អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

រូប​តំណាង

ប្រ​ភព៖​​ ​

មិន​មែន​មិន​លើក​ទឹក​ចិត្ត​លោក​អ្នក​មិន​ចង់​ឱ្យ​សិក្សា​ ​ឬ​រៀន​​ឱ្យ​ពូកែ​នោះ​ទេ​ ប៉ុន្តែ​នេះ​ជា​ហេតុផល​ដែល​ Biz Khmer ដក​ស្រង់​ពី​អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ Lifehack។ ​ជា​ការ​ពិត​ ​និង​ជា​គំនិត​ដែល​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​មាន​ជំនឿ​ថា​ ​អ្នក​ដែល​ខិតខំ​សិក្សា​ និង​ទទួល​បាន​និទ្ទេស​ល្អ​ “A” ​​នឹង​ទទួល​បាន​ការងារ​ល្អ​​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា។ ​ចុះ​ហេតុអ្វី​បាន​ជា​ថា​ និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​ជា​មនុស្ស​ជោគជ័យ​បំផុត​ក្នុង​លោក? ខាង​ក្រោម​នេះ​ជា​ហេតុផល៖

១) ​ពួក​គេ​​យល់​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន​មុន​អ្នក​ដទៃ​យល់​៖ និស្សិត​ទទួល​បាន​និទ្ទេស​ “C” ច្រើន​តែ​ជា​មនុស្ស​ដែល​មិន​ចំណាយ​​ពេល​វេលា​អត់​ប្រយោជន៍។ ​ពួក​គេ​​មិន​សូវ​ផ្ដោត​លើ​មុខវិជ្ជា​គ្រប់មុខ​តាម​សាលា​តម្រូវ​នោះ​ទេ​ តែ​ពួក​គេ​​ផ្ដោត​ទៅ​លើ​មុខ​វិជ្ជា​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គេ​ច្រើន​ជាង។ ឧទាហរណ៍​ជាក់​ស្ដែង​ លោក​ Steve Jobs អតីត​ស្ថាបនិក​ក្រុមហ៊ុន​ Apple ​​គឺ​ជា​មនុស្ស​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត​មួយ​រូប​នៅ​ក្នុង​លោក​ តែ​លោក​មិន​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​​ខ្ពង់ខ្ពស់​​ដូច​អ្នក​ផ្សេង​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​លោក​ផ្ដោត​ទៅ​លើ​អ្វី​ដែល​លោក​ពេញ​ចិត្ត។
២) ពួក​គេ​ងាយ​ទទួល​បាន​ឱកាស​ការងារ​៖ និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​​​មួយ​ចំនួន​ធំ​សម្រេច​ចិត្ត​​ឆាប់​ធ្វើ​ការងារ​ទោះ​បី​រៀន​មិន​ទាន់​ចប់​​ក្ដី។​ ពួក​គេ​ចង់​រក​ចំណូល​ដើម្បី​ដោះ​ស្រាយ​លើ​ការ​ចំណាយ​របស់​គេ​ ខណៈ​​និស្សិត​ពូកែ​ ឬ​និស្សិត​ដែល​ទទួល​បាន​និទ្ទេស​ល្អ ​គឺ​ខិត​ខំ​សិក្សា​ពោល​គឺ​មិន​ធ្វើ​ការ​នោះ​ទេ​ទាល់​តែ​រៀន​ចប់។ នៅ​ពេល​នោះ​ហើយ​ដែល​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​​ទទួល​បាន​​បទ​ពិសោធន៍​ល្អ​​ ខណៈ​ពេល​​ដែល​និស្សិត​ពូកែ​បាត់​បង់​ឱកាស។ នៅ​ក្នុង​ពិភព​ការងារ​ជាក់​ស្ដែង​ ​ក្រុមហ៊ុន​គឺ​ជ្រើស​រើស​អ្នក​ដែល​​​​មាន​បទ​ពិសោធន៍​ ​ឬ​និយាយ​ដោយ​សាមញ្ញ​ថា​ “សញ្ញា​ឃើញ” ​​មិន​មែន​ “សញ្ញាបត្រ” តែ​មួយ​មុខ​នោះ​ទេ។
៣) ពួក​គេ​ចូល​ចិត្ត​បង្កើត​បណ្ដាញ​ ឬទំនាក់ទំនងចង​មិត្ត៖ ច្បាស់​ណាស់​ថា​ ​អ្នក​ដែល​​ទទួល​បាន​និទ្ទេស​ “C” ​​ភាគ​ច្រើន​ចូលចិត្ត​បង្កើត​ទំនាក់ទំនង​ នោះ​ហើយ​គឺ ជា​ឱកាស​ដ៏​សំខាន់​សម្រាប់​ពួក​គេ​ក្នុង​​ការ​ឈាន​ទៅ​រក​​ការ​បង្កើត​ទំនាក់ទំនង​ជា​មួយ​មនុស្ស​​មាន​វិជ្ជាជីវៈ​ ​និង​បាន​រៀន​សូត្រ​ពី​ពួក​គេ។
៤) ពួក​គេ​ដឹង​ពី​វិធី​សប្បាយ​៖ មិន​មែន​គិត​តែ​រៀន​ និង​គិត​តែ​ធ្វើ​ការ​​នោះ​ទេ​ ​តែ​ពួក​គេ​ចេះ​ពី​វិធី​សប្បាយ​​ ពោល​គឺ​ធ្វើ​ឱ្យ​ជីវិត​របស់​គេ​រីករាយ។ នៅ​​ពេល​សិក្សា​ ពួក​គេ​អាច​ឆ្លៀត​មាន​កម្មវិធី​តិចតួច​ ហើយ​នៅ​ពេល​ដែល​គេ​មាន​ការងារ​មនុស្ស​ជំពូក​នេះ​ចេះ​បែង​ចែក​ពេល​វេលា​ និង​មិន​បំភ្លេច​ធ្វើ​ឱ្យ​ជីវិត​គេ​រីករាយ​នោះ​ទេ។ ​​មនុស្ស​រីករាយ​ច្រើន​ជោគជ័យ​​ជាង​​មនុស្ស​ដែល​សម្បូរ​ទៅ​ដោយ​បញ្ហា។ គេ​សប្បាយ​ចិត្ត​គិត​ឃើញ​អ្វី​ល្អ​​ដើម្បី​បោះ​ជំហាន​ទៅ​មុខ។
៥) ពួក​គេ​ចេះ​ស្វែង​រក​ដំណោះស្រាយ​សាមញ្ញ​បំផុត​៖ ​ឧទាហរណ៍​ជាក់​ស្ដែង​នៅ​ក្នុង​ចំណុច​នេះ​ គឺ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft លោក​ Bill Gates។ លោក​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​លោក​​តែ​លោក​មិន​ដែល​យក​​កំណត់​ត្រា​សិក្សា​របស់​លោក​មក​​បង្ហាញ​នោះ​ទេ។ លោក​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ​​ មិន​ដូច​បុគ្គល​មួយ​ចំនួន​នោះ​ទេ​ ហើយ​លោក​ក៏​មិន​ដែល​មើល​ទៅ​លើ​សញ្ញា​បត្រ​ ឬ​និទ្ទេស​ជា​ចំណុច​សំខាន់​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ដែរ។ លោក​មាន​ដំបូន្មាន​មួយ​ឃ្លា​ថា​ ៖ «ខ្ញុំ​នឹង​ជ្រើស​រើស​មនុស្ស​ខ្ជិល​ម្នាក់​ឱ្យ​មក​ធ្វើ​ការ​ដ៏​លំបាក​មួយ​។ ព្រោះ​ថា​ បុគ្គល​នោះ​នឹង​ចេះ​រក​វិធី​ងាយ​ស្រួល​​​ដើម្បី​ធ្វើ​វា»។
៦) ពួក​គេ​បំពេញ​ក្ដី​ស្រមៃ​ឱ្យ​ខ្លួន​ឯង​៖ ការ​ជោគជ័យ​របស់​មនុស្ស​ភាគ​ច្រើន​គឺកើត​ចេញ​ពី​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់។ ​នៅ​ពេល​ចូលរៀន​ ​​អ្នក​​ជ្រើស​រើស​មុខ​វិជ្ជា​ ​អ្នក​អាច​នឹង​ជ្រើស​រើស​ខុស​ដោយ​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​ឱ្យ​ពិត​ប្រាកដ។ អ្នក​ដែល​​ទទួល​បាន​និទ្ទេស​ “C” ​​ច្រើន​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​បំពេញ​ក្ដី​សុបិន​របស់​ខ្លួន​ ហើយ​ក៏​មាន​អ្នក​ខ្លះ​សុខ​ចិត្ត​បោះបង់​ចោល​នូវ​អ្វី​ម្យ៉ាង​​ដែល​ខ្លួន​គិត​ថា​ មិន​មែន​ជា​ចំណែក​​នៃ​ការ​បំពេញ​ក្ដី​សុបិន​របស់​គេ។ ឧទាហរណ៍​ជាក់​ស្ដែង​នៅ ក្នុង​ចំណុច​នេះ​ គឺ​លោក​ Ricard Brandson បាន​បោះបង់​ការ​សិក្សា​ចោល​នៅ​វ័យ​ ១៥​ឆ្នាំ​​ដើម្បី​បំពេញ​ក្ដី​សុបិន​របស់​ខ្លួន​ ខណៈ​បច្ចុប្បន្ន​លោក​មាន​ក្រុមហ៊ុន​​​ដ៏​ធំ​មួយ​គឺ​ “Virgin”។
៧) ដឹង​ពី​​អ្វី​ដែល​ត្រូវ​ខិតខំ​៖ មិន​មែន​ចេះ​តែ​ខិតខំ​គ្រប់​រឿង​នោះ​ទេ។ អ្នក​ដែល​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ដឹង​​ពី​ធាតុ​ផ្សំ​ដើម្បី​ទទួល​បាន​ជោគជ័យ។ គេ​ចាប់​ផ្ដើម​ដោយ​គ្រាន់​តែ​ចង់​បាន​ប្រឡង​ជាប់​ ប៉ុន្តែ​នៅ​ពេល​បញ្ចប់​គឺ​រក​លុយ​ដើម្បី​បង្កើត​អាជីវកម្ម។ ​​​បើ​លោក​អ្នក​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ទទួល​បាន​និទ្ទេស​មិន​ល្អ​ កុំ​ស្ដាយ​ក្រោយ។ ជីវិត​ជាក់​ស្ដែង​ (real life) និង​មេរៀន​ជាក់ស្ដែង​ (real lessons) កើត​ឡើង​នៅ​ពេល​ដែល​អ្នក​​ចប់​ពី​សាលា៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930