អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

បើ​ចង់​ទន្ទេញ​មេរៀន​​ឲ្យ​ឆាប់​ចាំ​ ​និង ​មិន​ងាយ​ភ្លេច​ ​គួរ​សាកល្បង​​​វិធី​ងាយៗ​ទាំងនេះ​!​

ប្រ​ភព៖​​ www.wallcoo.net

​ជីវិត​​ជា​​សិស្ស​គ្រប់រូប​ ​តែងតែ​មាន​មេរៀន​ជា​ច្រើន​ដែល​ត្រូវ​អាន​ ​និង ​ទន្ទេញ​ដើម្បី​ប្រាកដ​ថា ​​អ្នក​អាច​រក្សា​ទុក​មេរៀន​ ​ក៏​ដូច​ជា​​ចំណេះ​ដឹង​ទាំងនោះ​ក្នុង​ខួរក្បាល​របស់​អ្នក​បាន​យូរអង្វែង។ ​​ប៉ុន្តែ​​ដោយសារតែ​មាន​មេរៀន​ច្រើន​ពេក​ ​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ទន្ទេញ​ឲ្យ​ឆាប់​ចាំ​ ​​ហើយ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា ​ស្មូញស្មាញ​លែង​ចង់​ទន្ទេញ​ ​ឬ​ ​មើល​មេរៀន​ទាំង​នោះ​ទៀត​ឡើយ​។
​​បើ​អ្នក​ចង់​ទន្ទេញ​​ឲ្យ​ឆាប់​ចាំ​ ​និង មិន​សូវ​ស្មុគស្មាញ​នោះ ​​សូម​អនុវត្ត​តាម​ចំណុច​ងាយៗ​ទាំង​នេះ ៖
​​​១) ​ជ្រើសរើស​ទីតាំង​៖ ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណង​ចំណូល​ចិត្ត​ផ្សេង​គ្នា​ ​អ្នក​ខ្លះ​ចូល​ចិត្ត​អាន​ ​និង ទន្ទេញ​មេរៀន​នៅ​​ក្នុង​បន្ទប់​ស្ងាត់ ​ដោយ​ឡែក​អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​ទន្ទេញ​​នៅ​ក្រោម​ដើម​ឈើ​ ​ឬ​ ​នៅ​ក្បែរ​សួនច្បារ​ជា​ដើម​។ ​ការ​ជ្រើសរើស​ទីតាំង​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ថា​​​ ​ជ្រើសរើស​ទីតាំង​ដែល​ត្រូវ ​ចិត្ត​របស់​អ្នក​ ​វា​ជួយ​ឲ្យ​ខួរក្បាល​ឆាប់​ចាប់​យក​អ្វី​ដែល​អ្នក​​អាន​ ​ហើយ​ក៏​កត់ត្រា​ទុក​ក្នុង​អង្គ​ចងចាំ​បាន​យូរ​ផង​ដែរ។ ដូច្នេះ​ហើយ​ ​​ត្រូវ​ប្រាកដ​ថា​កន្លែង​ណា​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ ​មុន​ពេល​ចាប់ផ្តើម​ទន្ទេញ​មេរៀន​។
២) ​ថត​សម្លេង​ទុក​៖ ​ក្នុង​ពេល​ដែល​អ្នក​កំពុង​ទន្ទេញ​នោះ ​គឺ​ត្រូវ​ប្រើ​ម៉ាស៊ីន​ថត​សម្លេង​ជា​ជំនួយ​ទើប​វា​ប្រសើរ​​​។ ការ​ធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​ចងចាំ​​ ​ព្រោះ​បន្ទាប់​ពី​​បាន​ទន្ទេញ​ចប់​ ​អ្នក​អាច​ចាក់​ស្តាប់​ឡើង​វិញ​​ម្តង​ទៀត​​អ្វី​ដែល​បាន​ទន្ទេញ​។
៣) ​សរសេរ​​ក្នុង​សៀវភៅ​៖ ​បន្ទាប់​ពី​បាន​ទន្ទេញ​ ​​និង ​បាន​ស្តាប់​សម្លេង​ដែល​បាន​ថត​ទុក​រួច​មក​ ​អ្នក​​គួរ​តែ​សរសេរ​អ្វី​ដែល​ចងចាំ​ក្នុង​ខួរក្បាល​នោះ​​ទៅ​ក្នុង​សៀវភៅ​។ ​ការ​សរសេរ​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​អាច​ចងចាំ​បាន​យូរ​​ ​មិន​ងាយ​នឹង​ភ្លេច​នោះ​ឡើយ ​ហើយ​ក៏​ជា​ការ​ធ្វើ​តេស្ដ​សមត្ថភាព​ខួរក្បាល​ផង​ដែរ​ ​ថា​តើ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ចងចាំ​​។
៤) ​សរសេរ​ចំណុច​សំខាន់ៗ​លើ​ក្រដាស​បិទ​ជញ្ជាំង​៖​ ​​​អ្នក​គួរ​តែ​សរសេរ​ចំណុច​សំខាន់ៗ​ជាង​គេ​ ​នៅ​លើ​ក្រដាស​​( ទំហំ​សម​ល្មម​តាម​ការ​ពេញចិត្ត) ​​ហើយ​បិទ​នៅ​លើ​ជញ្ជាំង​ឬ​ ​ទីតាំង​ណា​មួយ​នៅ​​ក្នុង​ផ្ទះ​របស់​អ្នក​ ​ដែល​ងាយ​ស្រួល​ក្នុង​ការ​មើលឃើញ​។ ​​​​ ​ការ​ធ្វើ​បែបនេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​អាច​រម្លឹក​មេរៀន​សំខាន់ៗ​​​ឡើង​វិញ​ ​ព្រោះ​គ្រាន់តែ​ដើរ​ម្តង​ ​ងាក​​មើល​ម្តង​ក៏​អាច​ធ្វើ​ឲ្យ​អាច​ចាំ​បាន​ដែរ​ ​​ដោយហេតុថា​​ចំណុច​សំខាន់ៗ​ទាំង​នោះ​​ ​គឺ​សុទ្ធតែ​​បាន​ទន្ទេញ​រួច​អស់​ទៅ​ហើយ​។​
៥) ​​ពន្យល់​ ​ឬ ​ប្រាប់​អ្វី​ដែល​អ្នក​ចងចាំ​ទៅ​កាន់​អ្នកដទៃ​៖ ​នៅ​ពេល​អ្នក​បាន​ទន្ទេញ​ ​និង ចងចាំ​នូវ​មេរៀន​មួយ​ចំនួន​ហើយ​នោះ​​សូម​កុំ​នៅ​ស្ងៀម​​​ឬ​ទុក​វា​ចោល​ ​ពោល​គឺ​ត្រូវ​តែ​ព្យាយាម​​ពន្យល់ ​ឬ​ ​បង្រៀន​អ្វី​ដែល​អ្នក​​យល់​ទៅ​កាន់​មនុស្ស​ដទៃ​ទៀត​ដែល​ត្រូវ​ការ​ចំណេះ​ដឹង​ទាំងនោះ​ ​ព្រោះ​ការ​ធ្វើ​បែបនេះ​គឺ​ជា​ការ​អនុវត្ត​ដ៏​សំខាន់​ ​ដើម្បី​រម្លឹក​វា​ឡើង​វិញ​ ​ហើយ​ក៏​មិន​ងាយ​ភ្លេច​ដែរ​៕

ដោយ​៖ ​អ៊ុន ​ភក្តី​
​ប្រភព៖ www.inc.com & www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930