អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > រឿង៣យ៉ាង​ដែល​អ្នក​​នឹក​​ស្មាន​មិន​ដល់​ថា ​អាច​ទាញ​អ្នក​ឲ្យ​ធ្លាក់​ចូល​ក្នុង​​ការ​ជំពាក់​បំណុល​បាន

រឿង៣យ៉ាង​ដែល​អ្នក​​នឹក​​ស្មាន​មិន​ដល់​ថា ​អាច​ទាញ​អ្នក​ឲ្យ​ធ្លាក់​ចូល​ក្នុង​​ការ​ជំពាក់​បំណុល​បាន

ប្រ​ភព៖​​ yourfinancialpharmacist.com

ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតមួយចំនួន មិនទំនងជាអាចផ្ដល់ផលឲ្យអ្នកវិញនូវសភាពធ្លាក់ក្នុងបំណុល ប៉ុន្តែវាបែរជាក្លាយជាដើមហេតុ ដែលបណ្ដាលឲ្យអ្នកត្រូវជាប់ជំពាក់នឹងបំណុលយ៉ាងមិនគួរឲ្យនឹកស្មានដល់ទៅវិញ។ ដូច្នេះហើយ ៣ចំណុចនេះគឺជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នកុំខាន៖
១) ពិធីរៀបអាពាហ៍ពិពាហ៍៖ ការចំណាយដ៏ច្រើនមិនមែនកើតឡើងតែទៅលើអ្នករៀបចំពិធីរៀបអាពាហ៍ពិពាហ៍តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនមែនជារឿងខុសប្លែកអ្វីដែរសម្រាប់អ្នកចូលរួមពិធី។ មិនថាជាអ្នកកំដរកូនកំលោះ ឬអ្នកកំដរកូនក្រមុំ ឬអ្នកចូលរួមជាភ្ញៀវកិត្តិយសនោះទេ ពួកគេសុទ្ធតែចាំបាច់ត្រូវចាយវាយយ៉ាងច្រើនលើចំណងដៃ ឬកាដូ គ្រឿងតុបតែងខ្លួន និងសំលៀកបំពាក់ជាដើម។
២) ពិធីបុណ្យសព៖ ពេលខ្លះការរៀបចំពិធីបុណ្យសពក្នុងសម័យនេះ ក៏ទាមទារឲ្យសមាជិកគ្រួសារចំណាយច្រើនទៅលើវាផងដែរ។ ពិធីបុណ្យសពដែលមិនបានទូទាត់ថ្លៃចំហាយជាមុន នឹងអាចក្លាយជាមូលហេតុដែលបណ្ដាលឲ្យអ្នកត្រូវជាប់ជំពាក់នឹងបំណុល ហើយវានឹងផ្ដល់ការលំបាកដល់សមាជិកគ្រួសារដែលនៅរស់ នៅពេលពួកគេមិនមានលទ្ធភាពបង់ថ្លៃចំណាយនោះ។
៣) ការកម្សាន្តក្នុងពេលទំនេរ៖ សកម្មភាពខាងក្រៅក្នុងពេលទំនេរគួរតែផ្ដល់ការកម្សាន្ត និងភាពសប្បាយរីករាយដល់អ្នក មិនមែនឲ្យអ្នកសោកសៅធ្លាក់ចូលក្នុងអន្ទាក់បំណុលនោះឡើយ។ បើការកម្សាន្តរបស់អ្នកទាមទារឲ្យអ្នកទិញឧបករណ៍ប្រើប្រាស់ថ្លៃៗ ឬចុះឈ្មោះថ្លៃចូលរៀនវគ្គបណ្ដុះបណ្ដាល អ្នកគួរចំណាយលើវានៅពេលមួយដែលអ្នកមានប្រាក់គ្រប់គ្រាន់ទើបជាការគួរបំផុត៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.gobankingrates.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930