អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > តិកនិក ៣យ៉ាងដើម្បី​ទំនាក់ទំនងជាមួយអតិថិជនសម្រាប់អាជីវកម្មថ្មីថ្មោង

តិកនិក ៣យ៉ាងដើម្បី​ទំនាក់ទំនងជាមួយអតិថិជនសម្រាប់អាជីវកម្មថ្មីថ្មោង

តិកនិក ៣យ៉ាងដើម្បី​ទំនាក់ទំនងជាមួយអតិថិជនសម្រាប់អាជីវកម្មថ្មីថ្មោង

សម្រាប់អាជីវកម្មទាំងឡាយ ការទទួលបាននូវទំនុកចិត្តពីអតិថិជន ដើម្បីរក្សាពួកគេឲ្យនៅបន្តប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកបានយូរអង្វែង គឺជារឿងដែលសំខាន់បំផុតក្នុងការធ្វើអាជីវកម្មឲ្យដំណើរការណ៍ទៅបានដោយជោគជ័យ និងមានភាពរីកចម្រើនទៅមុខជានិច្ច។ ហេតុនេះ ដើម្បីរំពឹងទុកនូវលទ្ធផលល្អពីអាជីវកម្មថ្មីថ្មោងរបស់អ្នកបាន តិកនិក៣យ៉ាងក្នុងការធ្វើទំនាក់ទំនងជាមួយអតិថិជនខាងក្រោមនេះ នឹងផ្ដល់ឲ្យអ្នកនូវប្រយោជន៍ជាច្រើនសម្រាប់យកទៅប្រើការក្នុងសភាពជាក់ស្ដែង៖

១. ការគាំទ្រប្រកបដោយភាពសកម្ម
អ្នកត្រូវបង្កើតភាពសកម្មរបស់អតិថិជនមកលើទំនាក់ទំនងរវាងអ្នក និងពួកគេដោយសាកសួរពួកគេដោយផ្ទាល់ពីការយល់ឃើញរបស់ពួកគេមកលើផលិតផលអ្នក មតិស្ថាបនា និងការរំពឹងទុករបស់ពួកគេជាដើម។ មិនតែប៉ុណ្ណោះ អ្នកក៏អាចធ្វើបែបនេះបានតាមរយៈការធ្វើទំនាក់ទំនងជាមួយពួកគេនៅលើបណ្ដាញសង្គម ឲ្យដំណឹងពួកគេទៅលើផលិតផលថ្មីរបស់អ្នកដែលរៀបនឹងចេញ និងចូលរួមដោះស្រាយបញ្ហាដែលពួកគេមានជាមួយផលិតផល ឬសេវាកម្មរបស់អ្នកយ៉ាងសកម្មផងដែរ។

២. ស្ដាប់យ៉ាងសកម្ម
ដើម្បីបង្កើននូវការធ្វើទំនាក់ទំនងរបស់អ្នកជាមួយអតិថិជន អ្នកត្រូវយកចិត្តទុកដាក់ស្ដាប់ពីបញ្ហាពួកគេ យល់ដឹងជ្រួតជ្រាបពីស្ថានភាពដែលពួកគេកំពុងជួបប្រទះ និងព្យាយាមស្វែងរកដំណោះស្រាយដ៏ល្អមួយសម្រាប់ពួកគេ ធ្វើបែបនេះបាន អ្នកនឹងទទួលបាននូវការពេញចិត្ត និងទំនុកចិត្តរបស់អតិថិជនមកលើផលិតផលអ្នកមិនខាន ដែលជំរុញឲ្យពួកគេនៅតែបន្តប្រើប្រាស់ផលិតផលអ្នកតទៅទៀត។

៣. លើកទឹកចិត្តអតិថិជនឲ្យផ្ដល់នូវមតិស្ថាបនារបស់ពួកគេ
ការលើកទឹកចិត្តអតិថិជនឲ្យផ្ដល់នូវមតិស្ថាបនារបស់ពួកគេមកលើផលិតផលអ្នក តាមរយៈការសាកសួរដោយផ្ទាល់ ឬគេហទំព័រផ្លូវការរបស់អ្នក ហើយព្យាយាមកែសម្រួលផលិតផល និងបំពេញទៅតាមតម្រូវការរបស់អតិថិជន នោះការធ្វើទំនាក់ទំនងរបស់អ្នកជាមួយពួកគេ នឹងកាន់តែមានភាពល្អប្រសើរជាងមុន ថែមទាំងទទួលបានទំនុកចិត្តពីពួកគេ និងទាក់ទាញអតិថិជនជាច្រើនទៀតមកប្រើប្រាស់ផលិតផលរបស់អ្នកជាបន្តបន្ទាប់ទៀតផង៕

ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728