉ាង​ណា​ទើប​អាជីវកម្មធន​​​តូច​របស់​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន?

ប្រាក់ចំណូល គឺជាប្រាក់បានពីការលក់ផលិតផលឬសេវាកម្មនៃអាជីវកម្មរបស់អ្នក ។ ទោះបីជាអ្នកមានប្រាក់ច្រើនយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចយកប្រាក់នោះទៅទប់ទល់ការចំណាយក្នុងអាជីវកម្មរបស់អ្នកបានរហូតដែរ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនដែលអ្នកអាចយកទៅអនុវត្តបាន៖

១) ប្រើប្រាស់ធនធានល្អ៖ មុននឹងអ្នកជ្រើសរើសបុគ្គលិកមកបម្រើអាជីវកម្មរបស់អ្នក អ្នកត្រូវតែគិតគូរឲ្យបានច្បាស់ ថាពួកគេជាមនុស្សបែបណា មានសមត្ថភាពដល់កម្រិតណា ហើយពួកគេអាចផ្ដល់នូវសមិទ្ធផលអ្វីខ្លះ ទៅដល់អាជីវកម្មរបស់អ្នក។ ព្រោះថា បើសិនជាមិនបានរើសបុគ្គលិកឲ្យបានម៉ត់ធ្យ័តនោះទេ អាជីវកម្មឬក្រុមហ៊ុនរបស់អ្នកនឹងមិនងាយមានភាពរីកចម្រើននោះទេ។

២) ពិនិត្យមើលបញ្ជីចំណូលរៀងរាល់ខែ៖ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកផ្ដោតអារម្មណ៍ទៅលើសកម្មភាពនៅក្នុងអាជីវកម្មរបស់អ្នក ព្រោះអ្នកបានប្រៀបធៀបចំណូលពីមួយខែទៅមួយខែទៀត។ ហើយអ្នកនឹងចេះចាប់ផ្ដើមរកមូលហេតុក៏ដូចជាដំណោះស្រាយ ថាហេតុអ្វីបានជាខែនេះ មានចំណូលតិច ឬហេតុអ្វីបានជាខែមួយនោះទទួលបានចំណូលច្រើន។

៣) កាត់បន្ថយការចំណាយ៖ អ្នកក៏គួរតែគិតគូរពីការចំណាយរបស់អាជីវកម្មរបស់អ្នក ថាតើវាសមល្មម និងប្រាក់ចំណូលដែលអ្នកទទួលបានដែរឬមួយក៏អត់ទេ ហើយបើមានអ្វីដែលអ្នកអាចកាត់បន្ថយការចំណាយរបស់វាបាន និងមិនមានការប៉ះពាល់ទៅដល់អាជីវកម្មអ្នកនោះទេ អ្នកគួរតែកាត់វាចោល គឺវាប្រសើរជាជាង។

៤) ធ្វើឲ្យផលិតផលឬសេវាកម្មអាជីវកម្មរបស់អ្នកមានភាពទាក់ទាញ៖ បើសិនជាអាជីវកម្មរបស់អ្នកជាលក្ខណៈលក់ផលិតផល ឬផ្ដល់សេវាកម្មទៅដល់អតិថិជន អ្នកគួរតែធ្វើវារឹតតែមានគុណភាព និងភាពទាក់ទាញឲ្យច្រើនឡើង ទើបអាចទទួលបានទំនុកចិត្តក៏ដូចជាការគាំទ្រពីអតិថិជនផងដែរ៕

ដោយ៖ តូច ម៉ាយ៉ារស្មី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031