អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ដើម​ចម​ ៩​យ៉ាង​​​ដែល​ធ្វើ​​​ឱ្យ​អ្នក​មិន​អាច​ក្លាយ​ជា​​អ្នក​មាន​បាន​​អស់​មួយ​ជីវិត​

​ដើម​ចម​ ៩​យ៉ាង​​​ដែល​ធ្វើ​​​ឱ្យ​អ្នក​មិន​អាច​ក្លាយ​ជា​​អ្នក​មាន​បាន​​អស់​មួយ​ជីវិត​

រូប​តំណាង​

ប្រ​ភព៖​​ notalentforcertainty.com

អ្នក​ណា​ក៏​ដោយ​ក៏​ចង់​ក្លាយ​ជា​អ្នក​មាន​លុយ​​ និង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ដែរ​ ​ប៉ុន្តែ​សំណួរ​សួរ​ថា​ ៖«​ដើម្បី​​ក្លាយ​ជា​អ្នក​មាន​បាន​​ តើ​ត្រូវ​ដើ​តាម​វិធី​ណា?»។ ​ខាង​​ក្រោម​នេះ​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​បាន។

១) ​ខ្លាច​បរាជ័យ​៖ អ្នក​ដែល​ក្លាយ​បរាជ័យ​ច្បាស់​ជា​មិន​ហ៊ាន​រកស៊ី​អី​នោះ​ទេ។ ​ដើម្បី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ចូរ​អ្នក​គិត​ថា​ បរាជ័យ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​​ឆ្ពោះ​ទៅ​រក​ជោគជ័យ។ តាម​រយៈ​បរាជ័យ​នេះ​​ហើយ​ដែល​ធ្វើ​​ឱ្យ​មនុស្ស​​ និង​មហាសេដ្ឋី​ជា​ច្រើន​នាក់​មាន​ថ្ងៃ​នេះ។ ​ដូច្នេះ​ត្រូវ​ហ៊ាន​សាកល្បង​ កុំ​​​ខ្លាច។
២) ​អ្នក​គិត​ថា​ អ្នក​មិន​អាច​ជោគជ័យ​បាន​ទេ៖នេះ​គឺ​ជា​គំនិត​អវិជ្ជមាន​​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​ពាក្យ​​ថា​ “​អ្នក​មាន” ឬ​ “សេដ្ឋី”។ ​នៅ​ពេល​ដែល​គិត​ថា​​អ្នក​នឹង​ជោគជ័យ​កាន់​តែ​ខ្លាំង​ នោះ​អ្នក​នឹង​កាន់​តែ​ខិត​ទៅ​កាន់​ជិត​​គោលដៅ​របស់​អ្នក។ ​ត្រូវ​មាន​ស្រមៃ​ខ្ពស់។ បើ​អ្នក​មិន​ដឹង​ថា​ចាប់​ផ្ដើម​យ៉ាង​ម៉េច​ទេ​ សូម​​អាន​សៀវភៅ “Think and Grow Rich” របស់​លោក​ Napoleon Hill។
៣) ​អ្នក​សេពគប់​ជា​មួយ​មនុស្ស​ខុស​៖ ​សុភាសិត​ដ៏​ពេញ​និយម​មួយ​​លើក​ឡើង​ថា​ “​ប្រាប់​​ខ្ញុំ​ពី​មិត្ត​របស់​អ្នក​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​ អ្នក​ជា​មនុស្ស​យ៉ាង​ម៉េច”​។ សុភាសិត​នេះ​បាន​បង្ហាញ​ពី​សារសំខាន់​នៃ​សេពគប់​មិត្តភក្ដិ។ សេព​គប់​មិត្ត​អ្នក​រក​ស៊ី​ នឹង​ធ្វើ​​ឱ្យ​មាន​គំនិត​រក​ស៊ី​ដែរ​ តែ​បើ​សេព​គប់​ចំ​មនុស្ស​បោរ​ឡែ​ នោះ​លោក​អ្នក​នឹង​បោរ​ឡែ​ដែរ​ជា​មិន​ខាន។
៤) ​អ្នក​គិត​ថា​ អ្នក​​គ្មាន​ជំនាញ​និង​បទ​ពិសោធន៍​រក​ស៊ី​ទេ៖ នេះ​ជា​ការ​ដាក់​កំណត់​ខ្លួន​ឯង។ ​​ជំនាញ​ និង​បទ​ពិសោធន៍​មិន​មែន​ហាម​អ្នក​មិន​អាច​រក​ស៊ី​នោះ​ទេ។​អ្នក​មិន​ទាន់​ហួស​ពេល​ឯណា​ ដ៏​រាប​ណា​អ្នក​នៅ​មាន​ជីវិត​ ដូច្នេះ​ត្រូវ​ចេះ​ស្រវា​​ឱកាស​ និង​ចាប់​រៀន​សូត្រ​ពី​គេ។
៥) ​អ្នក​គ្មាន​គោលដៅ​ច្បាស់​លាស់​៖ពិត​ណាស់​ថា​ បើ​អ្នក​មិន​បាន​បង្កើត​ និង​កំណត់​គោលដៅ​ច្បាស់​លាស់​នោះ​ទេ​ នោះ​អ្នក​មិន​អាច​ ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ។ បន្តិច​ស្រមៃ​ចង់​ធ្វើ​នេះ​ បន្តិច​ស្រមៃ​ចង់​ធ្វើ​នោះ​ទេ​ ផែន​ការ​អីចេះ​ ផែនការ​អី​ចុះ​ នោះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​​មិន​អាច​​ក្លាយ​ជា​អ្នក​មាន។ ​ត្រូវ​កំណត់​គោលដៅ​មួយ​ច្បាស់​លាស់​សម្រាប់​ខ្លួន​ ​ហើយ​គោលដៅ​នោះ​មិន​ត្រូវ​រេ​​ដូច​ចុងស្រល់​នោះ​ទេ។
៦) ​​អ្នក​មិន​សូវ​ចេះ​​ត្រូវ​ជ្រាវ​តាម​អ៊ីនធឺណិត​៖ ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដូច​ជា​បណ្ដាញ​សង្គម​មិន​មែន​គ្មាន​ប្រយោជន៍​នោះ​ទេ​ វា​នឹង​ផ្ដល់​នូវ​ព័ត៌មាន​​បង្ហាញ​ពី​និន្នាការ​របស់​មនុស្ស​ និង​ការ​​ផ្លាស់​ប្ដូរ​របត់​សង្គម​​​តាម​រយៈ​ពិភព​ឌីជីថល។​ បើ​លោក​អ្នក​មិន​ខ្វល់​នឹង​វា​ ឬ​មិន​បាន​ប្រើ​ប្រាស់​ត្រឹម​ត្រូវ​នោះ​ទេ​ ច្បាស់​ណាស់​លោក​អ្នក​​មិន​ដឹង​ថា​ ពិភពលោក​​ដើរ​ដល់​ណា​ហើយ? អ្នក​មាន​​គេ​រក​ស៊ី​យ៉ាង​ម៉េច​ខ្លះ? គេ​ចែក​រំលែក​គំនិត​​អ្វី​ខ្លះ? ​សូម​​ប្រើ​​វា​ឱ្យ​មាន​ប្រយោជន៍។
៧) លេង​ល្បែង​៖​​​មិន​ត្រឹម​តែ​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​​អ្នក​នឹង​អស់​ពី​ខ្លួន​ថែម​ទៀត​ផង​ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​យក​វិធី​លេង​ល្បែង​ដើម្បី​ក្លាយ​ជា​អ្នក​មាន។ ចូរ​អ្នក​លេង​ល្បែង​អាជីវកម្ម​ កុំ​លេង​ល្បែង​ស៊ីសង។
៨) គ្មាន​អ្នក​​បង្ហាញ​ផ្លូវ​​៖​ ដើម្បី​ក្លាយ​ជា​អ្នក​រក​ស៊ី​ លោក​អ្នក​ក៏​ត្រូវ​ការ​អ្នក​បង្ហាញ​ផ្លូវ​ដែរ។ ​ពេល​ខ្លះ​មនុស្ស​មិន​មែន​នៅ​សុខ​ៗ​ ​ចេះ​ធ្វើ​អ្វី​ដែល​​ត្រូវ​នោះ​ទេ។ ​ជា​យោបល់​លោក​អ្នក​គួរ​រាប់​អាន​​និង​​ស្វែង​រក​អ្នក​ដែល​បង្ហាញ​ផ្លូវ​ពី​ការ​រក​ស៊ី​​ដល់​អ្នក។
៩) កុំ​មើល​ឃើញ​លុយ​ជា​រឿង​អាក្រក់៖ ​មាន​មនុស្ស​មួយ​ចំនួន​យល់​​ឃើញ​ថា​ លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់។ នេះ​ជា​ការ​យល់​ខុស​។ យើង​ពី​និយាយ​ពី​ការ​រក​ស៊ី​ និង​និយាយ​ពី​ការ​រកស៊ី​ដោយ​សុច្ចរិត​ ហើយ​កុំ​គិត​​ឱ្យ​សោះ​​ថា​លុយ​ជា​ប្រភព​នៃ​អំពើ​អាក្រក់​គ្រប់​យ៉ាង។ ​ត្រូវ​គិត​ថា​ បើ​អ្នក​អត់​លុយ​ ជីវិត​របស់​អ្នក​​ ឬ​ក្រុម​គ្រួសារ​របស់​អ្នក​លំបាក​យ៉ាង​ណា?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031