អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មហាសេដ្ឋី​វ័យ​ក្មេង​លោក​ Mark Zuckerberg​ និយាយ​ថា ​​លោក​រៀន​​​ពី​អ្វី​​ៗខាង​ក្រៅ​​​បាន​ច្រើន​ជាង​ ​​រៀន​នៅសាលាHarvard

មហាសេដ្ឋី​វ័យ​ក្មេង​លោក​ Mark Zuckerberg​ និយាយ​ថា ​​លោក​រៀន​​​ពី​អ្វី​​ៗខាង​ក្រៅ​​​បាន​ច្រើន​ជាង​ ​​រៀន​នៅសាលាHarvard

ប្រ​ភព៖​​ Billboard

លោក​ Mark Zuckerberg ​មហាសេដ្ឋី​វ័យ​ក្មេង​លំដាប់​ពិភព​​លោក​​បាន​និយាយ​​ថា ​ពិភពលោក​ខាង​ក្រៅ​​អាច​ផ្ដល់​ចំណេះដឹង​ និង អ្វី​ដែល​ថ្មីៗ​សម្រាប់​ខ្លួន​ច្រើន​ជាង​ ​ការ​អង្គុយ​រៀន​តែ​ក្នុង​សាលា​តែ​មួយ​មុខ​។

«​ខ្ញុំ​ប្រហែល​ជាង​បាន​រៀន​យ៉ាង​ច្រើន​ពី​របៀប​​សរសេរ​កូដ​ ​​​​លើ​គម្រោង​ផ្សេងៗ​របស់​ខ្ញុំ​ ជាជាង​​ការ​អង្គុយ​រៀន​នៅ​ក្នុង​សាលា​»។ ​នេះ​ជា​ការ​លើក​ឡើង​របស់​មហាសេដ្ឋី​វ័យក្មេង​ខាង​លើ​ ដែល​​ស្រង់​​សម្ដី​ដោយ​សារព័ត៌មាន​CNBC។​
​​មាន​វ័យ​ត្រឹម​៣២​ឆ្នាំ ​តែ​មាន​ទ្រព្យសម្បត្តិ​រហូត​ដល់​ ​ជាង​៥៦​ពាន់​លានដុល្លារ​អាមេរិក​ ​លោក​Mark Zuckerberg​ ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យHarvard​ ដែល​ជា​​សាលា​ដ៏​ល្បី​លំដាប់​ពិភពលោក​ ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​ការ​សិក្សា​ ​ព្រោះ​​យល់​ឃើញ​ថា ​លោក​​នឹង​​ទទួល​បាន​អ្វី​ដែល​អស្ចារ្យ​ជាង​ ការ​អង្គុយ​រៀន​តែ​នៅ​ក្នុង​សាលា។

ការ​គិត​បែប​នេះ​ហើយ ​បាន​ធ្វើ​ឲ្យ​​លោក​​បាន​សម្រេច​ចិត្ត​បង្កើតគម្រោង​ផ្ទាល់ខ្លួន ពោលគឺ​ បណ្ដាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះ​ថា Facebook ​ហើយ​បច្ចុប្បន្ន​ទទួល​បាន​ការ​ពេញលេញ​យម​យ៉ាង​ខ្លាំង។ ​យ៉ាង​ណា​ក៏​ដោយ​ មិន​មាន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាច​ធ្វើ​ដូច​​លោក​នោះទេ៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728