អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​មហា​សេដ្ឋី​ចិន​​លោក​ ចេក​ ម៉ា​៖ «​មាន​​ហេតុផល​៤​យ៉ាង​ ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​​ងើប​មុខ​មិន​រួច​ក្នុង​ជីវិត​»

​មហា​សេដ្ឋី​ចិន​​លោក​ ចេក​ ម៉ា​៖ «​មាន​​ហេតុផល​៤​យ៉ាង​ ធ្វើ​ឲ្យ​មនុស្ស​បរាជ័យ​​ងើប​មុខ​មិន​រួច​ក្នុង​ជីវិត​»

ប្រ​ភព៖​​ Affairs Today

​​លោក ​ចេក ម៉ា​ គឺ​​ជា​មហាសេដ្ឋី​ចិន​ ដ៏​​ល្បីល្បាញ​នៅ​លើ​ពិភពលោក ​ដែល​បាន​ចាប់​ផ្ដើម​ជីវិត​ធ្វើ​ជំនួញ​យ៉ាង​លំបាក​លំបិន​ក្នុង​គ្រា​​ដំបូង​ ប៉ុន្តែ​ដោយសារ​តែ​​ខិតខំ​ប្រឹងប្រែង ​និង ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ រួម​ផ្សំ​នឹង​ការ​កំណត់​គោលដៅ​ច្បាស់លាស់​ ធ្វើ​ឲ្យ​រូប​លោក​ក្លាយ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​​​នៅ​បច្ចុប្បន្ន​។

​បើ​តាម​មហាសេដ្ឋី​រូប​នេះ ​មាន​ហេតុផល​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន​បរាជ័យ​ងើប​មុខ​មិន​រួច​ក្នុង​ជីវិត​៖
ទី១ គឺ​ដោយសារតែ​មើល​មិន​ឃើញ​ឱកាស​។
ទី២​ ​មើលងាយ​ឱកាស​។
ទី៣​ ​មិន​យល់​ពី​ឱកាស​នោះ​។
ទី៤ ​មិន​ព្រម​​ចេញ​សកម្មភាព​ភ្លាមៗ ដើម្បី​ធ្វើ​វា​ឲ្យ​ចេញ​ជា​រូប​រាង​។

​សូម​បញ្ជាក់​ថា ​នៅ​ពេល​ចាប់​ផ្ដើម បើក​ក្រុមហ៊ុន​អាលីបាបា​ដំបូង ​មាន​មនុស្ស​ជាច្រើន​សើច​ចំអក​ដល់​លោក​ចេក​ម៉ា ​​​​ព្រោះ​គ្រប់គ្នា​មិន​យល់​ច្បាស់​ពី​គំនិត​របស់​​លោក​។ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​ម្នាក់​ដែល​គេ​​សើចចំអក​​​កាល​ពី​មុន​នោះ​​ បាន​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ទៅ​​ហើយ​​៕



​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728