អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចង់សល់លុយ ១លានដុល្លារទេ?​ តើគួរសន្សំលុយប៉ុន្មានក្នុុងមួយថ្ងៃ?​

ចង់សល់លុយ ១លានដុល្លារទេ?​ តើគួរសន្សំលុយប៉ុន្មានក្នុុងមួយថ្ងៃ?​

នៅក្នុងខ្សែវីដេអូមួយដែលផ្សាយនៅលើ Business Insider បានដកស្រង់សម្ដីរបស់លោក David Bach អ្នកប្រឹក្សាជំនាញ ហិរញ្ញវត្ថុអំពីការសន្សំលុយដើម្បីបានក្លាយជាសេដ្ឋី។ តាមអ្នកជំនាញខាងលើ បានលើកឡើងថា រឿងដែលត្រូវធ្វើគឺចាប់ផ្ដើមវិនិយោគនៅពេលដែលសមប្រកបតែគួរតែឆាប់កាន់តែល្អ ដើម្បីបញ្ជាក់ថា ពេលវេលាសំខាន់ប៉ុណ្ណានៅក្នុងជីវិត។ លោកបានគណនាពីចំនួនលុយដែលត្រូវវិនិយោគរាល់ថ្ងៃដើម្បីក្លាយជាសេដ្ឋីបាន (millionaire-មានលុយចាប់ពី ១លានដុល្លារឡើងទៅ) នៅក្នុងវ័យ ៦៥ឆ្នាំ។

នេះជារបៀបគណនា បើអ្នកចង់ក្លាយជាសេដ្ឋីក្នុងវ័យ ៦៥ឆ្នាំ៖
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៥៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 156.12 ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 56 984,00ដុល្លារ។
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៥០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 73.49ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 26 824,00ដុល្លារ។
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៤៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 38.02ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 13 879,00ដុល្លារ។
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៤០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 20.55ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 7 500,00ដុល្លារ។
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៣៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 11.35ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 4 144,00ដុល្លារ។
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ៣០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 6.35ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 2 317,00ដុល្លារ។
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ២៥ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ 3.57ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 1 304,00ដុល្លារ។
-បើសិនបើអ្នកចាប់ផ្ដើមវិនិយោគក្នុងវ័យ ២០ឆ្នាំ អ្នកត្រូវសន្សំមួយថ្ងៃប្រមាណ ២ ដុល្លារ ដូច្នេះមួយឆ្នាំសន្សំបាន 730,00ដុល្លារ។

សូមបញ្ជាក់ថា ការគណនានេះគឺធ្វើឡើងតាមរបៀបសាមញ្ញ (Simple Calculation) ដោយសន្មត់ថា នឹងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំមកវិញក្នុងអត្រា ១២%ក្នុងមួយឆ្នាំ ដោយមិនបូកបញ្ចូលនឹងការគណនាពន្ធ។


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930