អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​លោក​​ ​វ័យ​ខ្ទង់​ ២០, ៣០, ៤០​ ​រហូត​ដល់​ ៧០​

​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​លោក​​ ​វ័យ​ខ្ទង់​ ២០, ៣០, ៤០​ ​រហូត​ដល់​ ៧០​

លោក Bill Gates មហាសេដ្ឋីអាមេរិក

ប្រ​ភព៖​​ www.digitaltrends.com

ក្រុមហ៊ុន​ Wealth-X ​ដែល​ជា​ក្រុមហ៊ុន​​​ស្រាវជ្រាវ​​​​ផ្នែក​ទ្រព្យ​សម្បត្តិ​​ ​និង​បាន​រក្សា​ទុក​​ទិន្នន័យ​របស់​មហាសេដ្ឋី​​ជា​ច្រើន​ទសវត្សរ៍​​មក​ហើយ​​ ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​​អ្នក​​មាន​បំផុត​ក្នុង​លោក​​ចាប់​ពី​វ័យ​ខ្ទង់​ ២០​ ដល់​ខ្ទង់​ ៩០។ ​Biz Khmer ​សូម​​បង្ហាញ​​តែ​ពី​ខ្ទង់​ ២០​ដល់​ខ្ទង់​ ៧០​ឆ្នាំ​ប៉ុណ្ណោះ។
-អ្នក​មាន​​បំផុត​ខ្ទង់​២០
​មាន​វ័យ​ ២៥​ឆ្នាំ​ Evan Spiegel ​មាន​ទ្រព្យ​សម្បត្តិ​​​សរុប​ ២​ពាន់​លាន​ដុល្លារ​​​ និង​មាន​តួនាទី​ជា​​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Snapchat។ ​​​យុវជន​ម្នាក់​នេះ​​បាន​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន​របស់​ខ្លួន​ដំបូង​​កាល​ពី​​ឆ្នាំ​​២០១១​​ ​ពោល​គឺ​ចាប់​តាំង​ពី​​ខ្លួន​នៅ​ជា​និស្សិត​​នៅ​​ Standford។ ​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Snapchat ​បាន​​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​​​​ រហូត​ដល់​រាប់​រយ​លាន​ដុល្លារ។

ប្រភព៖mashable.com

ប្រភព៖mashable.com

-អ្នក​មាន​​បំផុត​ខ្ទង់​ ៣០​
លោក​ Mark Zuckerberg ​មាន​វ័យ​ ៣១​ឆ្នាំ​​ មាន​ទ្រព្យ​សម្បត្តិ​​ប្រមាណ​ ​៤៧,២​ពាន់​លាន​ដុល្លារ។​ នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​​​ក្រុមហ៊ុន​​ Facebook ​ទទួល​បាន​ជោគជ័យ​​ទាំង​វ័យ​ក្មេង​​ខ្ចី​ ខណៈ​បណ្ដាញ​សង្គម​មួយ​នេះ​មាន​​អ្នក​ប្រើ​ប្រាស់​ជាង​ ១​លាន​នាក់។

ប្រភព៖​www.fastcompany.com

ប្រភព៖​www.fastcompany.com

-អ្នក​មាន​​បំផុត​ខ្ទង់​​៤០​
មាន​វ័យ​ ៤២​ឆ្នាំ​ លោក​ Larry Page ​បាន​ក្លាយ​ជា​មហាសេដ្ឋី​​​បន្ទាប់​ពី​ក្រុមហ៊ុន​ Google ​បាន​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​នៅ​ឆ្នាំ​២០០៤​ ជា​មួយ​តម្លៃ​សរុប​ប្រមាណ​ ២៣​ពាន់​លាន​ដុល្លារ ខណៈ​​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​ មាន​តម្លៃ​ភាគហ៊ុន​ជាង​ ៥០០​ពាន់​លាន​ដុល្លារ។ ​លោក​គឺ​ជា​ស្ថាបនិក​​ក្រុមហ៊ុន​ Google ​ជា​មួយ​នឹង​មិត្តភក្ដិ​របស់​លោក​ម្នាក់​ទៀត​គឺ​ Sergey Brin។

ប្រភព៖ abcnews.go.com

ប្រភព៖ abcnews.go.com

-អ្នក​មាន​​បំផុត​ខ្ទង់​ ៥០​
​​មាន​វ័យ​ ៥១​ឆ្នាំ​ លោក​ Jeff Bezos មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ ៦០​ពាន់​លាន​ដុល្លារ​គឺ​ជា​អ្នក​មាន​បំផុត​ក្នុង​វ័យ​ខ្ទង់​​៥០​ ឆ្នាំ។ លោក​ជា​ស្ថាបនិក​​ទីផ្សារ​ e-commerce យក្ស​ amazon ហើយ​លោក​ទើប​នឹង​ក្លាយ​ជា​អ្នក​​​មាន​ជាង​គេ​បំផុត​លំដាប់​ទី​បី​​​នៅ​សហរដ្ឋ​អាមេរិក​​កាល​ពី​ខែ​តុលា​ កន្លង​ទៅ​នេះ​ ពោល​គឺ​ឈរ​ពី​ក្រោយ​លោក​ Bill Gates ​និង​ Warren Buffett។

ប្រភព៖ jewishbusinessnews.com

ប្រភព៖ jewishbusinessnews.com

​​​​​​-អ្នក​មាន​​បំផុត​ខ្ទង់​​៦០​
​មាន​វ័យ​ ៦០​ឆ្នាំ​​ លោក​ Bill Gates ​​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft ​មាន​​ទ្រព្យ​សម្បត្តិ​​​ ៨៧,៣​ពាន់​លាន​ដុល្លារ​​​ គឺ​ត្រូវ​ទទួល​ស្គាល់​ថា​ជា​អ្នក​មាន​ជាង​គេ​បំផុត​ក្នុង​វ័យ​ខ្ទង់​ ៦០​ឆ្នាំ​ និង​ជា​បុគ្គល​មាន​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក។

ប្រភព៖​ georgiapapadon.com

ប្រភព៖​ georgiapapadon.com

​​​​​-អ្នក​មាន​​បំផុត​ខ្ទង់​​៧០​
លោក​ Amancio Ortega មាន​វ័យ​ ៧៩​ឆ្នាំ​​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ​៧៣,២​ពាន់​លាន​ដុល្លារ​ គឺ​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​ ជា​អ្នក​មាន​​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​លំដាប់​ទី​ពីរ​ក្នុង​លោក៕

ប្រភព៖ pneumoniaweb.xyz

ប្រភព៖ pneumoniaweb.xyz

ដោយ៖ រតនៈ​វិភូ​ ​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930