អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ពីក្រោយអាថ៌កំបាំងនៃភាពជោគជ័យរបស់មហាសេដ្ឋីប្រាក់ពាន់លាន Elon Musk​ គឺជាសៀវភៅ៨ក្បាល

ពីក្រោយអាថ៌កំបាំងនៃភាពជោគជ័យរបស់មហាសេដ្ឋីប្រាក់ពាន់លាន Elon Musk​ គឺជាសៀវភៅ៨ក្បាល

ប្រ​ភព៖​​ www.pinterest.com

មហាសេដ្ឋី​ប្រាក់​ពាន់​លាន​មួយ​រូប​របស់​សហរដ្ឋអាមេរិក ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​កាត់​កាណាដា លោក Elon Musk​ បច្ចុប្បន្ន​នេះ​គឺជា​ម្ចាស់​កម្មសិទ្ធិ​ទៅលើ​ក្រុមហ៊ុន​ធំៗ​ចំនួន៣ ក្នុង​នោះ​មានPayPal ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បង់​ប្រាក់​តាម​អនឡាញ SpaceX ជា​ក្រុមហ៊ុន​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើត​យានអវកាស​សម្រាប់​បញ្ជូន​អ្នក​ដំណើរ​ទៅ​កាន់​លំហ​អាកាស និង​ចុងក្រោយ Tesla Motors ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី។

បើ​សួរ​លោក​ថា តើ​អ្វី​ធ្វើ​ឲ្យ​លោក​ជោគជ័យ នោះ​មហាសេដ្ឋី​ទ្រព្យ១៣.៩ពាន់​លាន​ដុល្លារ​រូប​នេះ នឹង​ឆ្លើយ​ប្រាប់​អ្នក​ថា​ជា​សៀវភៅ​ពុំ​ខាន​ឡើយ។ ឯ​សៀវភៅ​៨ក្បាល​ខាងក្រោម​នេះ​ដែរ គឺជា​ចម្លើយ​ស្រាយ​ចម្ងល់​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​សហគ្រិន​របស់​លោក​ហើយ។
១) “Structures: Or Why Things Don’t Fall Down” ដោយ J.E. Gordon៖ សៀវភៅ​មួយ​ក្បាល​នេះ​នឹង​បើក​ទ្វារ​ឲ្យ​អ្នក​ស្វែងរក​ឃើញ​ពី​រឿងរ៉ាវ​វិទ្យាសាស្ត្រ​ទាំងឡាយ​របស់​ក្រុមហ៊ុន SpaceX និង​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​សិក្សា​ឲ្យ​ស៊ីជម្រៅ​ពី​ការ​រចនា​មាន​ទម្រង់​ជា​រចនាសម្ព័ន្ធ។
២) “Benjamin Franklin: An American Life” ដោយ Walter Isaacson៖ ជីវប្រវត្តិ​អំពី​បិតា​ស្ថាបនិក​អាមេរិក អ្នក​និពន្ធ អ្នក​បង្កើត​វត្ថុ​ច្នៃប្រឌិត អ្នកវិទ្យាសាស្ត្រ និង​អ្នក​ការទូត Benjamin Franklin ដែល​ត្រូវ​បាន​យក​មក​ចងក្រង និង​តាក់តែង​ដោយ​លោក Walter Isaacson នឹង​ធ្វើឲ្យ​អ្នក​បាន​រៀន​ពី​គតិបណ្ឌិត​អ្វី​ម្យ៉ាង​ពី​ក្មេង​ដែល​រត់​ចោល​ផ្ទះ និង​ចាប់ផ្ដើម​ជីវិត​ជា​សហគ្រិន​របស់​ខ្លួន​ពី​បាត​ដៃ​ទទេ​របស់​វីរបុរស​របស់​លោក Musk​រូប​នេះ។
៣) “Einstein: His Life and Universe” ដោយ Walter Isaacson៖ ទស្សន​គតិ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​រូប​វិទូ​ផ្នែក​ទ្រឹស្ដី​ដ៏​មាន​កិត្យានុភាព លោក Albert Einstein ដូចជា “អ្វី​ដែល​សំខាន់​បំផុត​គឺជា​ការ​មិន​ព្រម​បញ្ឈប់​នូវ​ការ​ងឿង​ឆ្ងល់” និង “បុគ្គល​ដែល​មិន​ធ្លាប់​មាន​កំហុស គឺជា​បុគ្គល​ដែល​មិន​ធ្លាប់​បាន​សាកល្បង​អ្វី​ថ្មី​សោះ​ឡើយ” បាន​ពង្រឹង​នូវ​ស្មារតី​មាន​ទស្សនវិស័យ​ជាក់លាក់​សម្រាប់​ក្រុមហ៊ុន​សហគ្រិន​មួយ​នេះ​កាន់តែ​ខ្លាំង។
៤) “Superintelligence: Paths, Dangers, Strategies” ដោយ Nick Bostrom៖ សៀវភៅ​មួយ​នេះ​នឹង​ដាស់​ស្មារតី​អ្នក​ឲ្យ​ចាប់ផ្ដើម​មក​យកចិត្តទុកដាក់​អំពី​ឧបសគ្គ​ធំៗ​ដែល​អាច​កើតឡើង​នៅ​ពេល​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​គ្រប​ដណ្ដប់​លើ​ជីវិត​មនុស្ស ធ្វើឲ្យ​វា​មាន​ឥទ្ធិពល​ជាង​ភាព​វៃ​ឆ្លាត​តាម​ធម្មជាតិ​របស់​មនុស្ស។
៥) “Merchants of Doubt” ដោយ Erik M. Conway and Naomi Oreskes៖ ខ្លឹមសារ​នៃ​ការ​ជជែក​វែកញែក​របស់​ប្រវត្តិវិទូ​ទាំងពីរ​នឹង​លាត​ត្រដាង​ការ​ពិត​អំពី​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ទៅលើ​សុខភាព​ដូចជា​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​ការ​ជក់​បារី​ជា​ដើម។
៦) “Lord of the Flies” ដោយ William Golding៖ មហាសេដ្ឋី​ពាន់​លាន​រូប​នេះ បាន​រៀបរាប់​ពី​ការ​ដិត​អារម្មណ៍​ចំពោះ​សៀវភៅ​នេះ​ថា “វីរបុរស​ក្នុង​សៀវភៅ​នេះ​ដែល​ខ្ញុំ​បាន​អាន​នេះ តែង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កាតព្វកិច្ច​មក​ជួយ​សង្គ្រោះ​ពិភពលោក​នេះ”។
៧) “Zero to One: Notes on Startups, or How to Build the Future” ដោយ Peter Thiel៖ Elon Musk​បាន​រៀបរាប់​ពី​សៀវភៅ​ដែល​សហ​ស្ថាបនិក​ក្រុមហ៊ុន PayPal​របស់​លោក​និពន្ធ​នេះ​ថា “វា​នឹង​បង្ហាញ​អ្នក​ឲ្យ​ឃើញ​ពី​ការ​រុករក​ឃើញ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅលើ​ដំណើរការណ៍​ឈាន​ទៅ​រក​ការ​បង្កើត​ក្រុមហ៊ុន​ដ៏​ជោគជ័យ​កំពូល​មួយ​បាន”។
៨) The “Foundation” trilogy ដោយ Isaac Asimov៖ សៀវភៅ​ដែល​ពោរពេញ​ដោយ​មេរៀន​ដ៏​មាន​តម្លៃ​នេះ បាន​ដឹកនាំ​សហគ្រិន​ដ៏​ជោគជ័យ​មួយ​នេះ ឆ្ពោះ​ទៅ​រក​ជំហាន​ក្នុង​ការ​សម្រេច​នូវ​មហិច្ឆតា​ដ៏​មហិមា​របស់​ខ្លួន៕

ប្រែសម្រួល៖ ស្រីពៅប្រភព៖ www.cnbc.comwww.amazon.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930