អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > បុគ្គលិក​លក្ខណៈ​ទាំង​៤​របស់​មហាសេដ្ឋី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ភាព​ជោគជ័យ

បុគ្គលិក​លក្ខណៈ​ទាំង​៤​របស់​មហាសេដ្ឋី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​ភាព​ជោគជ័យ

ប្រ​ភព៖​​ www.billionaire.com

មហាសេដ្ឋីជាទូទៅមិនត្រឹមតែមានសមត្ថភាពនៅក្នុងជំនាញរបស់ពួកគេតែប៉ុណ្ណោះនោះទេ ពួកគេថែមទាំងមានបុគ្គលិកលក្ខណៈដ៏ល្អដែលគួរឲ្យកោតសសើរហើយយកតម្រាប់តាមថែមទៀតផង ដូចជាបុគ្គលិកលក្ខណៈទាំង៤ខាងក្រោមជាដើម៖

១) ជ្រើសរើសសៀវភៅក្នុងការអាន៖ ការអានសៀវភៅសុទ្ធតែផ្ដល់ប្រយោជន៍តែទាំងអស់ ពោលគឺទទួលបានប្រយោជន៍ទៅតាមប្រភេទនៃសៀវភៅនោះ។ ដោយឡែក យុវវ័យបច្ចុប្បន្នចូលចិត្តអានសៀវភៅបែបប្រឡោមលោក ដោយសារតែវាល្អមើលហើយធ្វើឲ្យពួកគេចង់អាន តែប្រសិនបើអ្នកចង់ជោគជ័យគឺអ្នកគួរអានសៀវភៅណាដែលផ្ដល់ជាផលប្រយោជន៍តាមរយៈចំណេះដឹងច្រើនជាងការកំសាន្តទើបល្អជាជាង។

២) តាមទាន់បច្ចេកវិទ្យាថ្មី៖ អ្នកមិនត្រូវនៅតែកន្លែងដដែលមួយរហូតនោះទេ គឺអ្នកត្រូវតែចេះអភិវឌ្ឍខ្លួនឯងឲ្យកា្លយជាមនុស្សដែលថ្មី ហើយមានស្ដង់ដាខ្ពស់ជានិច្ច តែនេះក៏មិនមែនមានន័យថា អ្នកត្រូវតែធ្វើខ្លួនឲ្យក្លាយជាមនុស្សទាន់សម័យអីណាស់ណានោះដែរ គ្រាន់តែដើរឲ្យទាន់សម័យកាលទៅគឺគ្រប់គ្រាន់ហើយ។

៣) អ្វីដែលអ្នកកំពុងរៀនគឺមិនទាន់គ្រប់គ្រាន់នោះទេ៖ ការដែលចេះអ្វីមួយដ៏ពិតប្រាកដ គឺជារឿងមួយដ៏ល្អ តែអ្នកក៏គួរតែចេះពីផ្នែកផ្សេងៗទៀត គឺមិនមែនចេះតែអ្វីដែលអ្នកកំពុងតែរៀនមួយមុខនោះទេ ព្រោះថានៅពេលដែលអ្នកចេញធ្វើការឬចាប់ផ្ដើមរកស៊ីទើបអ្នកដឹងថានៅពេលដែលអ្នកដឹងរឹតតែច្រើន ជីវិតរបស់អ្នកនឹងមានភាពងាយស្រួលជាងមុន។

៤) កុំធ្វើអ្វីគ្រប់យ៉ាងដើម្បីតែលុយ៖ លុយពិតជាមានសារៈសំខាន់នៅក្នុងជីវិតយើងសព្វថ្ងៃ តែវានូវមានអ្វីៗផ្សេងច្រើនទៀតដែលមានតម្លៃជាជាងលុយទៅទៀត ហើយរបស់ទាំងនោះគឺមិនអាចកាត់ថ្លៃបាននោះទេ ដូចជាក្ដីស្រលាញ់ ការគោរព ការឲ្យតម្លៃ ឬសេចក្ដីទៀងត្រង់ជាដើម។ មានមនុស្សច្រើនណាស់ដែលសុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ឬពេលវេលានៅជាមួយគ្រួសារដើម្បីតែការងារ។ ដូចនេះ អ្នកអាចយកចំណុចមួយនេះយកទៅពិចារណាម្ដងទៀតថាតើវាសាកសមដែរឬមួយក៏អត់ទេ៕

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728