អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​អ្នក​មាន​​​និយាយ​ថា អនុវត្ត​គន្លឹះ​៥​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ចាប់ពីពេល​ នេះ​តទៅ

​អ្នក​មាន​​​និយាយ​ថា អនុវត្ត​គន្លឹះ​៥​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ចាប់ពីពេល​ នេះ​តទៅ

រូបតំណាង

ប្រ​ភព៖​​ OZY

លោក​អ្នក​អាច​គិត​ថា បើ​ចង់​​ក្លាយ​ជា​អ្នក​មាន ​លុះត្រា​តែ​មាន​ចំណូល​​ច្រើន រក​ស៊ី​នេះ​រក​ស៊ី​នោះ ឬ ខិតខំ​ធ្វើ​ការ​ជា​​ដើម។ សំនួរ​សួរ​ថា ចុះ​បើ​លោក​អ្នក​បាន​​អនុវត្ត​តាម​​មធ្យោបាយ​​ខាងលើ​នេះ​​ហើយ​ តែ​នៅ​តែ​ក្រ តើ​នេះ​បណ្តាល​មក​ពី​អ្វី?

នេះ​ជា​ចម្ងល់​មួយ​ដែល​អ្នក​ជោគជ័យ​ហិរញ្ញវត្ថុ ឬ អ្នក​ពូកែ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ (Financial Planner) ជា​ច្រើន​បាន​លើក​ឡើង​ថា បញ្ហា​នេះ​វា​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ទម្លាប់​​ចាយ​លុយ​ខុស​ទិសដៅ​ប្រចាំ​ថ្ងៃ​​​របស់​អ្នក ដែល​អ្នក​ធ្លាប់​គិត​ថា វា​ជា​រឿង​កំប៉ិកកំប៉ុក។

លោក Tom Corley ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ទាក់ទិន​ទៅ​នឹង​ភាព​ជោគជ័យ​ហិរញ្ញវត្ថុ​បាន​ស្រាវជ្រាវ​ក្រុម​អ្នក​មាន ដូច​ជា សេដ្ឋី និង មហាសេដ្ឋី​ជា​ច្រើន​សុទ្ធតែ​បាន​លើក​ឡើង​ពី​ចំណុច​​មួយ​ចំនួន​​នៅ​ខាងក្រោម​នេះ។ វា​ជា​វិថី​ឆ្ពោះ​ទៅ​រក​ភាព​មាន​បាន។ នេះ​ជា​រឿង​ពិត ហើយ​កុំ​គិត​ថា វា​គ្រាន់តែ​ជា​គន្លឹះ​សាមញ្ញ​នោះ។

១) សន្សំ​លុយ​​​ដាក់​​ចូល​ក្នុង​កាត​ ATM ជា​ប្រចាំ៖ វា​ជា​រឿង​​មួយ​ងាយស្រួល​នៅ​ពេល​លោក​អ្នក​មាន​កាត​ ATM សម្រាប់​សន្សំ​ប្រាក់​របស់​លោក​អ្នក។ យោង​តាម​ការ​លើក​ឡើង​របស់​លោក Corley លោក​អ្នក​​គ្រាន់តែ​ដាក់​លុយ​ចូល​ក្នុង​មួយ​ខែ ១០០ ដុល្លារ ៥០ដុល្លារ ឬ ២០​ដុល្លារ​ជា​រៀង​រាល់​ខែ​ក៏​អាច​សាង​ភាព​មាន​បាន​ បាន​ដែរ។ លោក​ពន្យល់​ថា កាល​ដែល​លោក​អ្នក​ធ្វើ​បែប​នេះ គឺ​ដើម្បី​ជំនះ​ការ​យក​លេស​ខ្លួន​ឯង​យក​លុយ​បន្តិច​បន្តួច​នេះ​ទៅ​ចាយ​វាយ​ផ្តេសផ្តាស​ទាំង​មិន​ដឹង​ខ្លួន។

លោក​បន្ត​ថា បើ​អ្នក​​សន្សំ​បាន​កាន់តែ​ច្រើន អ្នក​នឹង​មាន​ជម្រើស​កាន់តែ​ច្រើន​ដើម្បី​រក​លុយ។ បើ​មាន​លុយ​សន្សំ វា​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​អោបក្រសោប​ឱកាស​ល្អ​ផ្សេងៗ តែ​បើ​គ្មាន​លុយ​សន្សំ ឱកាស​នឹង​កន្លង​ផុត​ទៅ​ជា​មិន​ខាន។ លុយ​សន្សំ​នេះ​ អាច​យក​ទៅ​វិនិយោគ បន្ត​នៅ​ក្នុង​វិស័យ​ភាគហ៊ុន ឬ អចលនទ្រព្យ​ជា​ដើម។

២) ប្រញាប់​រាប់អាន​មនុស្ស​ជោគជ័យ​​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ៖ «មនុស្ស​សំបូរ​ធនធាន ឬ ​ហៅ​ម្យ៉ាង​ថា ​បុគ្គល​ជោគជ័យ ពួកគេ​មាន​​ដែន​កំណត់​ និង បែប​ផែន​ច្បាស់លាស់​លើ​ប្រភេទ​មនុស្ស​ដែល​គួរ​រាប់អាន។ គោលដៅ​របស់​ពួកគេ​គឺ​ដាក់​ចិត្ត​គំនិត​រាប់អាន​មនុស្ស​ដែល​ជោគជ័យ​ដូចគ្នា»។ លោក Corley បាន​លើក​ឡើង​ដូច្នេះ។

តាម​ទស្សនៈ​របស់​លោក Corely លោក​អ្នក​ត្រូវ​​​បង្កើត​មិត្តភាព​ជា​មួយ​​បុគ្គល​​​ជោគជ័យ​ឲ្យ​បាន​កាន់តែ​ច្រើន ព្រោះ​បុគ្គល​ទាំង​នេះ​អាច​ជួយ​បង្ហាញ​ផ្លូវ​អ្នក ឲ្យ​សម្រេច​គោលដៅ​របស់​អ្នក​បាន។ ប៉ុន្តែ​បើ​អ្នក​ពិបាក​ទំនាក់ទំនង​ជា​មួយ​បុគ្គល​ទាំង​នេះ អាច​ចូលរួម​ជា​មួយ​ក្រុម​មនុស្ស​ដែល​មាន​ជំនាញ​​វិជ្ជាជីវៈ​​ច្បាស់លាស់​​ក៏​បាន​ដែរ។

៣) ចំណាយ​ពេល​២០​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​អភិវឌ្ឍ​ជំនាញ​ថ្មីៗ៖ លោក Corley បាន​មាន​ប្រសាសន៍​ថា អ្នក​មាន​​ជា​ប្រភេទ​មនុស្ស​ដែល​​​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន។ ដើម្បី​ទទួល​បាន​ពន្លឺ​លើ​ជំនាញ​ថ្មីៗ​នេះ ពួកគេ​អាច​ចូលរួម​សិក្ខាសាលា​ផ្សេងៗ សិក្សា​ស្វែង​យល់​ ជួបជុំ​ពិភាក្សា​ការងារ និង ចែក​រំលែក​ចំណេះដឹង​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ពួកគេ។

លោក​បាន​បញ្ជាក់​ត្រង់​នេះ​ថា ជា​ទូទៅ​មនុស្ស​​ខ្លះ​ពិបាក​សម្រប​ខ្លួន​ទៅ​នឹង​មជ្ឈដ្ឋាន​ ឬ បុគ្គល​ថ្មីៗ​​ដែល​មាន​ផ្នត់​គំនិត​ គោលដៅ ជំនាញ​​ឬ ទស្សនៈ​ផ្សេង​ពី​ខ្លួន​ណាស់​។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​លោក​អ្នក​អាច​ពង្រីក​ចំណេះ​ដឹង​ក្រៅ​ពី​ជំនាញ​គ្រឹះ​របស់​អ្នក នោះ​មានន័យ​ថា​ ចំណេះ​ដឹង​របស់​អ្នក​មាន​ភាព​រស់រវើក ស្រប​តាម​បរបទ និង​អាច​​ប្រើការ​បាន​គ្រប់​កាលៈទេសៈ។

៤) បំផុស​​ផ្នត់គំនិត​​សន្សំសំចៃ​ឲ្យ​បាន​ជា​អតិបរមា៖ តាម​ការ​ស្រាវជ្រាវ​របស់​លោក Corley ការ​សន្សំសំចៃ​​ខ្លាំង​ពេក​រហូត​ដល់​ដូច​ពាក់​មួយ​គេ​និយាយ​ថា គម្រិះ​ ឬ រិះថាំ​នោះ​​មិន​ចាយ​ប្រាក់​គិត​តែ​ពី​សន្សំ​នោះ​ទេ។ បើ​លោក​អ្នក​​មាន​ទម្លាប់​បែប​នេះ​មែន វា​មិន​អាច​ធ្វើ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​អ្នកមាន​​បាន​ឡើយ ពី​ព្រោះ​ថា របៀប​ក្លាយ​ជា​អ្នក​មាន មាន​វិធីសាស្ត្រ​ច្រើន​យ៉ាង​ណាស់។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​អ្នក​​ត្រូវ​ដឹង​ក្នុង​ចំណុច​នេះ​នោះ​គឺ​ថា តើ​​ពេល​ណា​​​លោក​អ្នក​គួរ​​ចាយ​លុយ ពេល​ណា​​មិន​គួរ​ចាយ​លុយ។ នៅ​ទី​នេះ​លោក​បាន​លើក​ឡើង​ពី​ប្រយោគ​ចំនួន​៣​ស្តី​ពី​ការ​ចាយ​វាយ​ប្រាក់​ប្រកប​ដោយ​ភាព​ឈ្លៀសវៃ៖
-ដាច់​ខាត​ត្រូវ​តែ​ដឹង​ថា តើ​​​លុយ​ហូរចេញ​ពី​ហោប៉ៅ​​​របស់​ដោយ​របៀបណា?
-ទិញ​តែ​ផលិតផល ឬ សេវា​ណា​ដែល​មាន​គុណភាព
-បើ​​ទៅ​ផ្សារ ​ទិញ​អ្វី​ក៏ដោយ ត្រូវ​ទិញ​ឲ្យ​បាន​ថោក​បំផុត និង​​ចំណាយ​ឲ្យ​ទាប​​បំផុត​តាម​ដែល​​អាច​ធ្វើ​បាន។

៥) តាមដាន​ឲ្យ​ស្អិត​លើ​​​ខ្ទង់​ចំណាយ​ក្នុង​ថ្ងៃ​នីមួយៗ​ឲ្យ​បាន​ពេញ​មួយ​ខែ៖ នេះ​ជា​សំនួរ​របស់​លោក Corley៖« តើ​អ្នក​មាន​បាន​ដឹង​ទេ​ថា ​លុយ​របស់​អ្នក​បាន​រត់​ចេញ​ពី​ហោប៉ៅ​ទៅ​ណា​ខ្លះ?»។ អ្នក​ខ្លះ​គេ​ដឹង ហើយ​ពួកគេ​នោះ​​គេ​ហៅ​ថា «អ្នកមាន»​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​​ឲ្យ​ប្រាកដ​ថា ​លុយ​ដែល​អ្នក​បាន​ចាយ​ទៅ​ វា​មាន​ប្រសិទ្ធភាព​ឬ​អត់? តើ​អ្នក​បាន​ចាយ​លើ​អ្វី​ដែល​ឥតប្រយោជន៍​ឬទេ? តើ​​អ្នក​ខ្ជះខ្ជាយ​ទេ? លទ្ធផល​របស់​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​ជា​មិន​ខាន៕

កុំ​ភ្លេច​សាកល្បង​អនុវត្ត​គន្លឹះ​ទាំង​នេះ​ទាំងអស់​គ្នា!

ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930