អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > វិធីសាស្ត្រ​ទាំង​៣​ដើម្បី​ផ្ដល់​ភាព​ជោគជ័យ​ដល់​អ្នក​ក្នុង​នាម​ជា​សហគ្រិន​នារី​ដ៏​វ័យ​ឆ្នើម

វិធីសាស្ត្រ​ទាំង​៣​ដើម្បី​ផ្ដល់​ភាព​ជោគជ័យ​ដល់​អ្នក​ក្នុង​នាម​ជា​សហគ្រិន​នារី​ដ៏​វ័យ​ឆ្នើម

ប្រ​ភព៖​​ www.entrepreneur.com

ក្នុងនាមជាសហគ្រិនដ៏គំរូម្នាក់ មិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសបើអ្នកជាស្ត្រីទៀតនោះ ព្រោះថាការប្រកាន់វណ្ណៈ ឬភេទនៅមានជានិច្ច។ ដូចនេះប្រសិនបើចង់ក្លាយជាសហគ្រិននារីម្នាក់ដែលទទួលបានការសរសើរឬអបអរសាទរពីអ្នកដទៃនោះគឺមិនមែនជារឿងងាយស្រួលឡើយ។ តែគន្លឹះខាងក្រោមនេះប្រាកដជាអាចជួយអ្នកឲ្យក្លាយជាសហគ្រិននារីដ៏ឆ្នើមមួយរូបបាន៖
១) ធ្វើការជាមួយមនុស្សទាំង២ភេទបាន៖ វិធីតែមួយដើម្បីធ្វើឲ្យមានសម្ពាធក៏ដូចជាការលំបាកតិចនៅពេលមានការងារធ្វើម្ដង អ្នកគួរតែចេះសម្របខ្លួនធ្វើការបានទាំងជាមួយមនុស្សស្រីហើយនិងប្រុស ជាពិសេសគឺមនុស្សប្រុសតែម្ដង ព្រោះថាបើអ្នកជាស្ត្រីហើយមិនមានភាពចុះសម្រុងជាមួយពួកគេទេនោះ អ្នកនឹងងាយទទួលរងនូវសំពាធជាធ្ងន់ ហើយការធ្វើការងាររបស់អ្នកក៏កាន់តែពិបាកឡើងដូចគ្នា។
២) ជឿជាក់លើខ្លួនឯង៖ អ្នកគួរតែរៀនឲ្យតម្លៃទៅលើពាក្យសម្ដីរបស់ខ្លួន ក៏ដូចជាគោរពនូវពាក្យសម្ដីរបស់ខ្លួនឯង ហើយក៏ត្រូវតែជឿជាក់ទៅលើវាដែរនៅពេលដែលនិយាយចេញទៅម្ដងៗ ព្រោះថានៅពេលដែលអ្នកចេះគោរពក៏ដូចជាឲ្យតម្លៃទៅលើអ្វីដែលអ្នកនិយាយ នោះទើបអ្នកទៃអាចផ្ដល់សេចក្ដីទុកចិត្តមកលើអ្នកបានដែរ។ ដូចនេះ អ្នកគួរតែរៀនធ្វើជាស្ត្រីម្នាក់ដែលមានភាពទុកចិត្តលើខ្លួនឯងឲ្យបានច្រើនឡើង។
៣) នៅជាមួយបុគ្គលជោគជ័យឲ្យបានច្រើន៖ អ្នកក៏គួរតែចាត់ទុកខ្លួនឯងជាមេដឹកនាំមួយរូប ហើយរុំព័ទ្ធខ្លួនអ្នកដោយមនុស្សពូកែៗ ដើម្បីអ្នកអាចរៀនបានពីមនុស្សទាំងនោះ ព្រោះបើអ្នកសិនជាអ្នកចង់ខ្លាំង អ្នកក៏ត្រូវតែនៅជាមួយមនុស្សខ្លាំងឲ្យបានច្រើនផងដែរ ដើម្បីរៀនពីមនុស្សទាំងអស់មុននឹងអភិវឌ្ឍខ្លួនឯងបាន៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី

ប្រភព៖ www.inc.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930