អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > អត្តចរិត​គោល​សំខាន់​ទាំង​ ៣​ដែល​សហគ្រិន​មួយ​សហស្សវត្ស​បាន​ប្រកាន់​ខ្ជាប់​រៀង​រហូត​មក

អត្តចរិត​គោល​សំខាន់​ទាំង​ ៣​ដែល​សហគ្រិន​មួយ​សហស្សវត្ស​បាន​ប្រកាន់​ខ្ជាប់​រៀង​រហូត​មក

អត្តចរិត​គោល​សំខាន់​ទាំង​៣​ដែល​សហគ្រិន​មួយ​សហស្សវត្ស​បាន​ប្រកាន់​ខ្ជាប់​រៀង​រហូត​មក

ប្រ​ភព៖​​

បុគ្គលរូបណាក៏អាចផ្ដួចផ្ដើមបង្កើតនូវគំនិតដ៏អស្ចារ្យប្រកបដោយភាពច្នៃប្រឌិត និងមានភាពខុសប្លែកលេចធ្លោពីអ្នកដទៃក្នុងការចាប់ផ្ដើមប្រឡូកនៅក្នុងជំនួញដែលពោរពេញទៅដោយការប្រកួតប្រជែងស្ទើរតែគ្រប់ផ្នែកបែបនេះបានដែរ។ គំនិតអស្ចារ្យតែងបំផុសឡើងមកជានិច្ច តែសំណួរសួរថា តើមានមនុស្សប៉ុន្មាននាក់ដែលអាចមានភាពក្លាហាន និងគុណសម្បត្តិគ្រប់គ្រាន់ចាំបាច់សម្រាប់ក្លាយជាសហគ្រិនដ៏ជោគជ័យមួយរូប ដោយប្រើប្រាស់នូវគំនិតផ្ដួចផ្ដើមដែលខ្លួនមានយកទៅអនុវត្តក្នុងស្ថានការណ៍ជាក់ស្ដែងដែលពោរពេញទៅដោយការប្រថុយប្រថាន មើលមិនឃើញកោះត្រើយ មើលមិនឃើញជោគជ័យថានឹងអាចទទួលបាននៅពេលណា និងថែមទាំងមិនដឹងទៅទៀតថាថ្ងៃស្អែកភ្ញាក់មកជំនួញរបស់ខ្លួនអាចប្រឈមមុខនឹងការក្ស័យធនផងក៏មិនដឹង។ ខាងក្រោមនេះ គឺជាអត្តចរិតគោលសំខាន់ទាំង៣ដែលសង្កេតឃើញមាននៅក្នុងសហគ្រិនមួយសហស្សវត្សតែងប្រកាន់ខ្ជាប់រហូតមក៖

១) អ្នកប្រមាញ់តាមឱកាស៖ អ្វីដែលសហគ្រិនជោគជ័យក្នុងអាជីពមុខជំនួញរបស់ខ្លួនតែងមាន គឺជាអត្តចរិតជាអ្នកសម្លឹងរកមើលឱកាស ប្រមាញ់តាមឱកាស និងទាញយកប្រយោជន៍ពីឱកាសដែលខ្លួនសម្លឹងឃើញនោះ មកបង្កើតនូវអ្វីដែលមានប្រយោជន៍សម្រាប់មនុស្សនៅក្នុងសង្គម ឬក្នុងពិភពលោកទាំងមូល តាមរយៈគំនិតច្នៃប្រឌិតរបស់ខ្លួន។ ចិត្តពុះពោរ និងថាមពលដែលជាកម្លាំងនាំពួកគេឲ្យឆ្ពោះទៅរកការបង្កើតថ្មីបែបនេះ មិនមែនដោយសារតែការខ្វាយខ្វល់ពីដៃគូប្រកួតប្រជែងរបស់ខ្លួន ឬតំណែងដែលខ្លួនកំពុងកាន់កាប់នោះឡើយ តែជាទស្សនវិស័យដែលពួកគេសម្លឹងឃើញពីការកែប្រែដ៏ល្អប្រសើរសម្រាប់ជីវិតរស់នៅរបស់មនុស្ស។

២) សមត្ថភាពក្នុងការដោះស្រាយបញ្ហា៖ អត្តចរិតមួយទៀតដែលមាននៅក្នុងខ្លួនរបស់បុគ្គលជាសហគ្រិនជោគជ័យគ្រប់រូប គឺជាសមត្ថភាពក្នុងការដោះស្រាយ ទប់ទល់នឹងបញ្ហា។ ពួកគេមិនរាថយ ឬចុះញ៉មនឹងឧបសគ្គដែលមករារាំងដំណើរឆ្ពោះទៅសម្រេចបាននូវទស្សនវិស័យដែលខ្លួន និងអ្នករួមក្រុមមើលឃើញរួមគ្នានោះឡើយ ពួកគេដឹងថាពេលណាត្រូវរកជំនួយពីបុគ្គលអ្នកមានសមត្ថភាពដទៃទៀតដែលអាចជួយពួកគេបាន។ ដោយសារ មានការបង្កើតជាក្លឹបសម្រាប់សហគ្រិននៅតាមសាលាដែលពួកគេបានបញ្ចប់មកនោះ វាបានផ្ដល់ឱកាសឲ្យពួកគេបានពង្រីកនូវសក្ដានុពលរបស់ខ្លួនសម្រាប់ឆ្លាក់នូវគំនិតផ្ដួចផ្ដើមរបស់ខ្លួនឲ្យចេញជារូបរាងពិតប្រាកដ។

៣) មានធម្មជាតិជាអេប៉ុងស្រូបយកចំណេះដឹង៖ ពិភពលោកសម្រាប់សហគ្រិនមានសភាពធំធេងល្វឹងល្វើយសម្បើមណាស់ បើអ្នកមិនដាក់ចិត្តរបស់ខ្លួនប្រៀបដូចជាអេប៉ុងដែលចាំបឺតស្រូបយកចំណេះដឹងពីអ្វីៗដែលនៅជុំវិញខ្លួនទេនោះ វាប្រសើរជាជាងបើអ្នកជ្រើសរើសដើរផ្លូវផ្សេងពីការប៉ងក្លាយជាសហគ្រិនជោគជ័យមួយរូប។ នៅពេលអ្នករៀនសូត្របានកាន់តែច្រើន មិនថាជាការសាកសួរនាំពីអ្នកមានបទពិសោធន៍ដទៃ ការរៀនសូត្រពីការបរាជ័យរបស់ពួកគេកន្លងមក ជាពិសេសការបរាជ័យរបស់ខ្លួននោះទេ ចំណេះដឹងទាំងនោះ បើកាលណាអ្នកបានយកវាមកប្រើសម្រាប់កែសម្រួលស្ថានភាពរបស់អ្នកបច្ចុប្បន្ន នោះអនាគតរបស់ជំនួញអ្នកនឹងរំពឹងទុកនូវភាពជោគជ័យដ៏ត្រចះត្រចង់ជាក់ជាមិនខានឡើយ៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31