អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អ្នកជំនាញ៖ អនុវត្តទម្លាប់​៤ នេះ​ តាំង​ពី​អាយុ​ខ្ទង់ ២០ នឹង​ធ្វើ​ឲ្យ​លោក​អ្នកឆាប់​មាន​នៅ​​អាយុ​ ៣០​ឆ្នាំ

អ្នកជំនាញ៖ អនុវត្តទម្លាប់​៤ នេះ​ តាំង​ពី​អាយុ​ខ្ទង់ ២០ នឹង​ធ្វើ​ឲ្យ​លោក​អ្នកឆាប់​មាន​នៅ​​អាយុ​ ៣០​ឆ្នាំ

លោក Tom Corley

គ្រាន់តែបានស្ដាប់ឮថា ត្រឹមអាយុ ៣០សោះ អនុវត្តទម្លាប់នេះតាំងពីអាយុ ២០ ឆ្នាំមកអាចជួយធ្វើឲ្យលោកអ្នកឆាប់មាននៅអាយុ ៣០ឆ្នាំនោះ ច្បាស់ជាធ្វើឲ្យលោកអ្នកចាប់អារម្មណ៍លើប្រធានបទនេះជាមិនខាន។

ពិតមែនហើយ លោក Tom Corley ដែលជាអ្នកប្រឹក្សាហិរញ្ញវត្ថុដ៏ល្បីល្បាញរបស់អាមេរិកមួយរូប និង ជាអ្នកនិពន្ធសៀវភៅអប់រំចិត្តសាស្ត្រកូនៗឲ្យក្លាយជាអ្នកមានក្រោមចំណងជើងថា « Rich Kids: How to Raise Our Children to be Happy and Successful in Life» បានបង្ហាញពីទម្លាប់៤នេះ ដែលអាចជាត្រីវិស័យជួយឲ្យលោកអ្នកជោគជ័យលើវិស័យហិរញ្ញវត្ថុតាំងពីអាយុ ២០ ឆ្នាំទៅ។

ខាងក្រោមនេះជាទម្លាប់ល្អៗចំនួន៤ របស់លោក Tom Corley៖

១.អនុវត្តតាមរូបមន្ត ២៥%
រូបមន្ត ២៥% នេះមានន័យថា កុំចំណាយរហូតដល់លើសពី១ភាគ៣នៃចំណូលរបស់អ្នកលើការទិញផ្ទះប្រណិតៗ។ លោក Tom Corley បានលើកឡើងថា ធ្វើម៉េចលៃលកចំណាយឲ្យបានតិចជាងនេះកាន់តែប្រសើរ ព្រោះថា ការចំណាយលើការទិញផ្ទះហួសពីលទ្ធភាពរបស់អ្នក មិនថាដើម្បីទិញផ្ទះសម្រាប់រស់នៅផ្ទាល់ខ្លួន ឬ សម្រាប់ជួលនៅនោះទេ ព្រោះវាមិនអាចធ្វើឲ្យលោកអ្នកងាយងើបឲ្យផុតពីការជំពាក់បំណុលគេបានហើយក្លាយជាអ្នកមាននោះឡើយ។

២.អនុវត្តតាមរូបមន្ត ១០%
រូបមន្តទី២នេះ លោក Tom Corley ពន្យល់ថា នៅពេលរកចំណូលបាន កុំចំណាយរហូតលើស ១០% នៃចំណូលរបស់អ្នកទៅលើការកម្សាន្តហួសហេតុតនោះឡើយដូចជា ចូលញាំអាហារឆ្ញាញ់ៗភោជនីយដ្ឋានទំនើបៗ ឬ ទៅក្លឹបកម្សាន្ត ព្រោះវាមិនសូវមានប្រយោជន៍ ហើយរាំងស្ទះដល់កំណើនចំណូលរបស់អ្នក។

៣.ធ្វើឲ្យលុយរបស់អ្នកកើនឡើងដោយខ្លួនឯង
អ្នកមានតែងធ្វើឲ្យលំហូរនៃចំណូលរបស់ពួកគេមកពីប្រភពផ្សេងៗគ្នា ដែលជាទូទៅវាបានមកពីការវិនិយោគមួយដ៏ត្រឹមត្រូវ។ នេះបើយោងតាមការលើកឡើងរបស់លោក Tom Corley ។ លោកបន្តថា យកល្អអ្នកគួរចំណាយលុយដែលបានសន្សំទុកសម្រាប់បោះទុនរកស៊ីពី២៥ ទៅ ៥០% សម្រាប់បោះទុនទៅលើវិស័យមួយចំនួនដូចជាការជួញដូរភាគហ៊ុន ទីផ្សារមូលបត្រ អចលនទ្រព្យជាដើម ដែលសុទ្ធតែជម្រើសល្អគួរពិចារណា។

៤.វិនិយោគលើមនុស្សត្រូវ
សម្រាប់លោក Tom Corley ការវិនិយោគលើមនុស្សត្រូវនេះ គឺលោកចង់សំដៅថា នៅពេលលោកអ្នកចង់រាប់អានអ្នកណាម្នាក់ ត្រូវមើលថា បុគ្គលនោះល្អឬអត់? អាចយកគំរូបានទេ? ហើយអាចជួយនាំផ្លូវអ្នកឲ្យបានជោគជ័យដែរឬទេ? ចំណុចនេះ យោងតាមការស្រាវជ្រាវរបស់ Tom Corley បានរកឃើញថា អ្នកមាន ៧៩% ចំណាយពេល៥ម៉ោង ឬ ច្រើនជាងនេះក្នុងមួយខែដើម្បីជួបជុំបង្កើនភាពស្និទ្ធស្នាលក្នុងចំណងមិត្តភាព ខណៈដែលអ្នកក្រ ធ្វើបានដូចគ្នាមានចំនួនត្រឹមតែ ១៦% ប៉ុណ្ណោះ។

លោកផ្តល់ដំបូន្មានថា មិត្តភាពដែលត្រឹមត្រូវ អាចធ្វើឲ្យអ្នកជោគជ័យទាំងការងារ និង ជីវិត ជាពិសេសឆ្ពោះទៅរកភាពមានបានតែម្តង៕

ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930