អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ​ជោគជ័យ​៦​យ៉ាង​ ពី​លោក​John Paul Dejoria​​ ​ដែល​វិវឌ្ឍ​ខ្លួន​ពី​អ្នក​ក្រ​​​តោកយ៉ាករហូត​ក្លាយ​ជា​មហាសេដ្ឋី​​​៣​ពាន់​លាន​ដុល្លារ

គន្លឹះ​ជោគជ័យ​៦​យ៉ាង​ ពី​លោក​John Paul Dejoria​​ ​ដែល​វិវឌ្ឍ​ខ្លួន​ពី​អ្នក​ក្រ​​​តោកយ៉ាករហូត​ក្លាយ​ជា​មហាសេដ្ឋី​​​៣​ពាន់​លាន​ដុល្លារ

ប្រ​ភព៖​​ Business Insider

John Paul Dejoria​ គឺ​ជា​មហាសេដ្ឋី​​អាមេរិក​ដែល​បាន​វិវឌ្ឍ​ខ្លួន​ចេញ​ពី​​ជីវិត​ក្រីក្រ​តោកយ៉ាក​។ ​ដោយ​សារ​តែ​រស់​នៅ​​ក្នុង​ជីវិត​ក្រក្រី​ ​​លោក​បាន​ធ្វើ​ជា​អ្នក​​លក់Christmas Cards  ​​ដោយ​ដើរ​លក់​ត្រុកៗ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ​តាំង​ពី​អាយុ​៩​ឆ្នាំ​។ ​ប៉ុន្តែ​ការ​តស៊ូ​ក្នុង​​ជីវិត​​នេះ ​បាន​ធ្វើឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​​​

​នៅ​អាយុ​១៩​ឆ្នាំ​ ​លោក​បាន​ចូល​ធ្វើ​ជា​កងទ័ព​ជើងទឹក​ ​ក្រោយ​ពេល​បញ្ចប់​ការងារ​ជា​ទាហាន​ ​លោក​តែង​បន្ត​ការងារ​ផ្សេង​ទៀត​នៅ​ពេល​ទំនេរ​ដោយ​ធ្វើ​ជា​​អ្នក​លក់​របស់របរ​ផ្សេងៗ ពោល​គឺ ​ឲ្យ​តែ​បាន​លុយ​។ ​លោក​មិន​ដែល​បាន​បញ្ចប់​ការ​សិក្សា​ខ្ពង់ខ្ពស់​ដូច​គេ​នោះ​ទេ​ ​ដូច្នេះ​​​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ត្រឹម​តែ​ ធ្វើ​ជា​អ្នក​លក់​ ​និង បុគ្គលិក​តូច​តាច​ម្នាក់​ប៉ុណ្ណោះ​។
​ក្រោយ​មក​ទៀត​​លោក​បាន​ចូល​​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ថែរក្សា​សក់​មួយ​ ដោយ​ធ្វើ​ត្រឹម​ជា​បុគ្គលិក​តូច​តាច​​ម្នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារតែ​វិស័យ​នោះ គឺ ជា​​អ្វី​ដែល​លោក​ចូល​ចិត្ត​ពី​ក្មេង​មក ​បាន​ធ្វើ​ឲ្យJohn Paul Dejoria​​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ រហូត​​ត្រូវ​បាន​គេ​ដំឡើង​តំណែង​​ក្នុង​ជួរ​គ្រប់គ្រង​របស់​​ក្រុមហ៊ុន​។ ​

ក្រោយ​មក​ទៀត​ ដោយហេតុ​បាន​ទទួល​បាន​បទពិសោធន៍​​គ្រប់គ្រាន់ ​ហើយ​​មាន​ចិត្ត​ចង់​រកស៊ី​ដោយ​ខ្លួន​ឯង​ផង​នោះ​ ​លោក​John Paul Dejoria​​​បាន​សម្រេច​ចិត្ត​សហការ​ជាមួយ​នឹង​អ្នក​ជំនាញ​ធ្វើ​សក់​ម្នាក់​ ដោយ​ចូល​ហ៊ុន​គ្នា​ក្នុង​ម្នាក់​៣៥០​ដុល្លារ​ ដើម្បី​បើក​កន្លែង​រក​ដោយសារ​តែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​លោក ​រួម​ជា​មួយ​ដៃគូ ​បាន​ធ្វើ​ឲ្យ​ជីវិត​​កែប្រែ​ទាំង​ស្រុង​ ពោល​គឺ​ពី​មនុស្ស​ក្រីក្រ​ម្នាក់​ ក្លាយ​ជា​មហាសេដ្ឋី​។

​​​​​​​​​​​​​​​​​លោក​អ្នក​បាន​ដឹង​រឿង​រ៉ាវ​សង្ខេប​ទាក់ទង​នឹង​ប្រវត្តិ​តស៊ូ​របស់​លោក​John Paul Dejoria​​​​រួច​ហើយ ​អ៊ីចឹង​សូម​ទទួល​យក​ចំណេះដឹង​​បន្ថែម​ទៀត ​ទាក់ទង​នឹង​គន្លឹះ​ជោគជ័យ​​របស់​មហាសេដ្ឋី​រូប​នេះ​៖
១) ​ធ្វើ​អ្វី​ដែល​អ្នក​ផ្សេង​មិន​ធ្វើ​៖ បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​ ​អ្នក​មិន​អាច​​ធ្វើ​អ្វី​មួយ​ដែល​មាន​មនុស្ស​រាប់រាយ​នាក់​កំពុង​ព្យាយាម​ធ្វើ​ដែរ​នោះ​ទេ ព្រោះ​ឱកាស​ជោគជ័យ​គឺ​មាន​តិចតួច​ខ្លាំង​ណាស់​។
២) ​ត្រូវ​តែ​ត្រៀម​ខ្លួន​ រាល់​ការ​បដិសេធ​​៖ ​ទម្រាំ​ជោគជ័យ​ ​គឺ​គ្មាន​នរណា​ម្នាក់​ដែល​​មិន​ត្រូវ​បាន​គេ​បដិសេធ​នោះ​ឡើយ​ ​​ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណេះដឹង​ ការ​គិត​ និង ​ចំណង់​ចំណូល​ចិត្ត​ផ្សេង​ៗ​គ្នា។​ អ៊ីចឹង​ហើយ​បើ​អ្នក​ត្រូវ​បាន​គេ​បដិសេធ​ សូម​កុំ​បាក់​ទឹកចិត្ត​ ​​ហើយ​​ត្រូវ​គិត​ថា វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ត្រូវ​ធ្វើ​​កិច្ចការ​ឲ្យ​ល្អ​បំផុត ​ហើយ​ព្យាយាម​ធ្វើ​រហូត​ជោគជ័យ​។

៣) ​ធ្វើ​ល្អ​ដាក់​អ្នក​ដទៃ​ ដូច​ដែល​អ្នក​ចង់​ឲ្យ​គេ​ធ្វើ​ល្អ​ដាក់​អ្នក​វិញ​អ៊ីចឹង​៖ ​ត្រូវ​ចាំ​ថា ​បើ​អ្នក​ធ្វើ​ល្អ​ដាក់​គេ​ ​​លទ្ធផល​គឺ​គេ​អាច​ធ្វើ​​ល្អ​ដាក់​អ្នក ឬ ​ពេល​ខ្លះ​​ក៏​មាន​ធ្វើ​អាក្រក់​ដាក់​អ្នក​វិញ​ដែរ​ ប៉ុន្តែ​បើ​អ្នក​ធ្វើ​អាក្រក់​ដាក់​គេ​ហើយ​នោះ ​៩៩,៩​ភាគរយ គឺ​គេ​ប្រាកដ​ជា​ធ្វើ​អាក្រក់​ដាក់​អ្នក​មិន​ខាន។​ ​អ៊ីចឹង​ហើយ​ ត្រូវ​ព្យាយាម​ធ្វើ​ល្អ​ដាក់​អ្នក​ដទៃ​​ឲ្យ​អស់​ពី​លទ្ធភាព​ ​ហើយ​​មិន​ចាំ​បាច់​រំពឹង​អ្វី​ពី​គេ​វិញ​នោះ​ទេ​ ព្រោះ​ពេល​ខ្លះ​ការ​រំពឹង​អាច​ធ្វើ​ឲ្យ​ខក​ចិត្ត​។
៤) ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​៖ ត្រូវ​ចាំ​ថា បើ​អ្នក​គេង​មិន​គ្រប់គ្រាន់​នោះ​ទេ ​​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ផលិតភាព​របស់​អ្នក​មិន​ខាន​។ ជា​ពិសេស​នោះ​វា​នឹង​ធ្វើ​ឲ្យ​ខូច​សុខភាព​ផង​ដែរ​។

៥) ​ក្រោក​ឡើង​ ហើយ​ធ្វើ​អ្វី​ម្យ៉ាង​៖ ​បើ​គេង​គឺ​គេង​ឲ្យ​ស្រួល​ និង ស្កប់ស្កល់​ តែ​ពេល​ភ្ញាក់​ពី​ដំណេក​ហើយ​មិន​ត្រូវ​ខ្ជិល​ ឬ ​ទម្រន់​ច្រើន​នោះ​ទេ ​គឺ​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដែល​មាន​ប្រយោជន៍​ (ប្រយោជន៍​ខ្លួន​ឯង​ ​និង​ ​អ្នកដទៃ​) ទើប​ធ្វើ​ឲ្យ​​ជីវិត​មាន​​ន័យ​ ​និង ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​​ជីវិត​។​
៦) ​ធ្វើ​ទាន​៖ ​ទោះបី​ជា​​អ្នក​មាន​ដល់​កម្រិត​ណា​ក៏​ដោយ ​នៅ​ពេល​ស្លាប់​ទៅ​គឺ​មិន​អាច​យក​ទៅ​ជាមួយ​បាន​នោះ​ទេ ដូច្នេះ​ហើយ​​កុំ​គម្រិះ​​។ ជួយ​បាន​គឺ​ត្រូវ​តែ​ជួយ​ ព្រោះ ធ្វើ​បែប​នេះ​ទើប​ជីវិត​មាន​តម្លៃ​ ​និង រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ក្នុង​ចិត្ត​៕
​​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031