អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​គន្លឹះ​ទាំង​ ៥​នេះ ​​​​នឹង​ជួយ​​​ឲ្យ​ឆ្នាំ​២០១៨​ ​​ក្លាយ​ជា​ចំណុច​ចាប់​​ផ្ដើម​នៃ​ភាព​ជោគជ័យ​ក្នុង​​ជីវិត​របស់​អ្នក​​​

​គន្លឹះ​ទាំង​ ៥​នេះ ​​​​នឹង​ជួយ​​​ឲ្យ​ឆ្នាំ​២០១៨​ ​​ក្លាយ​ជា​ចំណុច​ចាប់​​ផ្ដើម​នៃ​ភាព​ជោគជ័យ​ក្នុង​​ជីវិត​របស់​អ្នក​​​

ឆ្នាំ២០១៨​ នឹងចូលមកដល់ឆាប់ៗនេះហើយ ខណៈគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ហើយអ្នកខ្លះកំពុងបួងសួងដើម្បីឲ្យរឿងល្អៗកើតឡើងនៅឆ្នាំថ្មីនេះ។ ការបួងសួងមិនខុសនោះទេ ប៉ុន្តែអ្នកក៏ត្រូវមានផែនការ ឬ គម្រោងច្បាស់លាស់ផងដែរ ដើម្បីប្រាកដថា អ្វីៗនឹងសម្រេចតាមការប្រាថ្នារបស់អ្នក។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗ ដើម្បីជួយឲ្យអ្នកចាប់ផ្ដើមក្លាយជាបុគ្គលជោគជ័យ ចាប់ពីឆ្នាំ២០១៨ តទៅ៖

១) ចំណាយដោយឆ្លាតវៃ៖ ត្រូវចាំថា លុយ និង មនុស្សគឺមិនដែលនៅជាមួយគ្នាបានយូរនោះទេ ព្រោះរាល់ពេលដែលមានលុយក្នុងហោប៉ៅ គ្រប់គ្នាចេះតែចង់ចាយ។ ការចាយវាយគឺជារឿងចៀសមិនផុត ប៉ុន្តែអ្នកគួរតែចាយដោយឆ្លាតវៃ មានន័យថា មិនត្រូវទិញអ្វីដែលមិនចាំបាច់នោះទេ ។ អ្នកគួរតែកាត់បន្ថយការទទួលទានការហ្វេនៅហាងថ្លៃៗ តែអាចទិញកាហ្វេមកឆុងខ្លួនឯងវិញ។ ចំណែកសំលៀកបំពាក់វិញ សូមកុំខ្ជះខ្ជាយលុយច្រើនពេកទៅទិញវា ពោលគឺអ្នកគួរតែរើសយកប្រភេទសំលៀកបំពាក់ណាដែលមានតម្លៃសមរម្យ ហើយសមទៅនឹងការប្រើប្រាស់ក្នុងស្ថានភាពជាក់ស្ដែងគឺជាការស្រេច។ការធ្វើបែបនេះ គឺពិតជាជួយសន្សំសំចៃខ្លាំងណាស់សម្រាប់លោកអ្នក។ ទាំងនេះ គ្រាន់តែជាឧទាហរណ៍ខ្លីៗប៉ុណ្ណោះ ដូច្នេះអ្នកអាចប្រើគំនិតគោលនេះ ដើម្បីអនុវត្តជាប្រយោជន៍សម្រាប់ខ្លួនឯងក្នុងស្ថានភាពជាក់ស្ដែង។
២) អានសៀវភៅជាប្រចាំ៖ សៀវភៅគឺជាឃ្លាំងគំនិត ដែលអ្នកអាចទទួលបានតាមរយៈការអាន។ ត្រូវចាំថា ទម្រាំតែអាចនិពន្ធសៀវភៅបានមួយក្បាល អ្នកនិពន្ធបានចំណាយពេលវេលាស្រាវជ្រាវ និង គិតយ៉ាងយូរ។ ដូច្នេះហើយ អ្នកគ្រាន់តែចំណាយពេលវេលាខ្លីសមល្មមសោះ តែអាចទទួលបាននូវចំណេះដឹងយ៉ាងច្រើន ដែលមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍខ្លួននៅពេលខាងមុខ ចុះហេតុអ្វីអ្នកមិនអាន។ ត្រូវចាំថា ស្រលាញ់ការអាន វាមានន័យស្មើនឹង «ស្រលាញ់ការអភិវឌ្ឍខ្លួនទៅមុខ»។
៣) ត្រូវចាំថា ត្រូវមានផែនការច្បាស់លាស់៖ បើអ្នកបរាជ័យក្នុងការរៀបចំផែនការ វាមានន័យស្មើនឹង «ការរៀបចំផែនការដើម្បីបរាជ័យ»អ៊ីចឹង។ ដូច្នេះ បើអ្នកចង់ក្លាយជាបុគ្គលជោគជ័យក្នុងជីវិត អ្នកត្រូវតែចេះរៀបចំផែនការ ឬ គម្រោងនៃកិច្ចការប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងប្រចាំខែ។ ការរៀបចំផែនការនេះ ជួយឲ្យអ្នកមានផែនទីដ៏ពិសេសមួយក្នុងដៃ ដូច្នេះហើយអ្នកដឹងច្បាស់ថា ខ្លួនត្រូវទៅទៅណា។
៤) រាប់អានបុគ្គលណាដែលអាចលើកស្ទួយដល់អ្នក៖ ក្នុងលោកនេះ មានមនុស្សច្រើនប្រភេទណាស់ ដូច្នេះហើយអ្នកត្រូវតែមានភាពឆ្លាតវៃក្នុងការរាប់អាន មនុស្ស។ បើរាប់អានមនុស្សមិនល្អនោះអ្នកនឹងក្លាយជាមនុស្សមិនល្អដែរ ប៉ុន្តែបើអ្នករាប់អានជាមួយមនុស្សល្អ ឬ បុគ្គលជោគជ័យ នោះអ្នកនឹងក្លាយជាមនុស្សជោគជ័យដែរ។ ដូច្នេះហើយ អ្នកត្រូវតែព្យាយាមរាប់អានជាមួយបុគ្គលទាំងឡាយណា ដែលអាចជួយឲ្យអ្នករីកចម្រើន។

៥) បណ្ដុះផ្នត់គំនិតជោគជ័យក្នុងខ្លួន៖ ការគិតគឺពិតជាសំខាន់ណាស់បើអ្នកគិតថា ខ្លួនមិនកើត ឬខ្លួនអត់ប្រយោជន៍នោះ អ្នកនឹងក្លាយជាមនុស្សប្រភេទនោះ តែបើអ្នកគិតថា ខ្លួនឯងកើតមកគឺដើម្បីក្លាយជាមនុស្សអស្ចារ្យម្នាក់ ប្រាកដណាស់ថា មិនយូរមិនឆាប់ អ្នកនឹងជោគជ័យមិនខាន ទោះបីជាវាមិនមែនជារឿងងាយស្រួលក៏ដោយ។ ដូច្នេះហើយត្រូវព្យាយាមបណ្ដុះផ្នត់គំនិតជោគជ័យក្នុងខ្លួន ដោយព្យាយាមមើលអ្វីៗក្នុងផ្លូវវិជ្ជមាន ហើយព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចវាឲ្យបាន៕

ដោយ៖ រតនា វិចិត្រ

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031