អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ជោគ​វាសនា​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​អ្នក​ពឹង ​ទៅ​លើ​ផ្នត់​គំនិត​ទាំង ​៤​នេះ

ជោគ​វាសនា​នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​អ្នក​ពឹង ​ទៅ​លើ​ផ្នត់​គំនិត​ទាំង ​៤​នេះ

ប្រសិនបើការធ្វើអាជីវកម្មមានភាពងាយស្រួលដោយគ្រាន់តែមានគំនិតលេចធ្លោអ្វីមួយ នោះប្រហែលគ្រប់ៗគ្នានាំគ្នាធ្វើវាអស់ទៅហើយ តែវាមិនមានភាពងាយស្រួលដូចការគិតនោះទេ។ គំនិតល្អមួយប្រហែលជានឹងអាចឲ្យអ្នកចាប់ផ្ដើមអាជីវកម្មបាន តែវាមិនប្រាកដថាអាចបានជោគជ័យនោះទេ ដោយសារផ្នត់គំនិតនេះឯង។ ខាងក្រោមនេះ គឺជាផ្នត់គំនិតទាំង ៤ដែលប្រាប់ពីជោគវាសនានៃការចាប់ផ្ដើមអាជីវកម្មរបស់អ្នក​ នេះ​​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ដោយ entrepreneur.com៖
១) រៀនយល់ដឹងដោយខ្លួនឯង៖ គ្មាននរណាម្នាក់កើតមកចេះស្រាប់នោះទេ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវចេះសង្កេតមើលរកបញ្ហាយកមកដោះស្រាយ បើទោះបីជាវាធ្វើឲ្យអ្នកឈឺក្បាលក៏ពិតមែន តែវានឹងធ្វើឲ្យអ្នកមានភាពវៃឆ្លាតឡើង។ ហើយបន្ទាប់មកត្រូវរៀនពីកំហុស ដោយសារអ្នកណាក៏ធ្លាប់ធ្វើខុសដែរ ដូចនេះក្នុងអាជីវកម្មរបស់អ្នកក៏ដូចគ្នា គឺអ្នកត្រូវតែរៀនកែប្រែកំហុសនោះឡើង។
២) ទុកចិត្តគ្នា៖ ទោះបីជាបច្ចុប្បន្ន សហគ្រិនភាគច្រើនហាក់បីដូចជាមានល្បិចច្រើនក្នុងការរកស៊ី តែអ្នកត្រូវចាំ មុននឹងអ្នកគិតចាប់ផ្ដើមបង្កើតអាជីវកម្មជាមួយនរណាម្នាក់ អ្នកត្រូវគិតឲ្យបានច្បាស់លាស់ ថាតើអ្នកអាចទុកចិត្តពួកគេបានដែរឬទេ ដូចនេះអ្នកនឹងមិនងាយមានភាពស្ដាយក្រោយទៅថ្ងៃមុខ។
៣) ទំនាក់ទំនងល្អ៖ អ្នកក៏គួរតែចាំដែរថា ទំនាក់ទំនងល្អមិនថាជាមួយភ្ញៀវ ដៃគូពាណិជ្ជកម្ម ឬបុគ្គលិកនៅក្នុងក្រុមហ៊ុនក៏ដោយសុទ្ធតែជារឿងសំខាន់ទាំងអស់ ព្រោះអ្នកទាំងអស់នោះមានចំណែកនៅក្នុងភាពជោគជ័យ ក៏ដូចជាក្រុមហ៊ុនអ្នកទៅថ្ងៃមុខតែម្ដង។
៤) គិតអ្វីវិជ្ជមាន៖ ជាទូទៅ សហគ្រិនតែងតែគិតទាំង២ផ្លូវ គឺវិជ្ជមាន និង អវិជ្ជមាន តែទំហំនៃការគិតវិជ្ជមាននឹងធ្វើឲ្យក្រុមហ៊ុនរបស់អ្នកមានអត្រាជោគជ័យច្រើន ដោយសារតែវាធ្វើឲ្យអ្នកហ៊ាន ព្រោះអ្នកគិតរឿងនោះអាចទៅរួចបាន៕

ដោយ៖ តូច ម៉ាយ៉ារស្មី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930